ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

​លោក​អភិបាលខេត្ត ទទួល​ជួប​ជាមួយ​ប្រជាពលរដ្ឋ​៤២​គ្រួសារ ដែល​ស្នើ​សុំ​ដី​កសិកម្ម ស្ថិតនៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ មិថុនា ឆ្នាំ ២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណ​:​អភិបាលខេត្ត ទទួល​ជួប​ជាមួយ​ប្រជាពលរដ្ឋ​៤២​គ្រួសារ ដែល​ស្នើ​សុំ​ដី​កសិកម្ម ស្ថិតនៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ក៏​មាន​ការចូលរួម​ពី​អស់លោក លោកស្រី ជា​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត នាយក​រដ្ឋបាលខេត្ត អភិបាលរង​ស្រុក​ឈូក សរុប​៦៥​នាក់​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក ជាវ តា​យ អភិបាលខេត្ត ទទួលយក​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដោយ​ដាក់​ចូល​ក្នុង​កិច្ចប្រជុំ​គណ​:​កម្ម​ការគ្រប់គ្រង​ដី​រដ្ឋ នៅ​សប្តាហ៍​ក្រោយ ដើម្បី​ស្វែងរក​លទ្ធភាព​ដោះស្រាយ​ជូន​ពួកគាត់​។​

​សូមជម្រាបថា​៖ ក្នុង​កិច្ចប្រជុំ​កន្លងមក លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត តែងតែ​លើក​យក​បញ្ហា​ប្រឈម​នានា​ដែល​តែងតែ​កើតឡើង​តាម​មូលដ្ឋាន​យក​មក​ដោះស្រាយ ដោយ​លោក​បាន​ដាស់តឿន​ដល់​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​រួម​គ្នា​គិត រួមគ្នា​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ ចាប់ពី​ថ្នាក់​ខេត្ត ថ្នាក់ក្រុង​-​ស្រុក រហូតដល់​ថ្នាក់​មូលដ្ឋាន​។​

​ជាមួយគ្នានេះ លោក​អភិបាល​ខេត្ត​កំពត​បាន​ជំរុញ​ដល់​ដល់​អាជ្ញាធរ និង​ជំនាញ​ត្រូវតែ​ចុះ​ពិនិត្យ​ទីតាំង​ដី​ដែល​ប្រជាពលរដ្ឋ​ស្នើសុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ដើម្បី​សិក្សា​តើ​មាន​ផលប៉ះពាល់​អ្វី​ដែរឬទេ​?៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.