ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជយ័​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន ៦​គ្រួសារ នៅ​ក្រុង​ប៉ោយ​ប៉ែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

បន្ទាយមានជ័យ ៖ ÷​កាលពី​ ថ្ងៃ ០១ មិថុនា ឆ្នាំ​២០១៩ អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជយ័​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន ៦​គ្រួសារ នៅ​ក្រុង​ប៉ោយប៉ែ​ត​ដឹកនាំ​ដោយ​ឯកឧត្តម អ៊ុំ រាត្រី និង​មន្ត្រី​ថ្នាក់​ខេត្ត​បាន​ប្រារព្វ​ពិធី​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ​០១ មិថុនា ដែល​រៀបចំឡើង​គឺ​ដើម្បី​ក្រើនរំលឹក និង​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ កុមារ​ទាំងអស់​អោយមាន​ជីវភាព​រស់នៅ​អោយ​មាន​សុខភាព​ល្អ​និង​ជាស​ចេញពី​គ្រឿងញៀន​។​

​ឯកឧត្តម អ៊ុំ រាត្រី និង​លោកជំទាវ ភរិយា​លោក​ក៏​បាន​ចូលរួម​កម្មវិធី​អបអ​សាទរ រៀបចំ​ពិសារ​អាហារ​សាមគ្គី​និង​សំណេះសំណាល​សួរសុខទុក្ខ ក្មួយៗ​កុមារ​នៅ​មណ្ឌល​អស់សង្ឃឹម​២ ឯ​ស្រុក​មង្គល​បូរី (​ឧបត្ថម្ភ​ដោយ លោកជំទាវ​ឧកញ៉ា ម៉ៅ មា​ល័យ កែវ គឹមយ៉ាន​) នៅ​
​នា​វេលា​រសៀល​នេះ ឯកឧត្តម អ៊ុំ រាត្រី ព្រមទាំង​អភិបាលក្រុង ប៉ោយ​ប៉ែត ក្រុមប្រឹក្សា​ក្រុង សង្កាត់​~​ភូមិ និង​ក្រុមការងារ យុវជន បាន​បន្ត​នាំ​យក​អំណោយ​ទៅ​ទៅ ជូន​ដល់​ប្រជាពលរដ្ឋ​ចាស់ជរា​ខ្សត់ខ្សោយ​ជីវភាព និង​សំណេះសំណាល សួរសុខទុក្ខ ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ទីទាល់ក្រ​គ្មាន​លំនៅដ្ឋាន​សមរម្យ ចំណាកស្រុក​ពី​បណ្តា​ស្រុក ខេត្ត​ផ្សេងៗ​កំពុង​រស់នៅ​ក្រុង​ប៉ោយ​ប៉ែត ចំនួន ៦​គ្រ​សារ ដែល​ក្នុងនោះ​ក៍មាន​ការជួយ​ធ្វើ​ផ្ទះ​ជូន ចំនួន​៤​ខ្នង លើ​៤​គ្រួសារ​ក្នុង​ភូមិ​ចាន់​គី​រី ៣​គ្រួសារ និង​ភូមិ​អូរ​ឬ​ស្សី​១​គ្រួសារ ដោយ​លោក តាន់ គឹម​រិទ្ធ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត និង​មាន​ការជួយ​ឧបត្ថម្ភ​ជា​ថវិកា ១០​មឺ​នរៀល អង្ករ​៥០​គីឡូក្រាម​ក្នុង​១​ខែៗ​ផងដែរ​។​

​អំណោយ​នាំយកមក​សួរសុខទុក្ខ​៦​គ្រួសារ ក្នុង​១​គ្រួសារៗ ថវិកា ២០​មឺ​នរៀល .​អង្ករ ៥០​គីឡូក្រាម​.​មី ២​កេស​.​ទឹកបរិសុទ្ធ ២​កេស និង​ទឹកស៊ីអ៊ីវ ២​យួរ ៕
​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.