ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ឯកឧត្តម កែវ ពៅ ជំរុញ​អោយ​មន្ត្រី​ជំនាញ​បង្កើន​ប្រសិទ្ធភាព​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​អោយមាន​តម្លាភាព​និង​ទាន់ពេលវេលា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពង់ឆ្នាំង​៖ ឯកឧត្តម កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង បាន​ជំរុញ អោយ​មន្ត្រី​ជំនាញ​ទាំងអស់​ត្រូវ​បង្កើន​ប្រសិទ្ធភាព ក្នុង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​តម្លាភាព និង​ទាន់​ពេលវេលា​លើ​វិស័យ​សាធារណៈការ​និង​ដឹកជញ្ជូន ដែល​វិស័យ​មួយ​នេះ​កំពុងតែ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុងពេល​ដែល​មក​ទទួល​សេវា​សាធារណៈ​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ខេត្ត​នៅ​ទូទាំង​ប្រទេស​។ លោក​បាន​ថ្លែង​ដូចនេះ​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ខែឧសភា ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​របស់​មន្ទី​រ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង​នា​ព្រឹក ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ឆ្នាំង​។​

​ឯកឧត្តម កែវ ពៅ ក៏​បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង​គឺ​បាន​ផ្តល់​សេវា​ប្រកបដោយ​តម្លាភាព មិន​លម្អៀង គ្មាន​ការរើសអើង ចំពោះ​សេវា​សាធារណៈ នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ទេ​យានយន្ត ការផ្តល់​ស្លាក​លេខ​យានយន្ត ប្រឡង​យក​ប័ណ្ណបើកបរ ការផ្ទេរ​កម្ម​សិទ្ធ និង​មាន​វិស័យ​ជាច្រើន​ទៀត ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​អង្គភាព​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​។

​ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន​ផ្លូវ​ថ្នល់​វិញ ឯកឧត្តម កែវ ពៅ បាន​គូសបញ្ជាក់ថា កន្លងមកនេះ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​ខេត្ត បាន​ខិតខំ​បំពេញ​បេសកកម្ម​យ៉ាង​យកចិត្តទុកដាក់ ក្នុងការ​ធ្វើ​អោយ​ប្រសើរ​ឡើង​លើ​វិស័យ​ផ្លូវថ្នល់ ទាំង​ការជួសជុល ការសាងសង់ ធ្វើ​យ៉ាងណា​ពង្រឹង​គុណភាព​ជា​ចំបង​ដើម្បី​ធានា​អោយបាន​នូវ​ការប្រើប្រាស់​ធន​មាំ​។ លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ជំនាញ​ត្រូវ​ចុះ​ធ្វើ​ការផ្សព្វផ្សាយ​តាម​គ្រប់​រូបភាព​ស្តីពី​ច្បាប់​ចរាចរណ៍​ដល់​គ្រប់​មូលដ្ឋាន​នានា​ក្នុង​ខេត្ត​កំពង់ឆ្នាំង​អោយ​ប្រជាពលរដ្ឋ​បាន​យល់​និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​អោយ​នៅ​កម្រិត​ទាប​បំផុត​ក្នុង​ឆ្នាំ​២០១៩​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.