ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​បំភ្លឺថា រឿង​បោះបង្គោល​ចូល​ក្នុង​សមុទ្រ​សុទ្ធតែ​មាន​ច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ បន្ទាប់​ពី​សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​រិះគន់​ពី​ករណី​បោះបង្គោល​ចូល​ក្នុង​ទឹកសមុទ្រ​មក​នោះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បានបញ្ជាក់​ថា តាមពិត​ដី​សមុទ្រ​នៅ​តំបន់​ភ្នំ​ដូង ភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ខេត្ត​កំពត ដែល​គេ​បោះបង្គោល​ចូលក្នុង​សមុទ្រ គឺ​សុទ្ធតែ​មាន​ច្បាប់ទម្លាប់​អស់ហើយ​។​

​ការអះអាង​បែប​នេះ ជា​ការលើកឡើង​របស់​លោក ជាវ តា​យ នៅក្នុង​សន្និសីទ​សារព័ត៌ កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩ ក្នុង​សាលប្រជុំ​សាលាខេត្ត​កំពត ដែល​មាន​ក្រុម​មន្ត្រី​ជំនាញ ព្រមទាំង​ក្រុម​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា តាម​ការពិនិត្យ​ជាក់ស្តែង​ជា​លទ្ធផល​គឺ​ទីតាំង​បោះបង្គោល​នោះ​មាន​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​ដែល​មាន​ម្ចាស់​កម្មសិទ្ធិ​ចំនួន​១២​គ្រួសារ​។​

​ជាមួយគ្នានេះ លោក​ទើបតែ​មក​កាន់​តំណែង​ក្នុង​ខេត្ត​កំពត​បាន​ប្រមាណ​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ករណី​មុនៗ​លោក​មិន​សូវ​ដឹង​ច្បាស់​ឡើយ ប៉ុន្តែ​បន្ទាប់ពី​មាន​បាតុភាព​រឿង​បោះបង្គោល​ចូលក្នុង​សមុទ្រ​ត្រង់ចំណុច​ភ្នំ​ដូង​នេះ​ភ្លាម លោក​ក៏​បាន​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​លើ​ទី​តាំ​ជាក់ស្តែង​។​

​លោក ជាវ តា​យ បានបញ្ជាក់​ថា បើ​យោង​តាម​ឯកសារ​ពាក់ព័ន្ធ​របស់​អាជ្ញាធរ​មូលដ្ឋាន​និង​ជំនាញ​បាន​បញ្ជាក់ថា ដី​នេះ​ស្ថិតនៅ​ខាងកើត​ភ្នំ​ដូង ភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ខេត្ត​កំពត​។​ចំពោះ​ស្ថានភាព​ដី​នេះ កាលពី​មុន​និង​បច្ចុប្បន្ន​មាន​លក្ខណៈ​ខុសគ្នា គឺ​ដី​នេះ​ជា​ដី​អ៊ូរ​ច​ញ្ចឹម​ប​ង្គា និង​ក្តាម ដែល​មាន​ពលរដ្ឋ​១២​គ្រួសារ​ជា​អ្នកកាន់កាប់ និង​អាស្រ័យ​ផល ហើយ​ដី​នេះ​មាន​ផ្ទៃដី​សរុប​ស្មើនឹង ៤៥,៦១៤​ហិកតា​។​រហូតដល់​ឆ្នាំ​២០០៨ ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ស្នើសុំ​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ស្រប​ច្បាប់​ជូន​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​តាមរយៈ​លោក​អភិបាល​ខេត្ត​កំពត​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា បន្ទាប់ពី​មាន​ការសម្រេច​ពី​រាជរដ្ឋាភិបាល ទើប​អាជ្ញាធរ​បាន​ធ្វើ​ប័ណ្ណ​ទាំង​១២​ជូន​គាត់​ប្រើប្រាស់​ដោយ​ស្របច្បាប់ ថែម​ទាំង​យល់ព្រម​ឲ្យ​កែប្រែ​ប្រភេទ​ដី​ចំណុច​នេះ​ទៅ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ ឬ​ទេសចរណ៍​កែច្នៃ ដែល​ឯកសារ​ដី​ពាក់ព័ន្ធ​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​នេះ​ត្រូវបាន​រដ្ឋបាលខេត្ត​បង្ហាញ​អ្នកសារព័ត៌មាន​តាមរយៈ​បញ្ចាំង​ស្លាយ​ផងដែរ​។​

​លោក ជាវ តា​យ បាន​បញ្ជាក់ទៀតថា រយៈពេល​កន្លងមក តែង​មាន​ការលេចឮ និង​ការលក​ឡើង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន ដែល​ពុំ​មាន​ភាពច្បាស់លាស់​វាយ​ប្រហារ​មក​លើ​រដ្ឋបាល​ខេត្ត ពាក់ព័ន្ធ​នឹង​ការបោះបង្គោល​ចូលក្នុង​សមុទ្រ​នេះ​។​

​លោក​បាន​បន្តថា រដ្ឋបាលខេត្ត​មិន​មាន​បំណង​ណាមួយ​ឃុបឃិត​ដើម្បី​លក់​ដី​ទៅឲ្យ​បុគ្គល​ណា​ម្នាក់​នោះ​ទេ គឺ​រដ្ឋបាល​ខេត្ត​ជា​តំណាង ឬ​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ហើយ​អនុវត្ត​អ្វី​ក៏​ត្រូវ​ផ្អែក​លើ​ឯកសារ​គតិ​យុ​តិ្ត ដែល​មានចែង និង​អនុញ្ញាត​របស់​រាជរដ្ឋាភិបាល ដោយ​មិន​អាច​ធ្វើ​អ្វី​ទៅ​តាម​ចិត្ត​ចង់ ឬ​ការនឹកឃើញ​ឡើយ​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.