ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

បង្ក្រាប​រថយន្ត​ពាក់​ស្លាក​លេខ​វៀតណាម​សង្ស័យ​ដឹក​សត្វព្រៃ បែរ​ប្រទះ​ឃើញ​សុទ្ធតែ​ឈើ​ប្រណីត​

បង្ក្រាប​រថយន្ត​ពាក់​ស្លាក​លេខ​វៀតណាម​សង្ស័យ​ដឹក​សត្វព្រៃ បែរ​ប្រទះ​ឃើញ​សុទ្ធតែ​ឈើ​ប្រណីត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី  ៖ រថយន្ត​ម៉ាក​PronTo(​ប្រុង​តូ​)​ពាក់​ស្លាក​លេខ​ប្រទេស​វៀតណាម​មួយ​គ្រឿង សង្ស័យ​ដឹក​សត្វព្រៃ​ចេញពី​ក្រុង​បាន​លុង ឆ្ពោះ​ទៅ​ប្រទេស់​វៀតណាម ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ និង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ធ្វើកា​រ​បង្ល្រាប​បាន​ភ្លាមៗ ត្រង់​ភូមិ​សោម​ត្រក់ ឃុំ​សោម​ធំ ស្រុក​អូរយ៉ាដាវ នៅវេលា​ម៉ោង​០១.៣០​នាទី ល្ងាច​ថ្ងៃ​ទី​០៥ ខែវិច្ឆកា ឆ្នាំ​២០១៥ ក្រោយ​ពី​ឆែកឆេរ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ស្រាប់​ឃើញ​មាន​ឈើ​ប្រណីត​ទៅវិញ ។​

​យោងតាម​ប្រភព​បាន​ឱ្យដឹងថា រថយន្ត​សង្ស័យ​ដឹក​សត្វព្រៃ​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នោះ​ម៉ាក​ប្រុង​តូ​(PronTo) ពាក់​ស្លាក​លេខ​ប្រទេស់​វៀតណាម​៨១A  ០៤៧៩៨. ពណ៌​ស្កលឿង​ហើយ​តូវ​បាន​គេ​បង្ហើប​ថា​ជា​របស់​ឈ្មោះ​ញី​ជា​ជនជាតិ​វៀតណាម​រស់នៅ​ប្រទេស់​វៀតណាម​។​ប៉ុន្តែ​នៅពេល​បង្ក្រាបបាន​ក្រោយ​ពី​ឆែកឆេ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ស្រាប់តែ​ឃើញ​មាន​ឈើប្រណិត​ទៅវិញ​។​

​រថយន្ត​នោះ​គេ​ឃើ​មាន​មនុស្ស​២.៣​នាក់​រួម​ដំណើរ​តែ​ត្រូវបាន​ជំលាស​ឱ្យ​រត់​គេច​ទៅ​ប្រទេស់​វៀតណាម​អស​ភ្លាមៗ​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើកា​បង្ក្រាប​ហើយ​មិន​ត្រូវបាន​ចាប់ខ្លួន​ទេ​។​

​គេ​ឃើញ​តែ​រថយន្ត​ដែល​ត្រូវ​បាន​បង្ក្រាប​សមត្ថកិច្ច​ធ្វើការ​រឹបអូស​យក​មក​រក្សារ​ទុក​នៅ​បរិវេណ​ទី​ធ្លា​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នៅ​រសៀល​ថ្ងៃទី​០៥​ខែ​វិច្ឆិការ​នេះ​តែ​មិនឃើញ​សមត្ថកិច្ច​ធ្វើការ​ឆែកឆេ​រថយន្ត​នោះ​ថា​តើ​បាន​ដឹក​បទល្មើស​សត្វព្រៃ​ចំនួន​ប៉ុន្មាន​នោះ​ទេ​ឬ​ដឹក​អ្វី​ពឹត​ប្រាកដ​នៅឡើយ​។ ស្រាប់តែ​ទុក​រថយន្ត​នោះ​ចោល​ហើយ​បាត់​សមត្ថកិច្ច​អស់រលីង​ពី​ខណ្ឌ័​ឃើញ​តែ​ក្រុម​អ្នកកាសែត​ចោមរោម​ពីមុខ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​នោះ​ទៅ​វិញ​។​

​ហើយ​យោង​តាម​ប្រភព​បាន​បន្ត​បង្ហើប​ថា​ជនជាតិ​យួន​ឈ្មោះ  ញី  នោះ​ជា​ឈ្មួញ​ដុះ​ស្លែ​ប្រចាំ​ខេត្ត​រតនគិរី​នេះ​ដែល​ប្រកប​របរ​តែ​ល្មើស​ដឹកជញ្ជូន​ឈើប្រណិត​និង​សត្វព្រៃ​តាម​រថយន្ត​គ្រប់​ប្រភេទ​ដូចជា​រថយន្តក្រុង​ទេសចរណ៍  រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ផ្ទាល់ខ្លួន​។​មិនតែប៉ុណ្ណោះ​ថែមទាំង​ពឹងពាក់​អ្នករត់​ការផ្លាស់ប្តូរ​គ្រប់​រូ​ភាព​ជួនកាល​ជា​ឈ្មួញ​ខ្មែរ​ជួន​ជា​សមត្ថកិច្ច​តែម្តង​ក៏​មាន​ដោយ​មាន​ការឃុបឃិត​ពី​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​។​

​ស្រប​ពេល​ឈើប្រណិត​កំពុង​មាន​ហាងឆេង​ខ្ពស់​ក៏​សង្កេត​ឃើញ​រថយន្តក្រុង​ទេសចរណ៍​និង​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ប្រទេស​វៀតណាម​តែង​ចេញ​ចូល​ដោយ​សេរី​តាម​ច្រក​អន្តរជាតិ​អូរយាដាវ​តែងប​ង្កប់​ដឹកជញ្ជូន​ឈើប្រណិត​និង​សត្វព្រៃ​គ្រប់​ប្រភេទ​មិន​ដែល​មាន​ការបង្ក្រាប​ឡើយ​លើកលែងតែ​មាន​សមត្ថកិច្ច​ច​ល​ត័​ឬ​មក​ថ្មី​ទើប​មាន​ការបង្ក្រាប​។​

​ជាក់ស្តែង​ដូចជា​រថយន្ត​ខាងលើ​នេះ​ជាដើម​ទោះជា​បង្ក្រាប​បាន​ក្តីក៏​នៅ​មាន​ការ​ខ្សឹបខ្សៀវ​បំរុង​ដោះលែង​វិញ​ដែរ​តែ​ត្រូវ​បែកធ្លាយ​រឿង​ខ្ច​ខ្ចាយ​ទៅ​ហើយ​ក៏​នៅតែ​មាន​ការលាក់លៀម​ដដែល​នេះ​ជា​ទំលាប់​ប្រពៃណី​របស់​សមត្ថកិច្ច​ខេត្តរតនគិរី​នេះ​ទៅហើយ​។​

​ចំពោះ​កា​បង្ក្រាប​សត្វព្រៃ​នេះ​ជា​ហូរហែរ​ដូច​ជា​នៅក្នុង​ផ្សារ​មាន​អាជីវករ​មិន​ក្រោម​ពី​២០​នាក់​ឡើយ ដែល​ប្រកប​របរ​លក់​សាច់សត្វ​ព្រៃ​នេះ ហើយ​ក៏​ធ្លាប់​ទទួលរង​ការង្ក្រាប​ពី​សំណាក់​សមត្ថកិច្ចរ​ដ្ឋ​បាល​ព្រៃឈើ​ថ្នាក់កណ្តាល​ឬ​អង្ក​ការ​សម្ពន្ធ័មិត្ត​សត្វព្រៃ​(​អង្ក​ការ​វ៉ា​យអេត​)​នា​ពេលកន្លងមក ប៉ុន្តែ​នៅតែ​មិន​រៀងចាល នៅតែ​បន្ត​លក់​សាច់​សត្វព្រៃ​គ្រប់​ប្រភេទ​ដោយ​មិន​ខ្លាចញញើត​សមត្ថកិច្ច (​មិន​ខុស​ពី​វែក​ចក​ក្នុង​ទន្លេ​) នេះ​មិន​ទាន់​និយាយ​អំពី​ភោជនីយដ្ឋាន​ជាច្រើន​ទៀតផង នៅក្នុង​ខេត្ត​បានន័យថា សរ​បញ្ជាក់ថា ឈ្មួញ​មិន​ខ្លាច​សមត្ថកិច្ច​ខេត្ត ។​

​ឯ​ករណី​ទាក់ទិន​និង​ករណី​ជំនួញ​ឈើប្រណិត​នេះដែរ ប្រភព​បាន​បង្ហើម​ថា កន្លង​ជា​យូរ​មក​ហើយ​ឈ្មួញ​វៀតណាម​តែងតែ​ចូល​ទៅប្រ​ម៉ូល​ទិញ​ឈើប្រណិត​នេះ ក្នុង​ស្រ​កវើន​សៃ ដល់​ក្នុង​ព្រៃ ហើយ​ក្នុង​ម្នាក់ៗ លោក​អធិកា​ស្រុក​វើន​សៃ តំរូវឱ្យ​បង់​លុយ​ចំនួន​១០០$(​មួយ​រយ​ដុល្លា​)​ទើប​អនុញ្ញាត្តិ​ឱ្យ​ចូល​ទៅក្នុង​ព្រៃដើ​ទិញ​ឈើប្រណិត​គ្រប់​ប្រភេទ​បាន​។​

​ទាក់ទិន​និង​ករណី​ខាងលើ​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក​អធិការ​នោះបាន​នៅឡើយ​ទេ ៕
(​ជីវ៉ា​)

 

2015_11_07a (1) 2015_11_07a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.