ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី “​ទិវា​ជាតិ​នៃ​ការចងចាំ​” ជូន​ជនរួមជាតិ​ដែល​បាន​បាត់បង់​ជីវិត​ដោយ​ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ព្រះវិហារ ៖ ទិវា​ជាតិ​នៃ​ការចងចាំ​” ជូន​ជនរួមជាតិ ដែល​បាន​បាត់បង់​ជីវិត​ដោយ​ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​(១៧/​មេសា​/១៩៧៥ ដល់ ០៦/​មករា​/១៩៧៩) បាន​ប្រារព្ធ​ពិធី​នៅ​មណ្ឌល​ឧក្រិដ្ឋកម្ម ១០៣ ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ចន្ទ ០២​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​ព្រះវិហារ​។

​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមជាមួយ ឯកឧត្តម ប្រតិភូ​អមដំណើរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ មន្ត្រីរាជការ កងកម្លាំង​ទាំង​៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ចូលរួម​សរុប ១,១០០​នាក់ ក៏​បាន​អញ្ជើញ​ចូលរួម​ផង​ដែរ​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា បាន​បញ្ជាក់​អោយដឹងថា ថ្ងៃទី​២០ ឧសភា នេះ​គឺជា “​ទិវា​ជាតិ​នៃ​ការចងចាំ​” ដែល​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺចាប់​ពី​ឧក្រិដ្ឋកម្ម ដែល​បាន​កើតឡើង​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​ចង់​បន្សល់​ទុក​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​អោយបាន​ដឹង និង​ចូលរួម​ជួយ​ទប់ស្កាត់​កុំ​អោយ​របប​នេះកេ​ី​ត​មាន​ឡេីង​សារជាថ្មី​ម្ដងទៀត​។

​ឯកឧត្តម បាន​បន្តថា គោលបំណនៃ “​ទិវា​ជាតិ​នៃ​ការចងចាំ​” គឺ បង្កើតឡើង​ដើម្បី​រំលឹក និង​គោរព​វិញ្ញាណក្ខន្ធ និង​ធ្វើបុណ្យ​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ជាង ៣​លាន​នាក់ នៅក្នុង​របប​ប៉ុលពត​ដ៏​សែន​ឃោរឃៅ​នេះ​។​

​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​បាន​ដឹង និង​បាន​យល់​ច្បាស់​អំពី​រឿងរ៉ាវ​សោកនាដកម្ម ដ៏​សែន​ជូរ​ចត់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ប្រទេស​បាន​ឆ្លងកាត់ ក្នុង​ភ្នក់ភ្លើងសង្គ្រាម និង​ទឹកភ្នែក ការកាប់សម្លាប់ បំផ្លិចបំផ្លាញ ការ​ជម្លៀស​ចេញពី​ទីលំនៅ​របស់​ខ្លួន​ដោយ​បង្ខំ និង​ការបង្ខំ​ឱ្យ​ធ្វើការ​ដូច​សត្វ គ្មាន​ពេល​សម្រាក ពេល​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិ​សេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូម្បី​តែ​សិទ្ធិ​រស់រាន​មានជីវិត ដែល​ជា​សិទ្ធិ​មូលដ្ឋាន មាន​តាំងពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​។​

​សព្វថ្ងៃនេះ ក្រោយពី​កម្ពុជា​មាន​សន្តិភាព​ផុត​ពី​សង្គ្រាម គឺ​ពលរដ្ឋ​រស់នៅ​សុខ​ស្រួល​ជាមួយ​ក្រុម​គ្រួសារ ហើយ​មាន​ការងារ និង​មុខ​របបរ​ធ្វើ​ទៅ​តាម​សមត្ថភាព និង​ចំណង់​ចំណូលចិត្ត​រៀងៗ​ខ្លួន ជាមួយ​នឹង​ជីវភាព​រស់នៅ​ធូរធារ​សមរម្យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.