ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​កំណាត់​ផ្លូវជាតិ​លេខ​៣៣​ក្នុង​ភូមិសាស្ត្រ​ឃុំ​ជុំ​គ្រៀល ត្រូវបាន​ពន្លឿន​ការជួសជុល ក្នុង​ពាក់កណ្តាល​ឆ្នាំ​២០១៩​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ កំណាត់​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ផ្សារ​ជុំ​គ្រៀល នៃ​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ ដែល​រង​ការខូចខាត​ជា​បន្តបន្ទាប់​នោះ ពេលនេះ​ត្រូវបាន​ក្រុម​ជំនាញ​កំពុង​ឈូសឆាយ​ជួសជុល​យ៉ាង​មមាញឹក ដោយ​ចាប់ពី​អនុវត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។​

​គេ​បានកត់សម្គាល់​ឃើញ​ថា ចំណុច​ផ្លូវ​ជាតិ​លេខ​៣៣​ចំណុច​ខាងកើត​ទី​រួម​ខេត្តកំពត ដែល​កំពុង​រង​ការខូចខាត​ជាច្រើន​អន្លើ​នោះ គឺ​ស្ថិត​ត្រង់​ចំណុច​ចាប់ពី​ផ្លូវភ្លោះ​ភូមិ​តា​អេង រហូតមកដល់​ភូមិសាស្ត្រ​ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​បួន​គីឡូម៉ែត្រ​។​

​យោងតាម​ការរៀបរាប់​ពី​ក្រុម​មន្ត្រី​ជំនាញ បានឲ្យដឹងថា កំណាត់​ផ្លូវ​នានា​ស្ថិត​តាម​ភូមិសាស្ត្រ​ខេត្ត​កំពត ក្រោយ​ពី​រង​ការខូចខាត​កន្លងមក មន្ត្រី​ជំនាញ​បាន​ខិតខំ​យកចិត្តទុកដាក់​សម្រុក​ជួសជុល​យ៉ាង​សស្រាក់សស្រាំ ប៉ុន្តែ​មួយរយៈ​មុន​ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​កក់ខែ​ជា​បន្តបន្ទាប់​ទើប​បង្ក​ឲ្យមាន​ការរាំងស្ទះ​ក្នុង​ការជួសជុល​។​

​មន្ត្រី​ជំនាញ​ដដែល​បាន​អះអាងថា ចំពោះ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ចំណុច​ភូមិសាស្ត្រ​ឃុំ​ជុំ​គ្រៀល ដែល​កំពុង​រង​ការខូចខាត​ស្ទើ​ទាំងស្រុង​នោះ ពេល​នេះ​មន្ត្រី​ជំនាញ​ចាប់ផ្តើម​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ស្ថាបនា​ជា​ថ្មី​ចាប់ពីពេលនេះ​តទៅ ដើម្បី​ជួយ​សម្រួល​ការធ្វើដំណើរ​របស់​ពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ភាពប្រសើរ​ជាង​មុន​។​

​សូមបញ្ជាក់​ថា កំណាត់​ផ្លូវជាតិ​លេខ​៣៣ ចាប់​ពី​ទីប្រជុំជន​ភូមិ​តា​អេង រហូតមក​ដល់​សហគម​ន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប បច្ចុប្បន្ន​បាន​និង​កំពុង​រង​ការខូចខាត​ជាច្រើន​អន្លើ ដោយសារ​រថយន្ត​ធុន​ធ្ងន់​ផ្ទុក​លើស​ចំណុះ​ដែល​តែង​បើកបរ​ឆ្លងកាត់​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​កន្លងមក​គេ​សង្កេត​ឃើញ​អង្គភាព​ជំនាញ ធ្វើការ​ជួសជុល​ជា​បន្តបន្ទាប់ ស្ទើ​គ្មាន​ពេលទំនេរ​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.