ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

មន្ត្រីរាជការ ប្រធាន​មន្ទីរ កងកំលាំងប្រដាប់អាវុធ​គ្រប់​អង្គភាព​បាន​ចូលរួម​បង្សុកូល​និង​គោរព្ធ​វិញ្ញាណ​ក្ខ័​ន្ធ​ជូន​ដល់​អ្នកស្លាប់​ក្នុង​របប​ប៉ុលពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ព្រឹក ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​នៅក្នុង​បរិវេន​វត្ត​សុភមង្គល ស្ថិតក្នុង​ភូមិ អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ក្នុង​វត្តមាន​រដ្ឋបាលខេត្ត​ដឹកនាំ​ដោយ​លោក​អ៊ុរាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ ប្រធាន​មន្ទីរ​ជំវិញ​ខេត្ត អង្គភាព​អាវុធហត្ថ អង្គភាព​ស្នងការ​នគរបាល​ខេត្ត អង្គភាព​យោធា​ខេត្ត ព្រះសង្ឃ​១០០​អង្គ ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​បាន​ចូលរួម​គោរព្ធ​វិញ្ញាណ​ក្ខ័​ន្ធ​និង​បង្សុកូល​ជូន​ដល់​អ្នកស្លាប់​ក្នុង​របប​ប៉ុលពត​។​

​ក្នុង​ពិធី​គោរព្ធ​វិញ្ញាណ​ក្ខ័​ន្ធនោះ​លោក​អ៊ុ​រាត្រីបាន​មានប្រសាសន៍​ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ថា​ថ្ងៃទី​២០ ឧសភា គឺជា​ថ្ងៃ​ដែល​អង្គការ​អប្រិយ ព៉ុល​ពត បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ប្រល័យពូជសាសន៍​ជាតិ​ទើប​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​បាន​កំណត់​យក​ថ្ងៃនេះ​ជា​ទិវា​គោរព​បិ​ញ្ញាណ​ក្ខ​ន្ធ​រំលឹក​ឡើងវិញ​នូវ​បណ្តា​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​ក្នុង​គុក​នរកលោកិយ​ប្រល័យពូជសាសន៍​ក្នុង​របប​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​។​យើង​ប្រជាពលរដ្ឋ​ទ​ទាំងអស់គ្នា សូម​សម្តែង​នូវ​មនោសញ្ចេតនា​រំជើបរំជួល​ចិត្ត​ក្រៃលែង​ចំពោះ​ជនរងគ្រោះ​កម្ពុជា​ជាង​៣​លាន​នាក់ ដែល​បាន​ទទួល​ធ្វើ​ទារុណកម្ម​យ៉ាង​សែន​វេទនា ខ្លោចផ្សារ អមនុស្ស​ធ​ម៍​ទាំង​ផ្លូវកាយ ផ្លូវចិត្ត រហូត​បាត់បង់​ជីវិត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ទាំង​គ្រួសារៗ ។​

​លោក អ៊ុំ រាត្រី បានកត់សម្គាល​ឃើញ​ថា​របប​ប៉ុលពត​បាន​អនុវត្ត​នយោបាយ​ប្រល័យ​ពូជសាសន៍ រំលោភ​សិទ្ធិ មនុស្ស​ក្នុង​ទិស​ស្លោក វាយ​ខ្ទេច បំផ្លាញ​ខ្ទេច​ជីក​ស្មៅ ជីក​ទាំង​ឬ​ស​ទុក​ក៏​មិន​ចំណេញ ដកចេញ ក៏​មិន​ខាត​នោះ កម្លាំង​មហា​សាមគ្គី​ប្រជាជាតិ​មួយ​បាន​ប្រមូលផ្តុំ​ជា​ចលនា ហើយ​បង្កើត​ជាតិ​ណ​សិរ្ស​សាមគ្គិ​សង្គ្រោះ​ជាតិ​នា​ថ្ងៃទី​២​ធ្នូ​ឆ្នាំ​១៩៧៨ រួច​កម្លាំង​នេះ​បាន​រីកចម្រើន​យ៉ាង​រហ័ស​ធ្វើការ​វាយ​សម្រុក​យ៉ាង​
​ខ្លាំង​លើ​របប​នោះ​លុះ​បាន​ជ័យជម្នះ​នៅ​ថ្ងៃ​ទី​៧ មករា ឆ្នាំ​១៩៧៩ ស្នាមញញឹម​នៃ​មហា​គ្រួសារ​ខ្មែរ​បាន​រស់​ឡើង​វិញ ក្នុង​ជីវភាព​ថ្មី​នេះ ប្រជាជន​កម្ពុជា​ពី​ជាង​៣៩​ឆ្នាំ​មក​ទល់​បច្ចុប្បន្ន នៅតែ​ធ្វើការ​ចងចាំ​របួសស្នាម​ដ៏​សោកសៅ​ខ្លោចផ្សារ​នេះ ហើយ​សមិទ្ធផល​ពី​នោះ​មក​បូករួម​នឹង​សមិទ្ធិផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ា​
​រី​ស​ថ្ងៃទី​២៣​តុលា​១៩៩១ បាន​ផ្តល់​ឲ្យ​ប្រជាជាតិ ប្រជាជន​យើង​មាន​សិទ្ធិ សេរីភាព អធិបតេយ្យ​និង​អភិវឌ្ឍន៍​ឡើងវិញ​លើ​គ្រប់​វិស័យ និង​ចងចាំ​ជានិច្ច មហា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅក្នុង​ក្រអៅបេះដូង​កូន​ខ្មែរ​ជានិច្ច​។​

​ហើយ​ប្រជាជន​កម្ពុជា​អរគុណ​ដល់​អតីត​ព្រះមហាវីរក្សត្រ ស​ម្តេ​
​ម៉ែ​និង​ព្រះមហាក្សត្រ​និង​សហគមន៍​អន្តរជាតិ​ដែល​បាន​ជួយ​បង្រួបបង្រួម​ជាតិ នាំ​មក​សន្តិភាពុំ​ការអភិវឌ្ឍ​ន៍​កម្ពុជា​ឡើង​វិញ​និង​ជាពិសេស​អរគុណ​ដល់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​តេជោ​ហ៊ុន សែន ជា​ប្រមុខ​ដែល​បាន​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ បញ្ចប់សង្គ្រាម នាំ​មក​សន្តិភាព ស្ថេរភាព​និង​ការអភិវឌ្ឍន៍​ដូច​ប​ច្ច​ប្បន្ន​នេះ​។​

​នៅ​ចុង​ក្រោយ ទិវា​នេះ បាន​និមន្ត​ព្រះសង្ឃ​១០០​អង្គ​បិណ្ឌ​បាត្រ​ជា​កិច្ច​បង្ហើយ​បុណ្យ ៕
​គង្គា​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.