ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី​មួយ​ជួប​សំណេះសំណាល និង​ហូប​អាហារ​សាមគ្គី​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៣៥០​នាក់ ក្នុង​ក្រុង​ប៉ៃ​​លិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បច្ចុប្បន្ន គេ​សង្កេតឃើញ សន្ទុះ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ ដែល​ធ្វើ​ការវិនិយោគ​នៅលើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា កាន់តែ​រីក​ដុះដាល យ៉ាងច្រើន​គួរ​ឱ្យ​កត់សម្គាល់ ជាក់ស្តែង​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី​មួយ ឈ្មោះ «​អ៊ី​ណា​រីតា​ឌី​វេឡុ​ប​ម៉ិន​» កំពុងតែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ប្រជា​ពល រដ្ឋ​ផ្នែក​វិស័យ​នេះ ដែល​មាន​ស្នាក់ការ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ក៏​នឹង​ឈាន​ដល់​បង្កើត គ្រប់​ខេត្ត​ក្រុង​ផង​ដែរ ។

​រហូតមកដល់​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ អគ្គនាយក​ក្រុមហ៊ុន បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​សំណេះសំណាល​ផ្សព្វផ្សាយ និង​ហូប​អាហារ​សាមគ្គី​ជាមួយប្រ ជា​ពលរដ្ឋ​ចំនួន​៣៥០​នាក់ នៅក្នុង​ភោជនីយដ្ឋាន រមណីយដ្ឋាន​មេម៉ូរី​យ៉ាផា​ឡែ​ស ក្នុង​សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន ។​

​ប្រភព​ព័ត៌មាន​ពី​លោក ឡឹ​ក ប៊ុនថន ប្រធាន​សម្របសម្រួល​ផ្នែក​ទីផ្សារ​ថ្នាក់ជាតិ និង​អន្តរជាតិ​របស់​ក្រុមហ៊ុន​អ៊ី​ណា​រីតា​ឌី​វេឡុ​ប​ម៉ិន បានឱ្យដឹងថា ក្រុមហ៊ុន​របស់​លោក បាន​ដឹកនាំ​ដោយ​លោក ឌី​ម សួន​ណាត ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នេះ ហើយ​មាន​ស្នាក់ការ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួ ន​៣​កន្លែង និង​នៅក្នុង​ខេត្តសៀមរាប​១​កន្លែង ។ លោក​បន្ត​ទៀត​ថា ក្រុមហ៊ុន​របស់​លោក​កំពុង​រៀបចំ​ដី ឡូតិ៍​បង់​រំលស់​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​បន្ត​រហូត​ដល់​ភូមិ​បាត់ដឹង ក្រវ៉ាត់​ក្រុង​កំពង់ស្ពឺ ខេត្ត​កំពង់ស្ពឺ នៅក្បែរ​រមណីយដ្ឋាន​ត្រូវកុដ ខេត្តសៀមរាប និង​មាន​គម្រោង​បង្កើត​កន្លែង​ដី​ឡូតិ៍​បង់​រំលស់​គ្រប់​ខេត្ត​ក្រុ ង ក្នុងប្រទេស​កម្ពុជា​ផង​ដែរ ។ លោក​បញ្ជាក់ថា ដោយឡែក​នៅក្នុង​ក្រុង​ប៉ៃលិន លោក​អគ្គនាយក បាន អញ្ជើញ​ប្រជាពលរដ្ឋ​ចំនួន​៣៥០​នាក់​ឱ្យ​ចូលរួម​ទទួលទាន​អាហារ​សាមគ្គី នា​ឱកាស​ផ្សព្វផ្សាយ​ពី​គម្រោ ង​អចលនទ្រព្យ​ដ៏​ពេញនិយម​មួយ​នេះ ។ លើសពីនេះ ក្រុមហ៊ុន​អចលនទ្រព្យ​មាន​ជាច្រើន​ផ្នែក ដូចជា ផ្នែក​វិនិយោគ បើក​ហាង​កាហ្វេ ផ្នែក​វិស័យ​អប់រំ​ក្រៅ​ប្រព័ន្ធ ផ្នែក​ដី​ឡូតិ៍ បង្កើត​រោងចក្រ​ផលិត​ទឹក​សុទ្ធ និង​ផ្នែក​វិស័យ​កីឡា​ផងដែរ ។

​លោក​បញ្ជាក់​បន្ថែម​ទៀត​ថា នៅក្នុង​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ក្រុមហ៊ុន​អ៊ី​ណា​រីតា នឹង​រៀបចំ​ធ្វើ​ការិយាល័យ​អចលនទ្រព្យ នៅ​ថ្ងៃ​ខាង​មុខ​បន្តទៀត​ដែរ ព្រោះ​មិន​ត្រឹម​តែ​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍​ប៉ុណ្ណោះ​ទេ សូម្បី​តែ​សិល្ប​:​ករ​សិល្ប​:​ការិនី​មួយចំនួន​ក៏​ចូលរួម​ការងារ និង​ផ្សព្វផ្សាយ​នៅតាម​ខេត្ត​នានា ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.