ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

​លោក រ័ត្ន ស្រ៊ាង ជួបជុំ​ជាមួយ​មន្ត្រី​មូលដ្ឋាន ដើម្បី​សំណេះសំណាល អំពី​ការរីកចម្រើន​ក្នុងភូមិ នៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ស្ថិត​នៅ​បរិវេណ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​សង្កាត់​ព្រែក​កំពឹស លោក រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​សង្កាត់​ព្រែកកំពឹស​។​

​ក្នុង​ពិធី​នោះ​ក៏​មាន​ការចូលរួម​ពី លោក អ៊ុយ សុន អនុប្រធាន​ក្រុមការងារ និង​ជា​បេក្ខភាព​ក្រុមប្រឹក្សា​ខណ្ឌ ព្រមទាំង​លោក លោកស្រី​ជា​មន្ត្រី​ក្រុមការងារ ចុះជួយ​មូលដ្ឋាន​ផងដែរ ដែល​វត្ត​មាន​សមាជិក​ចូលរួម ក្នុង​អង្គ​សំណេះសំណាល​រួមមាន លោក​-​លោកស្រី ប្រធាន​ក្រុម​បក្ស ប្រធាន​អនុសាខា​បក្ស ក្រុម​ការងារ​យុវជន គណៈកម្មការ​សាខា​បក្ស និង​គណៈកម្មាធិការ គណបក្ស​ប្រជាជន​សង្កាត់​ព្រែកកំពឹស សរុប​មាន​ចំនួន​៥០៦​នាក់​។​

​ក្រៅ​ពី​ការ​សំណេះសំណាល​សួរសុខទុក្ខ​សមាជិក​អង្គពិធី លោក រ័ត្ន ស្រ៊ាង បានលើកឡើង​ពី​គោលនយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លើក​ឡើង​ពី​ផលប្រយោជន៍​ដែល​ទទួលបាន​ពី​នយោបាយ​ឈ្នះៗ បង្កើតឡើង​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ ជូន​ជាតិ និង​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ បើ​ធៀប​ទៅ​នឹង​អតីតកាល កម្ពុជា​ពុំ​មាន​ចំណុច​ណា មួយ​ដើរ​ថយក្រោយ នោះឡើយ​។​

​លោក រ័ត្ន ស្រ៊ាង បាន​អះអាង​ថា ជាក់ស្តែង​គ្រាន់តែ​សង្កាត់​ព្រែក​កំពឹស​មួយ ដែល​ដើមឡើយ គឺ​ជា​ឃុំ​របស់​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ត្រូវបាន​កាត់​មក​ជា​រដ្ឋបាល​សង្កាត់ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ គឺ​បាន​ទទួល​ការអភិវឌ្ឍន៍យ៉ា​ច្រើន​រាប់​មិន​អស់​ទាំង​ផ្លូវ ចាក់​កៅស៊ូ ផ្លូវ​ចាក់​បេតុង ជា​ច្រើន​ខ្សែ​, ប្រឡាយទឹក​, ប្រព័ន្ធ​លូ​រំដោះ​ទឹក​, ប្រព័ន្ធ​ទឹ​ស្អាត​, ប្រព័ន្ធ​ភ្លើងអគ្គិសនី​, រមណីដ្ឋាន​កំសាន្ត បុរី​ផ្ទះថ្ម ភោជនីយដ្ឋាន និង​ហាង​ទំនើបៗ​។​

​ហេតុ​ដូច្នេះ​សូម​ឲ្យ​មន្ត្រី​មូលដ្ឋាន​ក្នុង​សង្កាត់​ព្រែក​កំពឹស​ទាំងអស់ យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ បាន​យល់​ច្បាស់​អំពី​ការអភិវឌ្ឍន៍​ជាក់ស្តែង មើល​ឃើញ​ផ្ទាល់​ភ្នែក ដែល​កើតចេញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន និង​ធ្វើ​យ៉ាងណា​ពន្យល់​ឲ្យ​ប្រជាពលរដ្ឋ កុំ​ជឿ​លើ​ការ​ភូតភរ ញុះញង់​បោកប្រាស់​របស់​ទណ្ឌិត សម រង្ស៊ី ព្រមទាំង​ធ្វើ​ការទប់ស្កាត់ និង​វាយបក​ចំពោះ​ល្បិចកល​ដ៏​ខ្មៅ​កខ្វក់​ពិសពុល​របស់​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក​ទាំងអស់ឲ្យ​បាន​ទាន់ពេ​ល​វេលា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.