ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

ព្រះសង្ឃ​ដឹកនាំ​មន្ត្រីរាជការ​ខេត្ត​ប៉ៃលិន​និង​ប្រជាពលរដ្ឋ​ច្រើន​កុះករ ចូលរួម​ក្នុង​ពិធីបុណ្យ​វិសាខបូជា​នៅ វត្ត​សាមគ្គី​គិរី​សំរ​ទ្ធិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​ប៉ៃលិន​)៖ ​ចៅអធិការ​វត្ត ព្រះនាម អ៊ា សុ​ផន ក្នុង​វត្ត​ពោធិ​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី ស្ថិតនៅ ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន បាន​ផ្តួចផ្តើម​ប្រារព្វ​ពិធី​បុណ្យ​វិសាខបូជា​និង​មហាបំ​បួស​សាមណេរនិ​ង​សីលវតី​ចំនួន​២០០​រូប​
​។​

​នៅក្នុង​ឱកាស​បុណ្យ​វិសាខបូជា​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​ ​និង​លោកស្រី ស៊ុំ ហ៊ាង​ ​ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​ជាច្រើន​រួប​បាន​អញ្ជើញ​ចូលរួម​ជាមួយនឹង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​វិសាខ​បូជា ដែល​ប្រា​រព​ធ្វើ​នៅ​រសៀល​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​វត្ត​សាមគ្គី​គិរី​សំរិទ្ធិ​ស្ថិតក្នុង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​សូមបញ្ជាក់​ថា បុណ្យ​វិសាខបូជា គឺជា​ពិធី​បុណ្យ​សាសនា​ដ៏​សំខាន់បំផុត ក្នុងចំណោម​បុណ្យ​ជាច្រើន​ទៀត ពីព្រោះ​ពិធីបុណ្យ​នេះ បាន​បង្ហាញ​នូវ​ការគោរព​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី នៃ​សម័យ កាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណ​គោតម គឺជា​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​បាន​ប្រសូត បាន​ត្រាស់ដឹង និង​ជា​ថ្ងៃ​ចូល​បរិនិព្វាន​ផងដែរ​។ ហើយ​ព្រឹត្តិការណ៍​ទាំងបី​នេះ កើតឡើង​ចំ​ថ្ងៃ ១៥​កើត ខែ​ពេញបូណ៌មី ដែល​មាន​ព្រះ​ចន្ទ​ពេញវង់ ក្នុង​ខែ​ពិសាខ​ដូចគ្នា ខុស​តែ​ឆ្នាំ​តែ​ប៉ុណ្ណោះ​។​

​ស្ថិតក្នុង​ឱកាស នា​រាត្រី​ប្រារព្ធ​ពិធី​បុណ្យ​វិសាខបូជា​នេះ គេ​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ដែល​មក​ចូលរួម​នៅក្នុង​ពិធីបុណ្យ​នេះ មាន​ទឹកមុខ​សប្បាយរីករាយ អម​ជាមួយ​សម្លៀក បំពាក់​សមរម្យ​ស្រប ទៅ​តាម​ពិធីបុណ្យ​បែប​សាសនា​នេះ​ផងដែរ​។​

​ជាង​នេះ​ទៅទៀត​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី គេ​បាន​សង្កេតឃើញ​ប្រជាពលរដ្ឋ មានការ​បួងសួង​សុំ​សេចក្តីសុខ និង​មាន​ការ​ហែរ​ ​ព្រះពុទ្ធ​រូប​អុជ​ទៀន​បំភ្លឺ អុជ​គោម​បង្ហោះ​ក្នុង​រាត្រី និង​មាន​ការ​អង្គុយ​សមាធិ​រយៈពេល ១០ នាទី​ផងដែរ ៕
​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.