ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​ពិធី​ដង្ហែរ​បុណ្យ​វិសាខ​បូជា ឆ្ពោះ​ទៅកាន់​វត្ត​ព្រះពុទ្ធ​មណ្ឌលគិរី ក្នុង​ក្រុង​សែន​មនោ​រម្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ នា​ព្រឹក​ថ្ងៃ សៅរ៍ ១៥ កើត ខែ ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​ពិធី​ដង្ហែ​បុណ្យ​វិសាខ​បូជា ពី​រង្វង់​មូល​គោព្រៃ​ឆ្ពោះ​ទៅកាន់​វត្ត​ព្រះពុទ្ធ​មណ្ឌលគិរី ស្ថិតនៅ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ម៉ែន ងុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មន្ទីរ​/​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជន​កាកបាទ​ក្រហម យុវជន​កាយ​រិទ្ធ និង​ប្រជាពលរដ្ឋ សរុប​ប្រមាណ​ជាង ២០០០​នាក់ ។​

​នៅក្នុង​ពិធីបុណ្យ​នេះ មាន​ការរៀបចំ​កម្មវិធី​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា ដូចជា​ការសូត្រ​បទសរភញ្ញ​ថ្វាយ​ព្រះ​រតនត្រ័យ នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល ប្រកាស​វិសាខបូជា​វេរ​ភត្ត ប្រគេន ព្រះសង្ឃ ព្រះសង្ឃ​ភត្តានុមោទនា លោក​អាចារ្យ​ឧទ្ទិស ថ្វាយ​ព្រះ​រាជកុសល សូត្រ​បទ​រម្លឹក​គុណព្រះពុទ្ធ​បរមគ្រូ​។

​ជាមួយគ្នា​នេះ​ផង​ដែរ ឯកឧត្តម ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ជាមួយ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ក៏​បាន​ធ្វើការ​រាប់បាត្រ​ប្រគេន​ព្រះសង្ឃ ចំនួន​៣០​អង្គ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ សូម​ឱ្យ​គុណបុណ្យ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពិសេស​សូមឱ្យ​គុណ​បុណ្យ ព្រះសម្មាសម្ពុទ្ធ​ជា​អង្គ​ម្ចាស់ នៃ​ព្រះ​បរម​សារីរិកធាតុ​តាម​ឃុំគ្រង​ជួយ​បីបាច់​ថែរក្សា​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា​ទាំងមូល​ជួបតែ​សេចក្តីសុខ​សប្បាយ និង​រីកចម្រើន​ជា​រៀងរហូត ។​

​បុណ្យ​វិសាខបូជា គឺជា​ពិធី​បុណ្យ​សាសនា​ដ៏​សំខាន់បំផុត ក្នុងចំណោម​បុណ្យ​សាសនា​ជាច្រើន​ទៀត ពីព្រោះ​ពិធីបុណ្យ​នេះ​គឺ​បាន​បង្ហាញ​នូវ​ការគោរព​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី​នៃ​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណេ​គោ​តម គឺជា​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​បាន​ប្រសូត បាន​ត្រាស់ដឹង និង​ជា​ថ្ងៃ​ចូល​បរិនិព្វាន​ផងដែរ​។ ព្រឹត្តិការណ៍​ទាំងបី​នេះ​គឺ​កើតឡើង​ចំ​ថ្ងៃ ១៥​កើត ខែ​ពេញបូណ៌មី ដែល​មាន​ព្រះ​ច័ន្ទ​ពេញវង់ ក្នុង​ខែ​ពិសាខ​ដូចគ្នា​ខុស​តែ​ឆ្នាំ​តែ​ប៉ុណ្ណោះ​។

​នៅ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏​បាន​ប្រកាស​ទទួលស្គាល់ «​វិសាខ​បូជា​» ជា​ពិធីបុណ្យ​សាសនា​អន្តរជាតិ ដែល​បុគ្គលិក​ធ្វើការ និង​សាធារណជន​អាច​ប្រារព្ធ​ធ្វើ​បាន​នៅ​ទូទាំង​ពិភពលោក​ទៀតផង​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.