ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឯកឧត្តម ឃួ​ង ស្រេង ដាក់​ផែនការ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ពី​វិធានការ​ដ៏​ម៉ឺងម៉ាត់ នៃ​ការបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​កើតមានឡើង និង​កំពុង​លេង​ភ្នាល់​គ្នា​យ៉ាង​គគិកគគ្រេង​។​

​ផែនការ​បង្ក្រាប​ល្បែងស៊ីសង​ទាំងនេះ អភិបាល​រាជធានី​ភ្នំពេញ នឹង​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​បស់​ខ្លួន នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ​ផងដែរ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ឯកឧត្តម បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា លោក​បាន​ដាក់​ផែនការឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ ហើយ​ឈាន​ទៅដល់​ការបង្ក្រាប​ល្បែង​នៅ​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម បានបញ្ជាក់​ថា «​ខ្ញុំ​បាន​ដាក់​ផែនការ​នេះ ឲ្យ​ស្នងកា​ររាជធានី​ភ្នំពេញ ចុះ​ធ្វើ​ការស្រាវជ្រាវ ហើយ​ឈាន​ទៅដល់​ការបង្ក្រាប​តែម្ដង ពីព្រោះ​វា​ដូចជា​គគិកគគ្រេង​ពេក ហើយ​ខ្ញុំ​នឹង​បើក​កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព​លើ​រឿង​នេះ​ផង​ដែរ​»​។​

​ជាក់ស្ដែង កាល​ពី​ម្សិលមិញ លោក​អភិបាល បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ចុះបង្ក្រាប​ទីតាំង​លួច​បើក​ហ្គេម និង​ចាក់បាល់​មួយកន្លែង គ្មាន​ស្លាក​យីហោ នៅ​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ដោយ​ឃាត់ខ្លួន​អ្នកប្រចាំការ​ប្រុស​ស្រី​ចំនួន ០២​នាក់ ព្រមទាំង​វត្ថុតាង​មួយចំនួនទៀត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.