ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​អញ្ជើញ​អម ដំណើរ​ជា​កិត្តិយស សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក្នុង​ពិធី បើក​យុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី​, ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​ក្រុមការងារ ថ្នាក់​ជាតិ​ចុះជួយ​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​អមដំណើរ​ជា​កិត្តិយស សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស ប្រជាជន​កម្ពុជា ក្នុង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​, ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃ​សុក្រ ១៤​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ។​

​សម្រាប់​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី ភ្នំពេញ ប្រមាណ ៣.៥០០​នាក់ ដែល​បាន​ចូលរួម​ក្នុង ឱកាស​បើក យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​, ក្រុមប្រឹក្សា​ខណ្ឌ​អាណត្តិ​ទី​៣ នេះ​។​

​គ​.​ជ​.​ប បានបញ្ជាក់​ថា សម្រាប់​គណបក្ស​នយោបាយ​នី​មួយៗ មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ឃោសនា​ក​សំឡេងឆ្នោត​រយៈពេល​៨​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ ហើយ​ការឃោសនាបោះឆ្នោត​ត្រូវធ្វើឡើង​តាម​មណ្ឌល​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ នី​មួយៗ​ដែល​គណបក្ស​នយោបាយ បាន​ចុះបញ្ជី​ឈរ ឈ្មោះ គឺ​ចាប់ពី​ម៉ោង​៦៖០០​នាទី​ព្រឹក​ដល់​ម៉ោង​១០:០០​នាទី​យប់​។ ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​សម្រាប់​រាជធានី​ភ្នំពេញ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​នេះ មាន​គណបក្សនយោបាយ​ចំនួន​៧ បាន​ឈរឈ្មោះ ចូលរួម​ប្រកួតប្រជែង​រួមមាន​៖ គណបក្ស​ប្រជាជន កម្ពុជា​, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​, គណបក្ស​ខ្មែរ​រួបរួម​ជាតិ​, គណបក្ស​សញ្ជាតិ​កម្ពុជា​, គណបក្ស​ខ្មែរ​សាធារណរដ្ឋ​, គណបក្ស ឆន្ទៈ​ខ្មែរ និង​គណបក្ស​យុវជន​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.