ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោក​អភិបាលខេត្ត​កែប​៖ នៅពេល​ខាងមុខ​នេះ ខេត្ត​កែប​ត្រូវ​បង្កើត​ឲ្យមាន​មជ្ឈមណ្ឌ​ល​អប់រំ បន្សាប​គ្រឿងញៀន និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ លោក កែ​ន សត្ថា បាន​ថ្លែងថា ក្នុង​ពេល​អនាគត​ខេត្ត​កែប នឹង​បង្កើត​ឲ្យមាន​មជ្ឈមណ្ឌ​ល​អប់រំ កែប្រែ សម្រាប់​បន្សាប​គ្រឿងញៀន និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​យុវជន​។​

​ការលើកឡើង​បែប​នេះ ខណៈ​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​លេខ ១៣៣៣ និង ១៣៣៥ ប្រវែង​៤.១០០​ម៉ែត្រ និង​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​លេខ​១៣៣៥ ប្រវែង ១.៦០០​ម៉ែត្រ ស្ថិតក្នុង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៤​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា ការបង្កើត​មជ្ឈមណ្ឌល​នេះ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អប់រំ​ដល់​យុវជន​ដែល​រងគ្រោះ​ដោយសារ​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​វា​ជា​ឃាតករ​ដ៏​សាហាវ​បំផុត​។​

​ជាមួយ​នេះ​លោក​បាននិងកំពុង​ជំរុញ​កែប្រែ​តំបន់ភ្នំ​វល្លិ៍​ឱ្យ​ក្លាយ​ជា​ទីប្រជុំជន​មួយ​មាន​ការអភិវឌ្ឍន៍ ពិសេស​ការស្ថាបនា​ដង​ផ្លូវ​ឱ្យបាន​ធំ​ទូលាយ​ទៅតាម​ស្តង់ដារ​បច្ចេកទេស​។​

​សូមជម្រាបថា បើ​តាម​របាយការណ៍រ​បស់ លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​ឲ្យដឹងថា​កំណាត់​ផ្លូវ​លេខ ១៣៣៣ និង ១៣៣៥ មាន​ប្រវែង​សរុប ២៨​គីឡូម៉ែត្រ បំបែក​ចេញពី​ផ្លូវ​ជាតិ​លេខ​៣៣ ត្រង់​គីឡូម៉ែត្រ​២១+២០០ និង​គីឡូម៉ែត្រ​២៧+៤៨០ ដោយ​ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ​មក​ប្រសព្វ​គ្នា​ត្រង់​រង្វង់​មូល​ចំការ​បី ឆ្ពោះទៅ​ភូមិ​ជ្រែង​ខាងត្បូង និង​ភូមិ​ត្រពាំង​ជ្រៃ ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​លោក ម៉ម ទូច បាន​បន្តទៀតថា ផ្លូវ​លេខ​១៣៣៣ និង​ផ្លូវ​លេខ​១៣៣៥ ខាងលើ​នេះ​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​បំផុត​របស់​ខេត្ត​កែប ជាពិសេស​ចំណង​ត​ភ្ជាប់ សម្រាប់​ការ​លម្ហែ​កម្សាន្ត ពី​សំណាក់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ពី​ទីប្រជុំជន​ក្រុងកែប ទៅ​តំបន់​អេកូ​ទេសចរណ៍​ភ្នំ​វ​ល្លិ៍ និង​ជា​តំបន់កសិឧស្សាហកម្ម​ដ៏​មាន​សក្តានុពល​ផង​ដែរ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ផ្លូវ​ដែល​មន្ត្រី​ជំនាញ​កំពុង​អនុវត្ត​ក្រាល​កៅស៊ូ DBST មាន​ប្រវែង ៤.១០០​ម៉ែត្រ ទទឹង​០៧​ម៉ែត្រ​(​ផ្លូវ​លេខ​១៣៣៣) និង​ផ្លូវ​លេខ​១៣៣៥ ព្រម​ទាំង​សំណង់​សិល្បការ្យ​មួយចំនួន​។​

​ដោយឡែក​សម្រាប់​ឆ្នាំ​២០១៩​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទទួល​នូវ​គម្រោង​ជួសជុល​ផ្លូវ​ខេត្ត​លេខ​១៣៣៥​បន្ត ចាប់ពី​គ​.​ម​០១+៩០០ គ​.​ម ០៣+៥០០ ដោយ​ក្រាល​កៅស៊ូ​ប្រភេទ DBST ប្រវែង ១.៦០០​ម៉ែត្រ ទទឹង​០៧,៥​ម៉ែត្រ និង​សំណង់​សិលបការ្យ​មួយចំនួនទៀត​៕ សេង ណា​រិទ្ធ​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.