ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​ល្បែងស៊ីសង​បញ្ជល់មាន់​ក្នុង​ឃុំ​ព្រែក​ក្រើស ផ្សារ​តន់​ហន់ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​មាន​ការព្រួយបារម្ភ !

​ល្បែងស៊ីសង​បញ្ជល់មាន់​ក្នុង​ឃុំ​ព្រែក​ក្រើស ផ្សារ​តន់​ហន់ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​មាន​ការព្រួយបារម្ភ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ស្រុក​កំពង់ត្រាច ៖ ទោះបី  ជា​មាន​ការណែនាំ​ជា​ញឹក ញាប់​ស្ទើរតែ​រៀងរាល់ថ្ងៃ  យ៉ាងណាក្តី​ចេញពី​ប្រមុខ​រាជ រដ្ឋាភិបាល ឬ​ចេញពី​ក្រសួង  មហាផ្ទៃ​នោះ ហើយ​ជាពិសេស  គឺ​សំដៅ​ទៅ​បំបាត់​ល្បែង​ស៊ី សង​គ្រប់​ប្រភេទ មិន​ឱ្យ​កើត  មាន​នៅក្នុង​ស្រុក​ភូមិ​មួយ​ណា ឡើយ ។ មិន​តែ​ប៉ុណ្ណោះ​ទេ  សូម្បី​តែ​ចៅហ្វាយខេត្ត ក្នុង  ខេត្ត​គ្រប់​លំដាប់ថ្នាក់​ក៏​លោក បាន​ព្រួយបារម្ភ​ពី​ភូមិ​-​ឃុំ​មាន  សុវត្ថិភាព​ខាងលើនេះ​ផងដែរ​។​

​ចំពោះ​ករណី​ដែល​កើត  មាន​ដោយ​ពុំបាន​ដឹង​មុន​ដូច្នេះ  នៅ​ពេល​ប្រជុំ​មន្ត្រីរាជការ​ឬ ធ្វើ​ជា​ពិធី​ជួបជុំ​អ្វីមួយ​អភិបាលខេត្ត​តែងតែ​លើក​និង​ពាំ នាំនៅ​អនុសាសន៍​ដ៏​ល្អៗ​ពី​ប្រមុខ  រាជរដ្ឋាភិបាល​មក​ណែនាំ​ដូច ជា គ្រឿងញៀន ល្បែង​ស៊ី​-​សង ជូ​ញ​ដូរ​មនុស្ស ចោរលួច ចោរប្លន់​លាក់​អាវុធ ដែល  ច្បាប់​បាន​ហាមឃាត់​មិនឱ្យ កើតមាន​នៅ​តាម​មូលដ្ឋាន មួយ​ណា​នោះ​ទេ ។ សូមឱ្យ អស់លោក​សមត្ថកិច្ច​នៅតាម ច្រក​នីមួយៗ​និង​នៅតាម​តំបន់ នី​មួយៗ​ត្រូវ​ប្រុងប្រយ័ត្ន​នឹង ទប់ស្កាត់​ដាច់ខាត​នៅ​រាល់ សកម្មភាព​ប៉ុន្មាន​ចំណុច​ខាង លើ ប៉ុន្តែ​នៅក្នុង​ស្រុក​កំពង់ត្រាច​ឯណេះ​វិញ ទោះបីជា  ចៅហ្វាយខេត្ត​កំពត ប្រឹង  ស្រែក​ស្ទើរតែ​បែក​បំពង់ក​ទៅ ហើយ​នោះ​ក៏​ក្រុម​ពួក​ល្បែង​ពីរ  ឬ​បី​កន្លែង​នេះ មិន​ព្រឺរោម របស់​ពួកគេ​ឡើយ ។​

​តាម​ប្រភព​ព័ត៌មាន​ពី  ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ នោះ​បាន​អោយដឹងថា ល្បែង  បញ្ជល់មាន់​នេះ មាន​តាំងពី យូរលង់​មកហើយ ដែល​ធ្វើឱ្យ  ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ បារម្ភ​យ៉ាងខ្លាំង ហើយ​នឹង  អាច​ធ្វើឱ្យ​មាន​កើត​អសន្តិសុខ នៅក្នុង​សង្គម​ទៀតផង ។

​ចំណែកឯ​លោក​មេឃុំ  សេក ឈិន បែរជា​ធ្វើ​ព្រងើយ  កន្តើយ​គ្មាន​គិត​ពី​បញ្ហា​សុវត្ថិភាព​ភូមិ​-​ឃុំ​ទាល់តែសោះ​ធ្វើ  ឱ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំង ថ្នាក់​យ៉ាងខ្លាំង​ខ្លួន​គាត់​ធ្វើជា  មេឃុំ តែ​អោយ​កូន​គាត់​បើក  ល្បែងស៊ីសង​ទៅវិញ ហើយ  ល្បែង​ទាំងអស់​ដែល​លេង រៀង​រាល់ថ្ងៃ​នេះ​មាន​ជល់​មាន់  យូគី និង​អាប៉ោង ម្ចាស់​ដែល  បើក​ល្បែងស៊ីសង​នេះ​ទី​មួយ​- ឈ្មោះ​ចូច​, ២-​ឈ្មោះ សាយ  ហើយ​ម្នាក់​ដែល​ឈ្មោះ ចូច  នេះ ត្រូវជា​កូន​របស់​លោក​មេ ឃុំ សេក ឈិន នៅ​ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច ខេត្ត កំពត ។​

​តាម​ប្រភព​ព័ត៌មាន​ពី  ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ នោះ​បាន​ឱ្យដឹងទៀតថា ក្នុង  មួយថ្ងៃៗ​មាន​ភាព​ហូរ​កញ្ច្រៀវ រំខាន​ដល់​ការ​សម្រាក​របស់ ប្រជាពលរដ្ឋ​រៀងរាល់ថ្ងៃ ។

​ចំណែកឯ​លោក​មេ​ប៉ុស្តិ៍  និង​លោក​មេឃុំ សេក ឈិន  គ្មាន​ខ្ចី​យក​ភ្នែក​មើល​ឡើយ ។  ចង់​អ្នក​ណា​ធ្វើ​អ្វី​ក៏ដោយ​ក៏​រូប គាត់​នេះ​ធ្វើ​ជា​មិនដឹងមិនឮ ។  ហេតុដូច្នេះ​ហើយ​សូម​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ទាំងអស់  មេត្តា​ចាត់​វិធានការ​ចុះបង្ក្រាប នៅ​ល្បែងស៊ីសង​ទាំងអស់នេះ ផង ដើម្បី​ឱ្យមាន​សុវត្ថិភាព  ភូមិ​-​ឃុំ​ទាំង​៩​ចំណុច​ដល់​ការ រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​មាន​ភាពកក់ក្តៅ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់​ផង ដែរ ៕

ស៊ុន​, សារ៉ាត់​+​តា​រ៉ា

game-kampot game-kampota

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.