ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ចោរ​ដៃ​ស្អិត​ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​រថយន្ត​នៅ​ភូមិសាស្ត្រ​ខេត្ត​កំពត ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​ហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ចោរ​ដៃ​ស្អិត​ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​រថយន្ត​តាម​ភូមិសាស្ត្រ​ខេត្ត​កំពត កន្លងមក​ត្រូវបាន​សមត្ថកិច្ច​សហកា​រ​តាម​ប្រមាញ់ ស្រាវជ្រាវ​រហូត​ឈាន​ទៅ​បង្ក្រាប​ជា​បន្តបន្ទាប់​។​

​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា កាលពី​ពេល​ថ្មីៗ​នេះ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​សហការ​ជាមួយ​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ឃាត់ខ្លួន​ចោរលួច​រថយន្ត​ដ៏​សកម្ម​ម្នាក់​ឈ្មោះ សុខ វិសាល ហៅ ម៉ាប់​ឬ​នាង ភេទ​ប្រុស ៤០ ឆ្នាំ កំណើត​ភូមិ​ត្រពាំង​ត្រ​កៀត ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ត្រង់ចំណុច ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោរ​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ជាប់ចោទ​ពី​បទ​ចោរកម្ម​លួច​រថយន្ត កាលពី​យប់​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​សមត្ថកិច្ច​បានឲ្យ​ដឹង​ផងដែរ​ថា រថយន្ត​ដែល​ចោរ​ខាងលើ​លួច​បាន​សម្រេច​នោះ ម៉ាក​បា​ឡែន សេរី​២០០៣ ពណ៌​មាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-5791 ដែល​មាន​ម្ចាស់​ឈ្មោះ អ៊ុយ សារិទ្ធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​។​

​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា ក្រោយ​ចាប់ខ្លួន​ជននេះ​បាន​សារភាពថា ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​ក្នុង​ខេត្ត​កំពត​ចំនួន ០៤ លើក គឺ ៖
​លើក​ទី​១៖ នៅ​ថ្ងៃ​ទី ០៣ ខែ​មករា ឆ្នាំ​២០១៩ លួច​រថយន្ត​ចំនួន ០២ គ្រឿង នៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ។​
​លើក​ទី​២៖ នៅ​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លួច​រថយន្ត​ហាយ​ឡែន​ឌ័​រ នៅ ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ។​
​លើក​ទី​៣៖ នៅ​ថ្ងៃ​ទី ១៤ ខែ​មីនា ឆ្នាំ​២០១៩ លួច​រថយន្ត​បា​ឡែន នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​តានី ស្រុក​អង្គរជ័យ ។​
​និង​លើក​ទី​៤ ៖ នៅ​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ​២០១៩ លួច​រថយន្ត​បា​ឡែន នៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច​។​

​ជាមួយគ្នានេះដែរ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពត និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គីរីវង់ ខេត្តតាកែវ បាន​សហការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ សុះ តាំ ភេទ​ប្រុស កើត​ឆ្នាំ ១៩៧៥ កំណើត​ភូមិ​បត់​កណ្តោល ឃុំ​បត់​កណ្តោល ស្រុក​បាកាន ខេត្ត​ពោធិសាត់ បច្ចុប្បន្ន​ស្នាក់នៅ​មិន​ពិតប្រាកដ (​ចាប់ខ្លួន​នៅ​កាស៊ីណូ​ភ្នំ​ដិន ស្រុក​គីរីវង់ ខេត្តតាកែវ​)​។​ជននេះ​បាន​ឆ្លើយ​សារភាព​ថា បាន​ចូលរួម​លួច​រថយន្ត​នៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក កាលពី​យប់​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ​២០១៩ ។​

​សូមបញ្ជាក់​ថា តាម​ចម្លើយ​សារភាព ជនសង្ស័យ​ទាំង​ពីរ​នេះ​អះអាង​ថា គេ​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត​ជាច្រើន​គ្រឿង​ផង​ដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់ សមត្ថកិច្ច​បាន​កសាង និង​បញ្ជូន​សំណុំរឿង ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕ សេង ណា​រិទ្ធ​

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.