តាមការបង្ហើបពីឈ្មួញមួយចំនួនដែលរកស៊ីនាំទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ពីប្រទេសសៀមនិងប្រទេសយួន មកលក់ចែកចាយតាមទីផ្សារក្នុងខេត្តសៀមរាប បានឲ្យដឹង ថាការដែលពួកគេអាចរកស៊ីកាក់កបដូចសព្វថ្ងៃនេះគឺត្រូវបង់លុយតាមការកំណត់របស់លោក ម៉ៅ សាមឿន ដែលជាប្រធានគយចលត័ខេត្តសៀមរាប។ ប្រភពពីឈ្មួញទាំងនោះ បានបញ្ជាក់ទៀតថា ពួកគេនិងលោក ម៉ៅ សាមឿនមានទំនាក់ទំនងជិតស្និទ្ធដូចបងប្អូនទៅ ហើយទើបអាចដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់មកលក់ចែកចាយដោយ គ្មានការត្រួតពិនិត្យពីមន្ត្រីគយក្នុងខេត្តសៀមរាប។
ឈ្មួញខ្លះបានឲ្យដឹងថា ពួកគេបង់លុយ លើតុ បង់លុយក្រោមតុ និងបង់លុយលុយថ្លៃបាយទឹកឲ្យសមត្ថកិច្ចគយក្នុងខេត្តសៀមរាប តាមការកំណត់ បើមិនដូច្នេះទេអាចត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។
សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប បានឲ្យដឹងថាឈ្មួញមួយចំនួននាំទំនិញគេច ពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ហើយជួនកាលមានទាំងទំនិញខុសច្បាប់ផងដែរចូលតាមច្រក ប៉ោយប៉ែត ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកជាំស្រងាំ ច្រកអូរស្មាច់ ខេត្តឧត្តរមាន ជ័យ យកមកលក់ចែកចាយក្នុងខេត្តសៀមរាប ស្រេចតែអំពើចិត្តព្រោះពួកគេមានទំនាក់ទំនង ជាមួយលោក ម៉ៅ សាមឿន ជាមុនទៅហើយ។ ទំនិញទាំងនោះមានដូចជា គ្រឿងសំណង់គ្រប់ ប្រភេទ គ្រឿងកំប៉ុង ទំនិញចាប់ហួយ និងប្រេងសាំងផងដែរ ដូច្នេះលោក ម៉ៅសាមឿន និង ក្រុមមន្ត្រីក្រោមឱវាទអាចរកប្រាក់ចំណូលតាមរបៀបពុករលួយបានយ៉ាងច្រើន។ ការដែល លោក ម៉ៅសាមឿន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តត្រូវគេដឹងថា ដោយសារអាងខ្នងធំនៅក្នុងអគ្គនា យកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជួយការពារគ្រប់ពេលវេលាផងដែរ។
ភ្នាក់ងារគយតូចតាចក្នុងខេត្តសៀមរាប បានបង្ហើបឲ្យដឹងដឹងថាលោក ម៉ៅសាមឿននិងបក្ខពួកមួយចំនួនតូចកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់មកលក់ចែកចាយក្នុងទីផ្សារខេត្តសៀមរាប កាន់តែ ច្រើនឡើងៗ។
ឈ្មួញដែលបង្កប់ទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរថយន្តទេស ចរណ៍ដឹកជញ្ជូនភ្ញៀវពីប្រទេសយួនចូលមកលក់ចែកចាយនៅក្នុងខេត្តសៀមរាប គឺជាប្រភព ចំណូលដ៏សំខាន់ របស់លោក ម៉ៅ សាមឿន និងបក្ខពួកដែរព្រោះឈ្មួញទាំងនោះត្រូវតែបង់ លុយលើតុ លុយក្រោមតុ និងលុយថ្លៃបាយទឹកតាមការកំណត់ទើបអាចរួចខ្លួន។ ជាងនេះ ទៅទៀតឈ្មួញមួយចំនួននៅតែអាចនាំទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធ មិនគ្រប់ចូលសៀមរាប យ៉ាងរលូនព្រោះលោក ម៉ៅ សាមឿន និងបក្ខ ពួកគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម ជាពិសេសពេលដែលភ្នាក់ងារ យើងចុះទៅយកពត័មានផ្ទាល់នៅគោលដៅ ស្រុក ពួក ខេត្តសៀមរាប ជិតជញ្ជីងថ្លឹងរថយន្ត ប្រហែលជា៣០០ម៉ែត ទីតាំងគយចលត័លោក មឿន នេះ បុគ្គលិកសុទ្ធតែសំលៀកបំពាក់ស៊ីវិល ហើយបានប្រកែកជាមួយភ្ញាក់ងារយើងថាពួកគេមិនមែនជាគយទេតែអង្គុយចាំយកលុយប្រជាពលរដ្ឋ ដូចដែរយើងនិយាយបានថាធ្វើស្រែលើខ្នងប្រជាពលរដ្ឋតើទីតាំងពុករលួយនេះនិងឈជើងដល់ពេលណាទៀតបើល្បីពេញបណ្ដាញពត័មាននឹង សង្គមFacebook ធ្វើអោយប្រជាពលរដ្ឋខឹងសម្បាយ៉ាងនេះ ៕






