ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ បើកដៃ​ឲ្យ​មេ​ឈ្មួញ ឈ្មោះ​រឿ​, ឈ្មោះ​ស៊ី​, ឈ្មោះ​ចែ​ណា​ង និង​ឈ្មោះ​សាក់ សិច កាប់បំផ្លាញ​ព្រៃ ព្រះរ​កា​ស្ថិតក្នុង​ស្រុក​ត្បែងមានជ័យ តាមតែ​អំពើ​ចិត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ព្រះវិហារ ៖ ប្រភព​ពី​មន្ត្រី​ដែល​ធ្វើការ​នៅ​សាលា​ស្រុក​ត្បែងមានជ័យ នៃ​ខេត្ត​ព្រះវិហារ​ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា រហូតមកដល់​ពេលនេះ​បទល្មើស​កាប់​ឈើ​ដែល​កើតឡើង​យ៉ាង​រាលដាល​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ទាំងយប់​ទាំង​ថ្ងៃ ដែល​សកម្មភាព​ទាំងនេះ​គឺ​ត្រូវបាន​គេ​សង្កេតឃើញថា មិន​ចាញ់​នឹង​ការកាប់​បំផ្លាញ​នៅឯ​ព្រៃ​ឡង់​នៃ​ខេត្តកំពង់ធំ​នោះទេ​។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា មេ​ឈ្មួញ​ដែល​ធំ​ដែល​សកម្ម​ជាង​គេ​គឺ​មាន​ឈ្មោះ​រឿ​,​ឈ្មោះ​ស៊ី​,​ឈ្មោះ​ចែ​ណា​ង​,​និង​ឈ្មោះ​សាក់ ស៊ិច ឈ្មួញ​ទាំងនេះ​បាន​កេណ្ឌ​ប្រជាពលរដ្ឋ​ដើម្បីឲ្យ​ចូលទៅ​ក្នុង​ព្រៃព្រះកា​រដើ​ម្បី​ធ្វើការ​កាប់​និង​ដឹកជញ្ជូន​ឈើ​យកមក​លក់​ឲ្យ​ពួកគេ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា​មេ​ឈ្មួញ​ធំៗ​ខាងលើ​នេះ​មាន​គោយន្ត​សម្រាប់​ដឹក​ចេញពី​ព្រៃ​រាប់​សិប​គ្រឿង​និង​មាន​រទេះក្របី រាប់​សិប​គ្រឿង​ផងដែរ​សម្រាប់​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ទាំង​រដូវប្រាំង​និង​រដូវវស្សារ​ហើយ​ការដឹកជញ្ជូន​ឈើ​ទាំងនោះ​គឺ​គេ​សង្កេតឃើញថា​តែងតែ​ឆ្លងកាត់​មុខ​ស្នាក់ការ​បរិស្ថាន​ដែល​ឈរជើង​នៅ​ហ្នឹង​តំបន់​ព្រៃ​ព្រះ​រកា​តែ​មន្ត្រី​បរិស្ថាន​ទាំង​នោះ​ហាក់ដូចជា​ធ្វើ​មិន​ឃើញ​ហើយ​រក្សា​ភាព​ស្ងៀមស្ងាត់​ដូចជា​ពុំ​មាន​ចំណាត់ការ​អ្វី​ទៅ​លើ​ក្រុម​ឈ្មួញ​ទាំងនោះ​ឡើយ​។​

​ប្រភព​ចេញពី​ក្រុម​រទេះក្របី​ដែល​ចាំ​ដឹកជញ្ជូន​ឈើ​ឲ្យ​ថៅកែ​ខាងលើ​បានឲ្យ​ដឹង​ដែល​ថា​ពួកគាត់​មានរ​ទេះ​ក្របី​សម្រាប់​ដឹក​ជញ្ជូន​ឈើ​ដើម្បី​យក​ទៅឲ្យ​ថៅកែ​ទាំងនោះ​ហើយ​ថៅកែ​ទាំងនោះ​ក៏​បាន​កាង​និង​បង់ប្រាក់​ទៅ​ឲ្យ​មន្ត្រី​បរិស្ថាន​និង​ជា​ពិសេស​សមត្ថកិច្ច​ពាក់​ព័ន្ធ​ដែល​ស្ថិត​នៅក្នុង​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​ដូច្នេះហើយ​ទើប​ពួកគេ​ហ៊ាន​ដឹកជញ្ជូន​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​ពុំ​ខ្លាច​នឹង​ការ​ចាប់ពី​មន្ត្រី​ពាក់ព័ន្ធ​នោះទេ​។​

​ប្រភព​ខាងលើ​នេះ​បាន​បញ្ជាក់ទៀតថា មេ​ឈ្មួញ​ឈើ​ខាងលើ​មាន​ទីតាំង​ស្តុក​ឈើ​ជា​ច្រើន​កន្លែង​មាន​ដូចជា​នៅក្នុង​ភូមិ​ពោ​ប្រមេ​ភូមិ​ពោធិ៍​ទៀប​និង​ភូមិ​កំពត​ក្បែរ​ចម្ការ​អំពៅ​ក្រុមហ៊ុន​ចិន​ស្ថិតក្នុង​ស្រុក​ត្បែងមានជ័យ​ខេត្ត​ព្រះវិហារ​។​

​កត្តា​ទាំងនេះហើយ​ទើប​គេ​ដាក់​ការសង្ស័យថា លោក​អៀ​សុខា​ប្រធាន​បរិស្ថាន​ខេត្ត​ព្រះវិហារ​អាច​នឹង​មាន​រឿង​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ដឹកជញ្ជូន​ឈើ​កាប់​ឈើ​ចេញ​ពី​ព្រៃ​ព្រះ​រកា​ទើប​បណ្ដាល​ឲ្យ​មេ​ឈ្មួញ​ទាំង​៥ នាក់​ខាងលើ​នេះ​ធ្វើ​ការដឹកជញ្ជូន​ឈើ​គ្មាន​ញញើត​ដៃ​អ្វី​សោះ​។​

​រីឯ​លោក​អ៊ុន​ចិន្តា​អភិបាល​ខេត្ត​ព្រះវិហារ​នៅតែ​បន្ត​ភាព​ស្ងៀមស្ងាត់​ពុំ​ដែល​ឃើញ​មាន​បញ្ចេញ​កណ្ដាប់ដៃ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព​និង​ទ្រង់ទ្រាយ​ធំ​នោះ​ទេ​កត្តា​ទាំងនេះ​ហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ចេញពី​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ត្បែងមានជ័យ​ក៏ដូចជា​ក្នុង​ខេត្តព្រះវិហារ​ទាំងមូល​សំណូមពរ​ដល់​លោក អ៊ុន ចិន្តា អភិបាល​ខេត្ត​ព្រះវិហារ ដើម្បី​ចាត់វិធានការ​ទៅលើ​ក្រុម​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​ផង​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.