កំពង់ធំ ៖ រំសេវជាតិផ្ទុះជាច្រើនត្រូវបានប្រទះឃើញនៅក្នុងទីតាំងមួយកន្លែង នៅកណ្តាលព្រៃ ភូមិសាស្ត្រ ភូមិកំណប់ ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ រំសេវជាតិលាក់ទុកទាំងនោះ គេសង្ស័យថា ឧត្តមសេនីយ៍ឯក ឈួន យូរ បានលាក់ទុក កណ្តាលព្រៃ ភូមិសាស្ត្រ ភូមិកំណប់ ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
យោងតាមសេចក្តីរាយការណ៍ជំហានដំបូងពីកងកម្លាំងសមត្ថកិច្វបានអោយដឹងថា នៅព្រឹកថ្ងៃទី 0៨ ខែឧសភា ២០១៩ កងកម្លាំងនគរបាលជាតិ បានបើកប្រតិបត្តិការ បង្ក្រាបបាន ទាន់ពេលវេលា ដោយរឹបអូសបានរំសេវជាតិផ្ទុះរាប់សិបតោន ។
ករណីនេះ ប្រសិនបើ បង្ក្រាប អត់ទាន់ពេលវេលាទេនោះ ហើយរំសេវជាតិផ្ទុះទាំងនេះ ធ្លាក់ដល់ដៃភេរវកម្ម ពួកយើងពិតជាវីវរហើយ ។
បច្ចុប្បន្ន រំសេវជាតិផ្ទុះទាំងនេះស្ថិតនៅក្រោមការគ្របគ្រងរបស់សមត្ថកិច្ច កំពុងកសាងសំណុំរឿង និងត្រៀមដឹញ្ជូនយកមករក្សាទុកជាវត្ថុតាងបទល្មើស ៕










