ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប នាំយក​អំណោយ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូន​ក្រុមគ្រួសារ​សព អ្នកស្រី សឹង សុគន្ធា​វី ដែល​ទទួលមរណភាព​ដោយ​សម្រាលកូន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គា ១១​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៩ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ដឹកនាំ​ដោយ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប នឹង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត អនុសាខា​កាកបាទ​ក្រហម​ក្រុង និង​សហការី បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​លោកស្រី សឹង សុគន្ធា​វី អាយុ ២៧​ឆ្នាំ ជា​មន្ត្រី​បំរើ​ការងារ​ក្នុង​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា នឹង​អធិការកិច្ច​ខេត្ត​កែប ដែល​បាន​ទទួលមរណភាព ដោយសារ​ជំងឺ​(​សម្រាលកូន​)​ហើយ​សព​ត្រូវបាន​តម្ដល់​ទុក​និង​ធ្វើបុណ្យ​តាម​ប្រពៃណី ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។​

​ក្នុងឱកាស​នោះ លោក អភិបាល​ក៏បាន​នាំយក​ថវិកា​ដែល​ជា​អំណោយ​ដ៍​ថ្លៃរ​ថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំនួន ២.៧៦០.០០០​រៀល ថវិកា​សមាគម​សង្គហ​មិត្តភាព​របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា នឹង​អធិការកិច្ច​ចំនួន​៤.០០០.០០០​រៀល មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​នឹង​អធិការកិច្ច ៤០០.០០០​រៀល មន្ត្រី​ក្នុង​មន្ទី​ទំនាក់ទំនង​ជាមួយ​រដ្ឋភា ព្រឹទ្ធសភា នឹង​អធិការកិច្ច ៨០០.០០០​រៀល ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព​ទុក​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពីណី​។

​ពិធី​នេះ​ផងដែរ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំវិញ​ខេត្ត ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​ក្នុងឱកាស​នោះ​ដែរ លោក កែ​ន សត្ថា ក្នុង​នាម​ប្រធាន​គម្មណៈ​កម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្ត បាន​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​មនុស្ស​ជា​ទី​ស្រា​លាញ់ និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខ័ន្ធ​នៃ​សព បាន​ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ចុង​ក្រោយ​លោកគ្រូ សឹង ទាម តំណាង​ក្រុមគ្រួសារ​នៃ​សព​សូម​ថ្លែង​អំ​គុណ​ចំពោះ លោក​អភិបាលខេត្ត ថ្នាក់ដឹកនាំ​ទាំងអស់ នឹង​ក្រុម​ការងារ​តាម​មន្ទីរ​អង្គភាព​ជំវិញ​ខេត្ត ដែល​បាន​យកចិត្តទុកដាក់​ដល់​ក្រុម​គ្រួសារ​គាត់​នាពេលនេះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.