ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

លោក ជាវ តា​យ ជំរុញ​ដល់​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដោះស្រាយ​បន្ទាន់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ជន់​លិច ក្នុង​ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ បន្ទាប់ពី​មាន​អាកាសធាតុ​ក្ដៅ​អួរ​អ័ព្ទ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។ នៅ​យប់​ថ្ងៃទី​២៧​ឈានចូល​ថ្ងៃ​ទី​២៨​ខែ​មេសា​ឆ្នាំ​២០១៩ នៅ​ក្រុង​កំពត​ខេត្ត​កំពត​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​បណ្ដាល​ឲ្យ​លិច​ផ្លូវ​និង​ទី​សាធារណៈ​ខ្លះៗ​ព្រមទាំង​ទឹក​ហូរហៀរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​មួយចំនួន​នៃ​ក្រុង​កំពត​។

​ដោយ​បាន​ជ្រាប​នូវ​បញ្ហា​កង្វល់​នេះ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ រួម​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​លើ​ប្រព័ន្ធ​លូ​បង្ហូរទឹក​និង​ទីតាំង​រំដោះ​ទឹក​ក្នុង​ក្រុង​ដែល​ស្ថិតនៅ​សង្កាត់​ក្រាំង​អំពិល​ក្រុង​កំពត​។​

​បន្ទាប់ពី​បាន​ស្ដាប់​ការលើកឡើង​ពី​ហេតុផល​និង​បញ្ហា​ផ្សេងៗ​នូវ​មតិ​ជំនាញ​ក៏​ដូច​ក្រុមហ៊ុន​សាងសង់​រួម​នឹង​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដើម្បី​ធ្វើ​ការរំដោះ​ទឹក​ឲ្យបាន​ឆាប់រហ័ស​ពី​ការលិចលង់​ក្រុង​នៅ​ពេល​ភ្លៀង​ធ្លាក់​ម្ដងៗ​នោះ លោក ជាវ តា​យ អភិបាលខេត្ត បានបញ្ជាក់​ថា​៖ បញ្ហា​ប្រព័ន្ធ​លូ​ក្នុង​ក្រុង​កំពត​នេះ​គឺជា​បញ្ហា ដែល​អាជ្ញាធរ​ខេត្ត និង​ក្រុង​កំពត​រួម​និង​ជំនាញ​ពាក់ព័ន្ធ​តែងតែ​មាន​ការគិតគូរ​ជាប្រចាំ​ង​រក​ការដោះស្រាយ​ជា​បន្តបន្ទាប់​កន្លង​មក​ដើម្បី​រក​វិធី​រំដោះ​ទឹក​នូវពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ​ធ្វើឲ្យ​ជន់​លិច​ផ្លូវ​និង​ទី​សាធារណៈ​មួយ​ចំនួន​ក្នុង​ក្រុង​។

​លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ជំរុញ​ដល់​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​យ៉ាងណា​ដើម្បី​រក​ដំណោះស្រាយ​ជា​បន្ទាន់​នៅ​ចំពោះមុខ​នេះ​ត្រូវ​កាយ​ផ្លូវ​រំដោះ​ទឹក​ឲ្យបាន​ជា​ការប្រញាប់​បញ្ជៀស​ការលិចលង់​ក្នុងក្រុងនេះ ហើយ​ក្នុងដំណាក់កាល​បន្ទាប់​នេះ​ត្រូវតែ​ស្ដារ​ព្រែក​ចាក និង​សាងសង់​ស្ថានីយ៍​បូម​រំដោះ​ទឹក​ក្នុង​ក្រុង​នៅពេល​ភ្លៀង​ធ្លាក់​មក​ពិសេស​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន​។​

​លោក ជាវ តា​យ អភិបាលខេត្ត​បាន​ដាក់​ផែនការឲ្យ​ចៅសង្កាត់​ក្រាំង​អំពិល កាយ​ស្ដារ​ព្រែក​ចាក​ធម្មជាតិ​នេះ​ដែល​ជា​ផ្លូវ​រំដោះ​ទឹក​ក្នុង​ក្រុង​មាន​ចំងាយ​ជិត​២​គីឡូ​ម៉ែត្ មានតម្លៃ​ប្រមាណ​១៤​ម៉ឺន​ដុល្លា ក្រោម​ថវិកា​ផ្ដល់​ដោយ លោក ជាវ តា​យ​អភិបាល​ខេត្ត​រួម​ប្រព័ន្ធ​ផ្លូវ​លូ​នៅ​តំបន់​នោះ​ផងដែរ​។​

​គួរ​រំលឹក​ដែរ​ថា​៖ បញ្ហា​ប្រព័ន្ធ​លូបង្ហូរទឹក​នៅ​ក្នង​ក្រុង​កំពត​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​តែងតែ​មាន​ការ​លិច​ផ្លូវថ្នល់​ឬ​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​តំបន់​ខ្លះៗ​ដែល​បញ្ហា​នេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រអ៊ូរទាំ​ស្ដីបន្ទោស​ថា​អាជ្ញាធរ​និង​ជំនាញ​មិន​មាន​ការយកចិត្តទុកដាក់​ដោះស្រាយ​។ ពិសេស​ប្រជាពលរដ្ឋ​ថា​លូ​មេ​បង្ហូរ​រំដោះ​ទឹក​មួយ​ខ្សែ​ប្រភេទ​លូ​ជ្រុង​មាន​កម្ពស់​លិច​ក្បាល​កប់​ក្រោម​ថ្នល់ ប្រគល់​ឲ្យ​ក្រុមហ៊ុន​មួយ​ដើម្បី​ទទួល​ការសាងសង់ មិនឃើញ​មាន​ទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​មក​ចុះ​ត្រួតពិនិត្យ ឬ​ឲ្យ​ដាក់លូរណ​ប​ឬ​រឺ​ហ្គាប​ង្ហូ​រ​ទឹកចូល​លូ​ធំ​នេះ​ទេ​ដែល​ទាំង​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​គាត់​នៅ​ម្ដុំ​ផ្សារ​រុយ​ចាស់​មិនដឹង​ហូរ​ទៅ​ណា​ឡើយ ហើយ​នៅពេល​ភ្លៀង​ធ្លាក់​ទឹកភ្លៀង​ហូរ​ចូល​ផ្ទះ​របស់​គាត់​តែ​ម្ដង​ដែល​បញ្ហា​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ត្រង់​ជូន​លោក​អភិបាលខេត្ត​ផងដែរ ខណៈ​មាន​បញ្ហា​ប្រឈម​បែបនេះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.