ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

គ្រាន់តែ​មេឃ​ភ្លៀង​ធ្លាក់​មួយ​មេ​សោះ បង្ក​ឲ្យ​លិ​ចក្រុង​កំពត បន្ទាប់​ពី​លូ​តូច​ធំ​មួយ​ចំនួន ត្រូវ​បាន​ចាក់ដី​លុប ក្នុង​សង្កាត់​ក្រាំង​អំពិល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ បញ្ហា​ទឹក​ជំនន់​ទឹកភ្លៀង​ក្រុង​កំពត កន្លងមក​ពិតជា​បាន​បង្ក​ភាពស្មុកស្មាញ​ដល់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ដោយ​បញ្ហា​ខាងលើ ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​លើកឡើង​ថា គឺ​កើតឡើង​ព្រោះតែ​បុគ្គល​មួយចំនួន​ដែល​មាន​លុយ មាន​អំណាច​មួយ​ក្តាប់​តូច បាន​ចាក់ដី​ចូល​តំបន់​បណ្តោះ​ទឹក និង​ចាក់ដី បិទមុខ​លូ​ប្រឡាយទឹក ដែល​ជា​ហេតុ​ធ្វើឲ្យ​ទឹក​ជំនន់​ទឹកភ្លៀង​មិនអាច​ហូ​ចេញពី​ក្រុង​កំពត​ទាន់​ពេលវេលា​បាន​ឡើយ​។​

​ទាក់ទិន​នឹង​បញ្ហា​ដូច​ខាងលើ នៅ​យប់​ថ្ងៃទី​២៧​ឈានចូល​២៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ ក្រោយ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​នោះ​បាន​ធ្វើឲ្យ​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ក្នុងក្រុង​កំពត ត្រូវ​រង​ការលិចលង់​មួយអន្លើ ហើយក៏​បាន​ធ្វើឲ្យ​ពួកគាត់​ត្រូវ​នាំគ្នា​បាចទឹក​ចេញពី​លំនៅស្ថាន​ទាំង​កណ្តាលយប់ ពិសេស​ចំណុច​ដែល​មាន​ការចាក់​ដី​លុប​ផ្លូវ​បណ្តោះ​ទឹក​តែម្តង​។​

​បន្ទាប់ពី​មាន​ភ្លៀង​បង្ក​ភាព​ជន​លិច​នេះ នៅ​ព្រឹក​ថ្ងៃ​២៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ក្រុង សង្កាត់​មូលដ្ឋាន និង​ម្ចាស់ ក្រុមហ៊ុន​ចាក់ដី និង​ម្ចាស់​ដី​ដែល​ជួល​ខាងលើ មក​ពិនិត្យ​ជាក់ស្តែង ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង​នាពេល​នេះ​ផង​ដែរ​។​

​លោក ជាវ តា​យ អភិបាលខេត្ត​បាន​មានប្រសាសន៍​ទៀត​ថា ដំណោះស្រាយ​នាពេលនេះ ទាំង​សង្កាត់ ទាំង​ជំនាញ​ពាក់​ពាក់ព័ន្ធ​ត្រូវ តែ​រក​វិធី​រំដោះ​ទឹក​ចេញពី​ក្រុង​កំពត​ឲ្យបាន​ឆាប់​បំផុត ហើយ​មិន​ត្រូវ​ទុក​ឲ្យនៅ​ដក់​ជាប់​យូរ​បែបនេះឡើយ ព្រោះ​យើង​មិន​អាច​ឈរ​មើល​ទិដ្ឋភាព​មួយ ដែល​កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជួបផល​លំបាក​បន្ត​ទៀត​នោះ​ឡើយ​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.