ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ជាមោទនភាព និងបង្ហាញពីជំនឿទុកចិត្តរបស់សហគមន៍អន្តរជាតិមកលើកម្ពុជា

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ជាមោទនភាព និងបង្ហាញពីជំនឿទុកចិត្តរបស់សហគមន៍អន្តរជាតិមកលើកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ គឺជាមោទនភាពជាតិដ៏ធំធេង និងជាសក្ខីភាពបង្ហាញពីជំនឿទុកចិត្តរបស់សហគមន៍អន្តរជាតិមកលើកម្ពុជា។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងនាំមកនូវថ្នាក់ដឹកនាំ និងតំណាងរដ្ឋាភិបាលនៃមហាគ្រួសារហ្វ្រង់កូហ្វូនី មកពីទ្វីបទាំង៥ មកកាន់ទឹកដីកម្ពុជា។

ថ្លែងក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី លើកទី៤៨ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បច្ចុប្បន្ននេះមានសមាជិកចំនួន ៩០ប្រទេសក្នុងនោះសមាជិកពេញ សិទ្ធិចំនួន៥៣ សមាជិកបម្រុងចំនួន៥ និងប្រទេសសង្កេតការណ៍ចំនួន៣២។ ក្នុងចំណោមប្រទេសសមាជិក ៩០នេះ ប្រទេសនិងដែនដីចំនួន៨២ បានអញ្ជើញចូលរួមក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាលតំបន់និងខេត្តចំនួន២៣។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា៖ «នេះបង្ហាញពីកម្ពុជាកំពុងឈានចូលដល់ទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការទូតពហុភាគី តាមរយៈការទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងតំណាងរដ្ឋ និងរដ្ឋាភិបាលនៃមហាគ្រួសារហ្វ្រង់កូហ្វូនី មកពីទ្វីបទាំង៥។ នេះមិនមែនគ្រាន់តែជាកិច្ចប្រជុំអន្តរជាតិមួយដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីកិត្យានុភាពជាតិ ការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិ និងតួនាទីកាន់តែសកម្មរបស់កម្ពុជាលើឆាកការទូតពហុភាគី»។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះកាន់តែមានអត្ថន័យជ្រាលជ្រៅ ដោយសារកម្ពុជាជាមាតុភូមិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាបិតាស្ថាបនិកមួយព្រះអង្គនៃសហគមន៍ហ្វ្រង់កូហ្វូនី។ អ្វីដែលព្រះអង្គទ្រង់បានរួមចំណែកបង្កើតឡើងកាលពីជាងកន្លះសតវត្សរ៍មុន ថ្ងៃនេះបានវិលមកជួបជុំគ្នានៅលើទឹកដីកម្ពុជា ដែលជាទឹកដីនៃអរិយធម៌អង្គរ និងជាប្រទេសដែលបានឆ្លងកាត់សង្គ្រាម សោកនាដកម្ម និងការកសាងប្រទេសឡើងវិញ។ នេះគឺជាការផ្សារភ្ជាប់ដ៏មានអត្ថន័យរវាងព្រះរាជបេតិកភណ្ឌ ប្រវត្តិសាស្ត្រជាតិ និងអនាគតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

បន្ថែមពីនេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា កិច្ចប្រជុំកំពូលលើកទី២០ កម្ពុជាជាចំណុចជួបជុំរបស់មហាគ្រួសារហ្វ្រង់កូហ្វូនី,​ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបច្ចុប្បន្នមានប្រទេស និងដែនដីជាសមាជិករដ្ឋនិងដែនដីចំនួន៩០ និងមានអ្នកប្រើប្រាស់ភាសាបារាំងប្រមាណ ៣៩៦លាននាក់ នៅទូទាំងទ្វីបទាំងប្រាំ។ កិច្ចប្រជុំកំពូលនៅភ្នំពេញ គឺជាកិច្ចប្រជុំកំពូលទី២ នៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលជិត៣០ឆ្នាំ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ នៅឆ្នាំ១៩៩៧។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលនេះមានសារៈសំខាន់លើសពីវិស័យភាសា និងវប្បធម៌ ព្រោះសហគមន៍ហ្វ្រង់កូហ្វូនីក៏ជាវេទិកានយោបាយ ការទូត សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការពហុភាគីផងដែរ។ នៅក្នុងពិភពលោកដែលកំពុងប្រឈមនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ និងការថយចុះនៃទំនុកចិត្តអន្តរជាតិ ការជួបជុំគ្នានៅភ្នំពេញមានសារៈសំខាន់ជាពិសេស។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា រាជធានីភ្នំពេញនឹងមិនត្រឹមតែជាទីកន្លែងសម្រាប់ការជួបជុំប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់ការសន្ទនា ការស្វែងរកការឯកភាព និងការកំណត់ទិសដៅរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី។​ ចំពោះសារដ៏មានទម្ងន់ដែលកម្ពុជាចង់ចែករំលែកប្រធានបទនៃកិច្ចប្រជុំកំពូលលើកទី២០ គឺ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ប្រធានបទនេះត្រូវបានជ្រើសរើសរួមគ្នារវាងកម្ពុជា និង OIF ដោយឆ្លុះបញ្ចាំងពីការពិតមួយថា សន្តិភាពគឺជាលក្ខខណ្ឌមូលដ្ឋាននៃការអភិវឌ្ឍ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា សម្រាប់កម្ពុជា សន្តិភាពមិនមែនជាគំនិតអរូបី ឬជាពាក្យស្លោកនោះទេ។ សន្តិភាពគឺជាតម្លៃដែលប្រជាជនកម្ពុជាបានយល់ច្បាស់តាមរយៈបទពិសោធន៍ដ៏ឈឺចាប់នៃសង្គ្រាម និងការបាត់បង់។ ប្រវត្តិសាស្ត្របានបង្រៀនយើងថាសង្គ្រាមអាចបំផ្លាញសមិទ្ធផលនៃការអភិវឌ្ឍក្នុងរយៈពេលដ៏ខ្លី ខណៈការកសាងឡើងវិញអាចត្រូវការពេលវេលាជាច្រើនទសវត្សរ៍។ ហេតុនេះសន្តិភាពត្រូវការការវិនិយោគជាប្រចាំ តាមរយៈការសន្ទនា ការកសាងទំនុកចិត្ត ការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន។

គួរបញ្ជាក់ថា «បិតាស្ថាបនិក»៤រូប រួមមាន៖ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, លោក Habib Bourguiba ប្រធានាធិបតីទុយនេស៊ី, លោក Léopold Sédar Senghor ប្រធានាធិបតីសេនេហ្គាល់ និងលោក Hamani Diori ប្រធានាធិបតីនីហ្សេរីយ៉ា បានផ្តួចផ្តើមបង្កើតស្ថាប័នហ្វ្រង់កូហ្វូនីជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ នៅទីក្រុងនីយាម៉េ (Niamey) ប្រទេសនីហ្សេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.