ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបជាមួយប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ ==> អភិបាល​ខេត្តប៉ៃ​លិន អញ្ជើញពិនិត្យមើ​លការផ្តល់សេវារបស់​ការិយា​ល័យច្រក​ចេញចូលតែមួយ ក្រុង​ស្រុក ដើម្បីបំរើសេ​វាសាធា​រណ:ជូនព​លរដ្ឋ ==> គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត! ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ ==> រឿងកាន់តែធំហើយ!​ លោកឧកញ៉ា​ ជឹម សុខ ដាក់ពាក្យប្តឹងស្នងការនគរបាលខេត្តព្រៃវែង ឈឿន ប៊ុនឆន និងស្នងការរងឡេង​ ពៅ​ ពីបទចាត់វិធានការរារាំងការអនុវត្តច្បាប់ និងកំហែងយក ==> ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង ==> អភិបាល​ខេត្តប៉ៃលិន បាន​អញ្ជើញ​ពិនិត្យមើ​លវឌ្ឍន​ភាពការស្ថា​បនា «សួនប៉ៃ​លិនម​រតកតេជោ» នៅអ​មសងខាង​ដងស្ទឹង​ប៉ៃលិន ==> អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

យើងខ្ញុំសូមអនុញ្ញាតចូលរួមសម្តែង នូវសេចក្តីអំណរសាទរឥតឧបមា ជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងកតញ្ញូកតវេទីតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំនាវាកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមអនុញ្ញាតចូលរួមសម្តែងនូវសេចក្តីអំណរសាទរឥតឧបមា ជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគំរូវីរភាពដ៏អស្ចារ្យ ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន ដោយបានជួយស្រោចស្រង់ប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងសង្គ្រាមឈ្លានពាន ធ្វើឱ្យជាតិមាតុភូមិ និងប្រជាជនកម្ពុជាទទួលបានសន្តិភាពពេញលេញ។ យើងខ្ញុំទាំងអស់គ្នា នឹងប្តេជ្ញាបន្តថែរក្សាមរតកសន្តិភាព ភារកិច្ចជាអមតៈ និងសមិទ្ធផលគ្រប់យ៉ាងដែល សម្តេចតេជោ សម្រេចបានដើម្បីជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។

ជាថ្មីម្ដងទៀត យើងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.