ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាល​ខេត្តប៉ៃលិន បាន​អញ្ជើញ​ពិនិត្យមើ​លវឌ្ឍន​ភាពការស្ថា​បនា «សួនប៉ៃ​លិនម​រតកតេជោ» នៅអ​មសងខាង​ដងស្ទឹង​ប៉ៃលិន ==> អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា ==> ខេត្តប៉ៃលិន លែងកូនត្រីចម្រុះ និងមេពូជជិត ៣ម៉ឺនក្បាល ដើម្បីអបអរទិវាមច្ឆាជាតិ ១ កក្កដា ២០២៦ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា! ==> សមត្ថកិច្ចពាក់ព័ន្ធនៅច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគ្រួសនៅភូមិក្រសាំងជ្រុំឃុំគ្រួស បេីកដៃឱ្យក្រុមឈ្មួញដឹកជញ្ជួន ទំនិញគេចពន្ធលំហូរចូលមកខ្មែរយ៉ាងគំហុក ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ឯកភាពរុញឆ្ពោះទៅមុខបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងបណ្ដុះបណ្ដាល ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា! ==> លោក កែវ រតនៈ៖ «សន្តិភាព និងការអភិវឌ្ឍនៅស្រុកវាលវែង គឺជាសមិទ្ធផលដែលត្រូវការពារ ខណៈរាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដី និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី» ==> ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង

ខេត្តប៉ៃលិន លែងកូនត្រីចម្រុះ និងមេពូជជិត ៣ម៉ឺនក្បាល ដើម្បីអបអរទិវាមច្ឆាជាតិ ១ កក្កដា ២០២៦

ខេត្តប៉ៃលិន លែងកូនត្រីចម្រុះ និងមេពូជជិត ៣ម៉ឺនក្បាល ដើម្បីអបអរទិវាមច្ឆាជាតិ ១ កក្កដា ២០២៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ខេត្តប៉ៃលិន បានប្រារព្ធពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៦ ព្រមទាំងបានលែងកូន ត្រីចម្រុះ និងមេពូជជិត ៣០ ០០០ក្បាល នៅតំបន់ការពារ និងអភិរក្សជលផល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។

ក្នុងពិធីនេះមានការអញ្ជើញចូលរូមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរអង្គភាព មន្រ្តីរាជការ ព្រះសង្ឃ អង្កការជាតិ-អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បើតាមរបាយការណ៍របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានឱ្យដឹងថា ទិវាមច្ឆាជាតិនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសប្រជារាស្ត្រ ចូលរួមចំណែកការពារអភិរក្ស និងអភិវឌ្ឍន៍វិស័យជលផល ដោយផ្សារភ្ជាប់មនោសញ្ចេតនាជាមួយ បងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ និងបំផុសចលនា ប្រជាពលរដ្ឋគ្រប់ៗរូបឱ្យចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាពូជន៍ត្រី ក៏ដូចជាវារីជាតិផ្សេងៗទៀត ឱ្យមាននៅក្នុងដែនទឹកធម្មជាតិផង ព្រមទាំងបង្កើនផលត្រី នៅតាមដំបន់ដែលមិនជាប់ដែននេសាទ ជាពិសេសនៅតាមតំបន់វាលទំនាប និងវាលស្រែ ទូទាំងខេត្តប៉ៃលិន ដើម្បីធានាឱ្យមានផលត្រីនៅតាមទីជនបទ ឆ្ងាយដាច់ស្រយ៉ាល។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ក្នុងស្ថានភាពនៃកំណើនតម្រូវការស្បៀងអាហារ ដោយរត់តាមកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក វិស័យកសិកម្មជាវិស័យអទិភាពមួយ ក្នុងនោះអនុវិស័យជលផល នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែករក្សានិរន្តរភាពនៃកំណើនសេដ្ឋកិច្ចធានាសមធម៌ ធានាសុវត្ថិភាព សន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច ជនបទហើយក៏ជាបណ្តាញមួយនៃសុវត្ថិភាពសង្គម ដោយសារត្រី និងវារីជាតិផ្សេងៗទៀតនៅតែជាអាហារយ៉ាងសំខាន់មិនអាចខ្វះបានរបស់ប្រជាជនខ្មែរយើង បន្ទាប់ពីស្រូវ-អង្ករ។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគាំទ្រសកម្មភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននឹងកំពុងអនុវត្តដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតី ចូលរួមតាមរយៈទិវាមច្ឆជាតិ ១ កក្កដា រៀងរាល់ឆ្នាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបង្កើនកិច្ចសហការ យកចិត្តទុកដាក់ និងពង្រឹងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននិរន្តរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងទេសចរណ៍ធម្មជាតិ។

នៅក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានជំរុញដល់ខណ្ឌរដ្ឋបាលជលផល ត្រូវរៀបចំដាក់ស្លាកកន្លែង អភិរក្សជលផលឱ្យ បានច្បាស់លាស់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងធ្វើសកម្មភាពគ្រប់គ្រង កន្លែងអភិរក្សជលផលឱ្យប្រកបដោយសុវត្ថិភាព ជាពិសេសរួមសហការគ្នាបង្ក្រាបបទល្មើសជលផល និងទប់ស្កាត់រាល់ការប្រើប្រាស់ ឧបករណ៍នេសាទ ដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដល់ធនធានធម្មជាតិ របស់យើងឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយក្នុងនោះត្រូវខិតខំបំផុស និងគាំទ្រឱ្យប្រជាពលរដ្ឋ ធ្វើការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ និងលើកទឹកចិត្តដល់វិស័យឯកជនឱ្យវិនិយោគលើការងារចិញ្ចឹមត្រី ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ព្រមទាំងធ្វើការ កែច្នៃរផលិតផលជលផលដើម្បីនាំចេញ។

សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៦ នេះ លោកស្រីបណ្ឌិត បាន ស្រីមុំ និងក្រុមការងារ បានប្រលែងកូនត្រីពូជ មានដូចជា៖ ត្រីឆ្ពិន ត្រីកាហែ ត្រីប្រា និងត្រីចម្រុះ ប្រមាណចំនួន ២៦ ០០០ក្បាល ចូលទៅក្នុងតំបន់ការពារ និងអភិរក្សជលផល ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន៕


Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.