ខេត្តមណ្ឌលគីរី ៖ កាលពីវេលាម៉ោងប្រមាណ ០៧ ល្ងាចថ្ងៃ ១៧ ខែតុលា ឆ្នាំ ២០១៥ ល្ងាចនេះ នៅលើកំណាត់ផ្លូវជាតិ ៧៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៩៤ ស្ថិតនៅឃុំ ២ ធ្នូ ស្រុកស្នូល ខេត្តក្រចេះ មានករណីគ្រោះថ្នាក់ចរាចរណ៏ បានកើតឡើង បណ្ដាលឲ្យរថយន្ដលុចសីសពណ៌ស្ករមួយគ្រឿង ជួបគ្រោះថ្នាក់ចរាចរណ៍ ដែលគេស្គាល់ថាជារថយន្ដរបស់លោក សាក់ សារ៉ុន មេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា ។
បើតាមសំដីរបស់មន្ទ្រីប៉ូលិសបានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៏នេះ កើតឡើងក្នុងដំណើរស្របទិសគ្នា ដោយរថយន្ដដឹកអុសឈប់នៅដងផ្លូវ ដោយគ្មានសញ្ញាសំគាល់ ខណៈរថយន្តរបស់លោក សាក់ សារ៉ុន ក៏បើកស្របទិស បុកចំពីក្រោយតែម្តង ។
បច្ចុប្បន្ន លោក សាក់ សារ៉ុន កំពុងបញ្ជួនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម រីឯរថយន្ដទាំងពីរត្រូវបានសមត្តកិច្ចអូសយកទៅរក្សានៅស្រុកស្នួល ៕
ដោយ ៖ ឌឹម សឿន




