(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងថា នៅឆ្នាំ២០២៦នេះ មិនមានឡើយនូវពិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជាមួយអ្នកសារព័ត៌មាន។
ជាមួយគ្នានេះ ដើម្បីរំលឹកដល់គុណូបការៈ និងវីរភាពរបស់អ្នកសារព័ត៌មានដែលបាន បាត់បង់ជីវិតក្នុងការបំពេញវិជ្ជាជីវៈសារព័ត៌មានអំឡុងពេលសង្គ្រាម ក្រសួងព័ត៌មាននឹងរៀបចំពិធីគោរព វិញ្ញាណក្ខន្ធអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅស្តូបខាងមុខស្ថានទូតបារាំង៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន៖



