ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយប្រើកូនកាំបិតចាក់ទៅលើនារីជាគូស្នេហ៍បណ្ដាលឱ្យរងរបួស! ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ឆ្នាំង ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់! ==> សម្តេចតេជោ អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ជួបសម្តែងសម្តែងការគួរសម ==> រដ្ឋមន្រ្តីសង្គមកិច្ច៖ ទិវាអន្ដរជាតិ ស្តីពីគ្រួសារ រៀបចំឡើងដើម្បីស្គាល់គុណតម្លៃរបស់គ្រួសារ ជាកោសិកាសង្គមដ៏មានសារៈសំខាន់ ក្នុងការអប់រំសីលធម៌សមាជិកគ្រួសារ ==> សមត្ថកិច្ចច​ម្រុះ​ខេត្តប៉ៃលិ​ន បន្តធ្វើរដ្ឋ​បា​លត្រួត​ពិនិត្យ និងឡោម​ព័ទ្ធ នៅតាម​ផ្ទះជួល​ សណ្ឋាគារ ផ្ទះ​សំណាក់ និង​រីសត ស្ថិត​នៅក្នុងក្រុ​ងប៉ៃលិន ៣ទីតាំ​ង និងស្រុក​សាលាក្រៅ ២ទីតាំង ដែលស​ង្ស័យ​លួចបង្កប់ប​ទល្មើសបច្ចេក​វិទ្យា (Online Scams) ដើម្បីធ្វើកា​របង្ក្រាប​ឱ្យអស់​ពីខេត្តប៉ៃលិន ==> កម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះប្រតិបត្តិការត្រួតពិនិត្យតាមទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត កាស៊ីណូ និងទីតាំងក្រុមហ៊ុននានា ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ==> ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងទឹកចិត្តថ្លែងអំណរគុណ ដល់មហាជន ដែលតែងតែគាំទ្រដល់ប្រតិបត្តិការ របស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញជាពិសេស សកម្មភាពប្រើប្រាស់ឧបករណ៍សុវត្ថិភាព!

IPA រៀបចំវេទិកាពិភាក្សាប្រចាំឆ្នាំស្តីពី “ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន”

IPA រៀបចំវេទិកាពិភាក្សាប្រចាំឆ្នាំស្តីពី “ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានរៀបចំវេទិកាពិភាក្សាប្រចាំឆ្នាំ ជាមួយចាងហ្វាងសារព័ត៌មាន ជាសមាជិក ក្រោមប្រធានបទ “ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន”។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដោយមានការចូលរួមចាងហ្វាងអង្គភាពសារព័ត៌មាន ចំនួន ៦៨អង្គភាព។

វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖
– ពង្រឹងការយល់ដឹងផ្នែកច្បាប់ ៖ បញ្ជ្រាបចំណេះដឹងអំពីច្បាប់ពាក់ព័ន្ធ ដើម្បីឱ្យអ្នកសារព័ត៌មាន អាចបញ្ចៀសបាននូវរាល់បញ្ហាផ្លូវច្បាប់នានា
– លើកកម្ពស់វិជ្ជាជីវៈ ៖ រម្លឹកអំពីសារសំខាន់នៃការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីធានាតម្លៃ និងជំនឿទុកចិត្តពីសាធារណជន
– ពង្រឹងការផ្សព្វផ្សាយតែព័ត៌មានពិត និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
– ជំរុញការបង្កើនការផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
– បំផុសចលនាលេងល្បែងប្រជាប្រិយខ្មែរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ថ្លែងក្នុងពិធីបើកអង្គវេទិកា នាឱកាសនោះ លោកបណ្ឌិត ទូច វណ្ណៈ បានបង្ហាញក្តីបារម្ភ និងការសោកស្តាយចំពោះអ្នកសារព័ត៌មានមួយចំនួន ដែលបានប្រឈមមុខនឹងចំណាត់ការតុលាការ ដោយសារការផ្សព្វផ្សាយខ្វះការប្រុងប្រយ័ត្ន។ លោកបណ្ឌិត បានសង្កត់ធ្ងន់លើចំណុចគន្លឹះ ចំនួន ៣៖
ទី១. ការគោរពក្រមសីលធម៌ ៖ ត្រូវផ្សព្វផ្សាយតែព័ត៌មានពិត និងមានប្រភពច្បាស់លាស់។
ទី២. ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ៖ ចូលរួមទប់ស្កាត់រាល់ខ្លឹមសារដែលបង្កចលាចលក្នុងសង្គម។
ទី៣. ការផ្សព្វផ្សាយសមិទ្ធផលជាតិ៖ ចូលរួមចំណែកបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ថ្លែងក្នុងឱកាសនោះដែរ លោកបណ្ឌិត ទូច វណ្ណៈ ក៏បានលើកទឹកចិត្តដល់គ្រប់អង្គភាពសារព័ត៌មានទាំងអស់ ឱ្យបង្កើនការផ្សព្វផ្សាយអប់រំ លើប្រធានបទសំខាន់ៗដូចជា៖
– សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការបង្ក្រាបបទល្មើសគ្រឿងញៀន
– ការយល់ដឹងអំពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
– ការជំរុញគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម នៅតាមមូលដ្ឋាន។

វេទិកានេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដោយទទួលបានការប្តេជ្ញាចិត្តខ្ពស់ពីសំណាក់ចាងហ្វាងសារព័ត៌មានទាំងអស់ ក្នុងការអនុវត្តការងារឱ្យស្របតាមច្បាប់ និងវិជ្ជាជីវៈ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.