ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយប្រើកូនកាំបិតចាក់ទៅលើនារីជាគូស្នេហ៍បណ្ដាលឱ្យរងរបួស! ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ឆ្នាំង ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់! ==> សម្តេចតេជោ អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ជួបសម្តែងសម្តែងការគួរសម ==> រដ្ឋមន្រ្តីសង្គមកិច្ច៖ ទិវាអន្ដរជាតិ ស្តីពីគ្រួសារ រៀបចំឡើងដើម្បីស្គាល់គុណតម្លៃរបស់គ្រួសារ ជាកោសិកាសង្គមដ៏មានសារៈសំខាន់ ក្នុងការអប់រំសីលធម៌សមាជិកគ្រួសារ ==> សមត្ថកិច្ចច​ម្រុះ​ខេត្តប៉ៃលិ​ន បន្តធ្វើរដ្ឋ​បា​លត្រួត​ពិនិត្យ និងឡោម​ព័ទ្ធ នៅតាម​ផ្ទះជួល​ សណ្ឋាគារ ផ្ទះ​សំណាក់ និង​រីសត ស្ថិត​នៅក្នុងក្រុ​ងប៉ៃលិន ៣ទីតាំ​ង និងស្រុក​សាលាក្រៅ ២ទីតាំង ដែលស​ង្ស័យ​លួចបង្កប់ប​ទល្មើសបច្ចេក​វិទ្យា (Online Scams) ដើម្បីធ្វើកា​របង្ក្រាប​ឱ្យអស់​ពីខេត្តប៉ៃលិន ==> កម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះប្រតិបត្តិការត្រួតពិនិត្យតាមទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត កាស៊ីណូ និងទីតាំងក្រុមហ៊ុននានា ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ==> ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងទឹកចិត្តថ្លែងអំណរគុណ ដល់មហាជន ដែលតែងតែគាំទ្រដល់ប្រតិបត្តិការ របស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញជាពិសេស សកម្មភាពប្រើប្រាស់ឧបករណ៍សុវត្ថិភាព!

ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រៃវែង)÷រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ឯកឧត្តម សួន សុម៉ាលីន និងឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពខេត្តព្រៃវែង បានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ និងប្រគល់ប័ណ្ណសរសើរ-ថវិកាជូនរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅក្នុងខេត្តព្រៃវែង ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។

ក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ខ្ញុំបាទ និងឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន បានប្រគល់នូវប័ណ្ណសរសើរ-ថវិកា សម្រាប់លើកទឹកចិត្តជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដែលទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំងក្នុងកិច្ចការងារ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរកន្លងមកនេះ។ ថវិកាទទួលបានរួមដូចខាងក្រោម៖
– ជ័យលាភីលេខ១ មានចំនួន ១១២ឃុំ សង្កាត់ (១១២x១,០០០,០០០) = ១១២,០០០,០០០ រៀល
– ជ័យលាភីលេខ២ មានចំនួន ៤ឃុំ សង្កាត់ (៤x៦៥០,០០០) = ២,៦០០,០០០ រៀល
សរុបថវិការួមចំនួន១១៤,៦០០,០០០ រៀល

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី៖ ឯកឧត្តម ប្រតិភូអមដំណើរ តំណាងឯកឧត្តម ប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រផ្នែកចំណុះសាលាខេត្ត អភិបាលក្រុង ស្រុកទាំង១៣ នាយករដ្ឋបាលសាលាក្រុង ស្រុកទាំង១៣ អធិការនគរបាលក្រុង ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ សរុបចំនួន ៤៧៧ រូប៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.