ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយប្រើកូនកាំបិតចាក់ទៅលើនារីជាគូស្នេហ៍បណ្ដាលឱ្យរងរបួស! ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ឆ្នាំង ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់! ==> សម្តេចតេជោ អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ជួបសម្តែងសម្តែងការគួរសម ==> រដ្ឋមន្រ្តីសង្គមកិច្ច៖ ទិវាអន្ដរជាតិ ស្តីពីគ្រួសារ រៀបចំឡើងដើម្បីស្គាល់គុណតម្លៃរបស់គ្រួសារ ជាកោសិកាសង្គមដ៏មានសារៈសំខាន់ ក្នុងការអប់រំសីលធម៌សមាជិកគ្រួសារ ==> សមត្ថកិច្ចច​ម្រុះ​ខេត្តប៉ៃលិ​ន បន្តធ្វើរដ្ឋ​បា​លត្រួត​ពិនិត្យ និងឡោម​ព័ទ្ធ នៅតាម​ផ្ទះជួល​ សណ្ឋាគារ ផ្ទះ​សំណាក់ និង​រីសត ស្ថិត​នៅក្នុងក្រុ​ងប៉ៃលិន ៣ទីតាំ​ង និងស្រុក​សាលាក្រៅ ២ទីតាំង ដែលស​ង្ស័យ​លួចបង្កប់ប​ទល្មើសបច្ចេក​វិទ្យា (Online Scams) ដើម្បីធ្វើកា​របង្ក្រាប​ឱ្យអស់​ពីខេត្តប៉ៃលិន ==> កម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះប្រតិបត្តិការត្រួតពិនិត្យតាមទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត កាស៊ីណូ និងទីតាំងក្រុមហ៊ុននានា ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ==> ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងទឹកចិត្តថ្លែងអំណរគុណ ដល់មហាជន ដែលតែងតែគាំទ្រដល់ប្រតិបត្តិការ របស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញជាពិសេស សកម្មភាពប្រើប្រាស់ឧបករណ៍សុវត្ថិភាព!

ឯកឧត្ដម​ ឃួង ស្រេង៖ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀនឱ្យទទួលបានជោគជ័យ និងអស់ពីមូលដ្ឋានលុះត្រាតែមានការចួលរួមសហការពីពលរដ្ឋ ដោយផ្តល់ព័ត៌មានឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរបស់យើង

ឯកឧត្ដម​ ឃួង ស្រេង៖ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀនឱ្យទទួលបានជោគជ័យ និងអស់ពីមូលដ្ឋានលុះត្រាតែមានការចួលរួមសហការពីពលរដ្ឋ ដោយផ្តល់ព័ត៌មានឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរបស់យើង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖​ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀនឱ្យទទួលបានជោគជ័យ និងអស់ពីមូលដ្ឋានលុះត្រាតែមានការចួលរួមសហការពីប្រជាពលរដ្ឋ ដោយផ្តល់ព័ត៌មានឱ្យអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចរបស់យើង។

នេះជាការលើកឡើងរបស់ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីការដកស្រង់បទពិសោធន៌និងវឌ្ឍនភាពការងារបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នារសៀលថ្ងៃទី២០​ ខែមីនា​ ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម​ ឃួង ស្រេង បានមានប្រសាសន៍ថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំខាងលើនេះ គឺដើម្បីដកស្រង់បទពិសោធន៍ រកចំណុចខ្លាំង ចំណុចខ្សោយ ដែលយើងបានអនុវត្តកន្លងមក ពិសេសការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នេះតែម្តង ដើម្បីបន្តអនុវត្តការងារនេះបានជោគជ័យ ធានាថា គ្នានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នៅក្នុងមូលដ្ឋានទៀត។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ,គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ,កងកម្លាំងសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចេញប្រតិបត្តិការណ៍ព្រមៗគ្នា ក្នុងការបង្ក្រាបនិងបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះ រហូតឈានទៅទទួលបានជោគជ័យនាពេលកន្លងមកនេះ។ ភាពជោគជ័យរបស់យើងក៏បានមកពីការរួមសហការពីប្រជាពលរដ្ឋ ដោយពួកគាត់បានផ្តល់ព័ត៌មានឱ្យអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចរបស់យើង។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ពួកគេអាចបន្តលួចលាក់ ជ្រកនៅតាមទីតាំងមួយចំនួន ដែលយើងនឹកស្មានមិនដល់ ដែលទាមទាឱ្យយើងបន្តខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាបន្ថែមទៀត។

ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានបន្តទៀតថា៖ តាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យធ្វើការបង្រ្កាប បោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះឱ្យអស់ ហើយបើតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាយើងទទួលយកសេដ្ឋកិច្ចពណ៌ ស មិនទទួលយក សេដ្ឋកិច្ចពណ៌ប្រផេះនិងខ្មៅ ដាច់ខាត។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា។ សម្ដេចធិបតីក៏បាន លេីកឡេីង ថា ការបោសសម្អាត Scam Online នៅកម្ពុជា មិនមែនបញ្ចប់ត្រឹមតែខែមេសាចូលឆ្នាំខ្មែរនោះឡើយ គឺបន្តធ្វើជាប់ជាប្រចាំ។

ឯកឧត្ដម​ ឃួង ស្រេង ក្នុងឱកាសនោះក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់បន្តអនុវត្ត និងផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ០៣ និងត្រូវបន្តម្ចាស់ការ ក្នុងត្រួតពិនិត្យបង្រ្កាបនិងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានដូចភ្លៀងរលឹម។ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវចុះស្រាវជ្រាវ នៅទីតាំងអគារខ្ពស់ៗ ជាមួយនិងការត្រួតពិនិត្យទីតាំងសប្បាយភាពនានានិងក្លឹបកំសាន្តដែលមានការសង្ស័យ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ទៀតថា យោងតាមមាត្រា១៩ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ បានឱ្យដឹងថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ច រាយការណ៍អំពីការស្នាក់របស់ជនបរទេសទេ នឹងត្រូវផាកពិន័យចំនួន៤លានរៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែស។ សម្រាប់មាត្រា២០ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.