ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
(បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ ចំនួន១​៦នាក់ ទៅតុលា​ការ​ ពាក់ព័ន្ធ ក​​រណី​គ្រឿង​ញៀន និងកាន់​កាប់ ឬដឹកជញ្ជូ​នអាវុធ​ដោយគ្មាន​ការអនុញ្ញា​ត

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ ចំនួន១​៦នាក់ ទៅតុលា​ការ​ ពាក់ព័ន្ធ ក​​រណី​គ្រឿង​ញៀន និងកាន់​កាប់ ឬដឹកជញ្ជូ​នអាវុធ​ដោយគ្មាន​ការអនុញ្ញា​ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងសិរី​សោភ័ណ ដឹកនាំដោយ​លោ​កវរសេនី​យ៍ត្រី សុខ ឡេង មេបញ្ជាកា​រមូលដ្ឋានកង​រាជអាវុធហ​ត្ថក្រុង កាលវេលាម៉ោ​ង១២ និង១៥នាទី ថ្ងៃទី​០៧ ​ខែកុម្ភៈ ឆ្នាំ២០​២៦ នៅចំណុចផ្លូវឡើង​សកល​វិទ្យាល័យ​UME ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់​កំពង់​ស្វាយ ក្រុងសិ​រីសោភ័ណ បានធ្វើប្រ​តិបត្តិកា​របង្រ្កាប​ករណីជួញដូរ រក្សាទុក សម្រួលឲ្យប្រើប្រាស់ និង​ប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀន, កាប់កាប់ ឬដឹកជ​ញ្ជូនអាវុធ​ដោយគ្មានការ​អនុ​ញ្ញាត ព្រម​ទាំងបា​ន​ស្រាជ្រាវឃា​ត់ខ្លួនជ​នសង្ស័យ​បាន​ជាបន្តបន្ទា​ប់សរុប ១៦នាក់ ១–ឈ្មោះ នឹម បូនី ភេទ ប្រុស អាយុ ៣២ឆ្នាំ (ជួញដូរ និងប្រើប្រាស់), ២–ឈ្មោះ យ៉ុង ដានិ​ត ហៅ តេវ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរធ្វើស្រែ(ប្រើប្រាស់), ៣–ឈ្មោះ ហឿង ​ហឿន ភេទប្រុស ​អាយុ ៤០ឆ្នាំ ជន​ជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ជួញដូរ ស​ម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់), ៤–ឈ្មោះ ម៉ៅ មករា ហៅ ឆែ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ(ប្រើប្រាស់), ៥–ឈ្មោះ រ៉ើន មករា ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ(ប្រើប្រាស់), ៦–ឈ្មោះ សេង លីនដា ហៅ អាដា ភេទ ស្រី អាយុ ២៩ឆ្នាំ មុខរបរជាងផាត់មុខ(ប្រើប្រាស់), ៧–ឈ្មោះ ហង្ស សុខផារ៉ា ហៅ អាលីហ្សា ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរសន្តិសុខ (ប្រើប្រាស់), ៨–ឈ្មោះ សោម ដារ៉ា ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជមុខរបរ​ជាង​ជួសជុ​លម៉ូតូ(រក្សាទុក និង​ប្រើប្រាស់),៩–ឈ្មោះ អ៊ុក អាន ភេទ ប្រុស អាយុ ៤៦ឆ្នាំ មុខរប​រជាងជួ​សជុលរថយន្ត (ជួញដូរ និ​ងប្រើប្រាស់, កាន់កា​ប់អាវុធ), ១០-​ឈ្មោះ ឃិន សុខេង ភេទ ប្រុស អាយុ ៤១ឆ្នាំ មុខរបរគ្មាន(ប្រើប្រាស់), ១១-​ឈ្មោះ ស៊ុន សុខារីនី ភេទ ស្រី អាយុ ៤៥ឆ្នាំ មុខរបរគ្មាន (ប្រើ​ប្រាស់),១២–ឈ្មោះ ​សេង បារាំង ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ(ជួញដូរ និងប្រើ​ប្រាស់), ១៣–ឈ្មោះ ហឿន ស៊ីណាត ហៅ ហុយ ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរមិ​នពិត​ប្រាកដ​(ប្រើប្រាស់), ១៤–ឈ្មោះ ភាព សុផាន់រ៉ា ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរមិន​ពិតប្រា​កដ(រក្សាទុក និង​ប្រើប្រាស់), ១៥–ឈ្មោះ ហុង គឹមសុង ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់), ១៦–ឈ្មោះ គឿន គឹមហាន ​ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរក​ម្មករ (រក្សាទុក និងប្រើប្រាស់)។

ព្រម​ទាំង ដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ១២កូនថង់កិប ទម្ងន់ ២០,៧៤​ក្រាម គ្រឿងញៀនប្រភេទថ្នាំគ្រា​ប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០១​កូនថង់កិ​ប ស្មើនឹង ០៦គ្រាប់ ទម្ងន់ ១ក្រាម,ម៉ូតូ ​ចំនួន ០៦គ្រឿង,ទូរស័ព្ទ ចំនួន ០៩គ្រឿង, ផ្លាក​លេខម៉ូតូ​ ចំនួន០២សន្លឹក, កាំភ្លើងស្នប់កែច្នៃ ចំនួន០៣ដើម, កាំបិតស្នៀត ចំនួន០១ដើម រួមនឹងស​ម្ភារៈ​សម្រាប់ប្រើប្រាស់​គ្រឿងញៀនមួយ​ចំនួន ហើយនាំទៅកាន់មូលដ្ឋានក​ងរាជអាវុធហត្ថ​ក្រុង ដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក សម្រួល​ឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយ​ខុសច្បាប់​នូវសារធាតុញៀន, កាប់កាប់ ឬដឹកជញ្ជូន​អាវុធដោយ​គ្មាន​ការអនុញ្ញាត​ពិតប្រាកដ​មែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង​ជាក់ស្តែង កម្លាំងមូល​ដ្ឋានកងរា​ជអាវុធហត្ថក្រុងកសា​ងសំណុំរឿង​បញ្ជូនទៅកាន់បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តចាត់កា​របន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបាន​បញ្ជូន​ទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.