ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្តីការក្រសួង បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយក្នុងកិច្ចពិភាក្សាបានធ្វើការផ្លាស់ប្តូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ជាពិសេសការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានកម្ពុជា។ ក្នុងកិច្ចពិភាក្សាការងារនេះដែរភាគីទាំងពីរបានលើកឡើងអំពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន ដើម្បីឆ្លើយតបនឹង បរិបទឌីជីថល ការកើនឡើងនៃព័ត៌មានមិនពិត និងតម្រូវការសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងព័ត៌មានកំពុងផ្តោតលើការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន តាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ឌីជីថល ការផលិតមាតិកាមានគុណភាព និងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតកាណាដា បានសម្តែងការគាំទ្រ និងចំណាប់អារម្មណ៍ក្នុងការពង្រឹងកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍ អ្នកជំនាញ និងការគាំទ្រកម្មវិធីបណ្តុះបណ្តាល ដែលអាចជួយលើកកម្ពស់គុណភាពសារព័ត៌មាន និងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានកម្ពុជា។

ភាគីទាំងពីរ បានឯកភាពបន្តពិភាក្សាលម្អិតលើគម្រោងសហការជាក់ស្តែងនាពេលខាងមុខ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានកម្ពុជាកាន់តែរីកចម្រើន និងបម្រើប្រយោជន៍សាធារណៈបានប្រសើរឡើង៕ អត្ដបទ៖ ឌី ណារីន

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.