ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីរាជធានីភ្នំពេញ…

ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីរាជធានីភ្នំពេញ…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ នារសៀលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ផែនការយ៉ាងម៉ឹងម៉ាត់ ដោយបញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ សហការគ្នាធ្វើយុទ្ធនាការបោសសម្អាត និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឲ្យអស់ពីមូលដ្ឋានដែលស្ថិតក្រោមការគ្រប់គ្រង សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដមអភិបាលរាជធានី បានសង្កត់ធ្ងន់ឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច បង្កើនការត្រួតពិនិត្យ ស៊ើបអង្កេត និងប្រមូលព័ត៌មានលើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងកើតមានយ៉ាងស្មុគស្មាញ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម។

ក្នុងនោះ ការអនុវត្តវិធានការបង្ក្រាប ត្រូវផ្តោតលើការស៊ើបអង្កេត និងប្រមូលភស្តុតាងឌីជីថល ដូចជា ការតាមដានគណនីបណ្តាញសង្គម Facebook, Telegram, TikTok គេហទំព័រ និងកម្មវិធី (App) ដែលសង្ស័យថាពាក់ព័ន្ធនឹងបទល្មើសឆបោក ព្រមទាំងប្រមូលព័ត៌មានអំពីការទំនាក់ទំនង និងប្រតិបត្តិការផ្ទេរប្រាក់ ដោយសហការជិតស្និទ្ធជាមួយក្រុមហ៊ុនទូរស័ព្ទ និងស្ថាប័នធនាគារ។

ជាមួយគ្នានេះ កងកម្លាំងមានសមត្ថកិច្ច ត្រូវចុះត្រួតពិនិត្យទីតាំងសង្ស័យ ដូចជា ផ្ទះជួល អគារការិយាល័យ ឬមជ្ឈមណ្ឌល Call Center ធ្វើការឃាត់ខ្លួនជនសង្ស័យ ដកហូតឧបករណ៍បច្ចេកវិទ្យាពាក់ព័ន្ធ និងបិទគណនី ឬគេហទំព័រអនឡាញ ដែលប្រើប្រាស់សម្រាប់សកម្មភាពឆបោក។
ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឲ្យអនុវត្តច្បាប់យ៉ាងតឹងរឹង ដោយបញ្ជូនសំណុំរឿងទៅតុលាការ ទប់ស្កាត់ការផ្ទេរប្រាក់ និងដកហូតទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើស ដោយមិនមានការលើកលែងចំពោះជនល្មើសណាមួយឡើយ។

លើសពីនេះ ឯកឧត្ដមអភិបាលរាជធានី បានលើកទឹកចិត្តឲ្យបង្កើនការពារ និងទប់ស្កាត់ជាមុន តាមរយៈការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ អំពីល្បិចឆបោកតាមប្រព័ន្ធអនឡាញ ការបណ្តុះបណ្តាលមន្ត្រីអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងការបង្កើតប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញឲ្យមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ក៏ត្រូវពង្រឹងការសហការជាតិ និងអន្តរជាតិ ជាមួយអង្គភាពជំនាញផ្នែក Cyber Crime និងអង្គការពាក់ព័ន្ធ ដើម្បីប្តូរព័ត៌មាន និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

Filed in: ព័ត៌មានថ្មី

Recent Posts

Daily Theme designed by Theme Junkie.