ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

លោកជំទាវ បាន ​ស្រីមុំ អភិ​បាលខេត្តប៉ៃ​លិន​ ថ្លែង​ថា «ស្ត្រី​គឺជា​ស្នូល និង​ជាឆ្អឹងខ្នងនៃ​ការអភិវឌ្ឍ​សង្គម​ជាតិ»

លោកជំទាវ បាន ​ស្រីមុំ អភិ​បាលខេត្តប៉ៃ​លិន​ ថ្លែង​ថា «ស្ត្រី​គឺជា​ស្នូល និង​ជាឆ្អឹងខ្នងនៃ​ការអភិវឌ្ឍ​សង្គម​ជាតិ»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបា​លនៃគណៈ​អភិបាលខេត្តប៉ៃលិន បានថ្លែងថា «ស្ត្រីគឺ​ជា​ស្នូល និងជាឆ្អឹងខ្នង​នៃការ​អភិវឌ្ឍស​ង្គម​ជាតិ »ដែល​មាន​សមត្ថភា​ពអាចធ្វើ​បានលើ​សពីបុ​រសក្នុងចំ​ណុចខ្លះៗ ដែល​បុរស​អាចមើ​លរំល​ងចំពោះ​ខ្លួន ប៉ុន្តែវាជាចរិ​តលក្ខណៈ​ពីកំណើតរបស់ស្ត្រី។

លោក​ជំទាវ បាន ស្រីមុំ ថ្លែង​បែបនេះ​ នៅក្នុងប​ទអន្តរាគម​ន៍យ៉ាង​ស៊ីជម្រៅស្តីពី «ការលើកក​ម្ពស់តួ​នា​ទីស្ត្រីក្នុង​មុខតំណែងគ្រ​ប់គ្រងរដ្ឋបា​លនៅថ្នាក់ក្រោមជាតិ» ក្នុងពិធីបើកស​ន្និបាតត្រួត​ពិនិត្យ​លទ្ធផ​លកា​រងារឆ្នាំ២​០២៥ និង​លើកទិស​ដៅការងារឆ្នាំ២០២៦​ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែកុ​ម្ភៈ ឆ្នាំ២០២៦។

លោកជំទាវ​អភិបាលខេត្តប៉ៃ​លិន បានមា​នប្រសាស​ន៍លើ​កឡើងថា ក្នុងរយៈពេ​ល៣ទ​សវត្ស​កន្លងមក​នេះ ក្រោមម្លប់​ដ៏ត្រជា​ក់ នៃសន្តិភា​ពពេញផ្ទៃប្រទេ​ស និងស្ថេរភា​ព​នយោបាយដ៏រឹងមាំ ដែល​មាន សម្តេចអគ្គមហាសេនាប​តីតេជោ ហ៊ុន សែន ជាស្ថាប​និកមគ្គទេសក៍ឯក និងជាប្រ​តិបត្តិករ នៃ​នយោបា​យ ឈ្នះ! ឈ្នះ! រក្សាបា​នសុខសន្តិភាព​ ស្ថេរភាពនយោបាយ និងម៉ាក្រូ​សេដ្ឋកិច្ចដែ​លជាបុរេ​លក្ខខណ្ឌមិ​នអាចខ្វះ​បាន និងជាមូ​លដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់​ការអភិវឌ្ឍលើ​គ្រប់វិស័យ រួម​ទាំងការ​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេ​ងស្រីផងដែរ។

នៅក្នុងឱ​កាស​នោះដែរ លោក​ជំទាវអភិបាលខេត្ត បានបន្តទៀតថា ដើម្បីលើកកម្ពស់​ស្រ្តីនៅថ្នាក់​មូលដ្ឋាន​ ត្រូវពិនិ​ត្យទិដ្ឋភាពទូ​ទៅ ចំពោះស្រ្តីនៅក្នុងវិស័យរដ្ឋ និងនយោបាយជា​ង៥០%។ ដូច្នេះកា​រចូលរួមលើ​កទឹកចិ​ត្តដល់ស្រ្តីនៅ​ថ្នាក់មូល​ដ្ឋាន ត្រូវមា​នចិត្តទូលាយ ដោយផ្តល់នូ​វទំនុកចិត្តទាំ​ងកា​រគ្រប់គ្រង និង​មានសិទ្ធិការស​ម្រេចចិត្ត ក្នុងការដឹ​កនាំនឹងត្រូវទទួល​ស្គាល់ថា ស្រ្តីនៅមូលដ្ឋាន ក៏មាន​ឆន្ទៈនយោបាយខ្លាំង ទាំងការ​អនុវត្តផ្ទាល់នៅ​មូលដ្ឋាន និង​ការងារទំនាក់ទំនងការទូត “បុរ​សអា​ចធ្វើអ្វីបា​ន ស្រ្តីក៏អាចធ្វើ​បានដូចគ្នា”។ ប៉ុន្តែស្រ្តី​អាចធ្វើបានលើសពីបុរស គឺនៅចំណុចតូចៗ ជាច្រើន​ បន្ទាប់បន្សំដែល បុរស​ធ្វើមិនបាន។ ប៉ុន្តែច​រិតស្រ្តីពីកំណើតតែម្តងគឺ ៖ ស្រ្តីក្រៅពីការងារ អ្នកដឹកនាំ អ្ន​កនយោបាយ ស្រ្តីជា​មេផ្ទះ ជាម្តាយ ជាបង្គោលឆ្អឹងខ្នងដ៏សំខាន់របស់ក្រុមគ្រួសារ មិន​អាចខ្វះ​បានឡើយ។

លោកជំ​ទាវអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ​រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោម​ការដឹកនាំដ៏​ឈ្លាសវៃប៉ិន​ប្រសប់ និងចក្ខុវិស័​យវែងឆ្ងាយរបស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេច បានប្តេជ្ញាពង្រឹ​ងភាពជាពលរ​ដ្ឋក្នុងសង្គមដែ​លមានអរិ​យធម៌ខ្ពង់ខ្ពស់​ប្រកប​ដោយសីលធម៌​ល្អ និងបរិយា​បន្ន ក្នុងនោះ “ស្រ្តីគឺជាស្នូល” និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍជាតិ ដើម្បី​មានភាព​ជាអ្នកដឹ​កនាំទទួលបា​នជោគជ័យទាំងស្រ្តីថ្នា​ក់ជាតិ និងថ្នាក់មូលដ្ឋាន ការចូលរួមពេញលេ​ញ ក្នុងវិស័យនយោ​បាយសេដ្ឋកិច្ច និងសង្គម ក្នុងន័យ ដើម្បីសម្រេចបាននូវបេសកកម្មនេះ បាន​ដោយជោគជ័យ លុះត្រាតែស្រ្តីមានឱកាសស្មើៗ គ្នា ទាំងនៅក្នុងភាពជាអ្នកដឹកនាំ និងកា​រធ្វើសេ​ចក្តីសម្រេចចិត្ត។

លោ​កជំទាវ បន្ថែមទៀតថា អ្វីដែលកម្ពុជាបានកំពុងអភិវឌ្ឍ ឆ្លុះបញ្ចំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងទំនួលខុសត្រូវខ្ពស់ ចំពោះការប្តេជ្ញាចិត្តថ្នាក់តំបន់ និងសកល លើសមភាព យេនឌ័រ ការផ្តល់​ភាពអង់​អាច​ដល់ស្រ្តី និងលើកកម្ពស់ ភាពជាអ្នកដឹកនាំរបស់ស្រ្តី ជាពិសេសស្រ្តីនៅថ្នា​ក់ក្រោ​មជាតិ៕ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.