ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញធ្វើបទបង្ហាញស្តីពី ផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងឱកាសពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញធ្វើបទបង្ហាញស្តីពី ផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងឱកាសពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ប៉េង ពោធិ៍សា បានមានប្រសាសន៍លើកឡើងថាផែនការរៀបចំដែនដីថ្នាក់ខេត្ត គឺជាក្របខណ្ឌរៀបចំ ដែនដី ដើម្បីដោះស្រាយការអភិវឌ្ឍន៍រួម របស់ខេត្ត។ ផែនការនេះពណ៌នា វិភាគអំពីស្ថានភាពបច្ចុប្បន្ននៅ ក្នុងខេត្ត ពិនិត្យមើលនិន្នាការ និងឱកាសនៃការអភិវឌ្ឍនាពេលអនាគតជាផែនការពហុវិស័យដែល ទាក់ទងនឹងទិដ្ឋភាពសំខាន់ៗនៃបរិស្ថាន ហេដ្ឋារចនា សម្ព័ន្ធ ទីក្រុង ជនបទ សកម្មភាពសង្គម និងសេដ្ឋកិច្ចពីទស្សនៈនៃការរៀបចំដែនដី ដើម្បីជាមូលដ្ឋានក្នុង ការកសាងទិន្នន័យអំពីការគ្រប់គ្រងប្រើប្រាស់ដី ដើម្បីជាមូលដ្ឋានច្បាស់លាស់ក្នុងការរៀចំផែនការប្រើប្រាស់ដី និងបែងចែកឱ្យបានត្រឹមត្រូវ ចៀសវាងការប្រើប្រាស់ដីមិនចំសក្តានុពល សំដៅរក្សានូវចីរភាព បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច។

ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត បានបង្ហាញអំពីផែនការរៀបចំដែនដីខេត្ត រួមមានយុទ្ធសាស្ត្រ អនុយុទ្ធសាស្ត្រ និងសកម្មភាពក្រោមគោលដៅរួមចំនួន៥ គឺ៖
ទី១៖ពង្រឹងមូលដ្ឋានសេដ្ឋកិច្ច និងលើកកំពស់តួនាទីរបស់ខេត្តក្នុងការអភិវឌ្ឍជាតិ
ទី២៖ការពារបរិស្ថានធម្មជាតិ និងជីវចម្រុះ
ទី៣៖បរិស្ថានទីក្រុងមានភាពប្រសើរឡើង
ទី៤៖លើកកម្ពស់លទ្ធភាពទទួលបានសេវាចំពោះប្រជាពលរដ្ឋគ្រប់រូប
ទី៥៖កែលម្អគុណភាព និងការគ្របដណ្តប់នៃហេដ្ឋារចនាសម្ព័ន្ធ។ ប្រើប្រាស់គោលនយោបាយ អាទិភាពខ្ពស់។ ពិចារណាពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅក្នុងការ សម្រេចចិត្តអភិវឌ្ឍន៍គ្រប់យ៉ាង។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ចំពោះប្លង់គោលប្រើប្រាស់ដី បានបញ្ចប់និងបានអនុម័តដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោយរយៈ ពេល៥ឆ្នាំនៃការដាក់ឱ្យប្រើប្រាស់ប្លង់គោល ប្រើប្រាស់ដីក្រុងបាវិត ត្រូវបានក្រុមការងារ ធនាគារ អភិវឌ្ឍន៍អាស៊ីហៅកាត់ថា (ADB) បានសហការជាមួយក្រុមការងារបច្ចេកទេស ក្រសួងរៀបចំដែនដីធ្វើបច្ចុប្បន្នភាព និងបានបញ្ចប់សេចក្តីព្រៀងប្លង់គោលប្រើប្រាស់ដី និងត្រៀមស្នើរសុំការអនុម័តពីក្រុមប្រឹក្សាខេត្ត។

ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមអំពីផែនការប្រើប្រាស់ដីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយត្រូវបានធ្វើឡើងនៅក្នុងសង្កាត់អាទិភាពចំនួន៥ មាន ផែនការប្រើប្រាស់ដី សង្កាត់សង្ឃរ ក្រុងស្វាយរៀង ក្នុងឆ្នាំ២០២១ ផែនការប្រើប្រាស់ដី ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ក្នុងឆ្នាំ២០២៣ ផែនការប្រើប្រាស់ដី ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ក្នុងឆ្នាំ២០២៣ ផែនការប្រើប្រាស់ដី ឃុំកំពង់ចក ស្រុករំដួល ក្នុងឆ្នាំ២០២៤ ផែនការប្រើប្រាស់ដី ឃុំមេសរថ្ងក ស្រុកចន្ទ្រា ក្នុងឆ្នាំ២០២៥ ។

បន្ថែមលើនេះទៀត ឯកឧត្តមក៏បានបញ្ជាក់អំពីទិសដៅការងារបន្តមួយចំនួនផងដែរដោយនៅក្នុងនោះ គណៈកម្មការរៀបចំដែនដីថ្នាក់ខេត្ត នឹងអនុវត្តន៍បន្ត លើការងារ ជ្រើសរើសឃុំ សង្កាត់ អាទិភាព នៅតាមបណ្តា ក្រុង ស្រុក លើការងារផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់។

គណៈកម្មការរៀបចំដែនដីថ្នាក់ខេត្ត និងបន្តរៀបចំប្លង់ គោលប្រើប្រាស់ដី នៅគ្រប់ក្រុង/ស្រុក ទូទាំងខេត្តដើម្បីជាឧត្តមប្រយោជន៍ដល់ថ្នាក់មូលដ្ឋាន។

ជំរុញការបោះបង្គោលព្រំដីរបស់រដ្ឋឱ្យបានច្បាស់លាស់ ដើម្បីកាត់បន្ថយការរុករានទន្ទ្រានកាន់កាប់ដីរដ្ឋ។

សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការរៀបចំកសាង ផែនការប្រើប្រាស់ដីថ្នាក់ឃុំ/សង្កាត់អត្ថិភាពនៅថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.