ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

អភិបាលខេត្តប៉ៃលិន ជំរុញឲ្យសមត្ថកិច្ច និងមន្ត្រីជំនាញបន្តចុះអនុវត្តឲ្យបានតឹងរ៉ឹងលើបទល្មើសតាមប្រព័ន្ធអនឡាញ

អភិបាលខេត្តប៉ៃលិន ជំរុញឲ្យសមត្ថកិច្ច និងមន្ត្រីជំនាញបន្តចុះអនុវត្តឲ្យបានតឹងរ៉ឹងលើបទល្មើសតាមប្រព័ន្ធអនឡាញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

យោងតាមសកម្មភាពដឹកនាំកន្លងមករបស់លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ តាមរយៈលោក សែត វិចិត្រ នាយករដ្ឋបាលខេត្តប៉ៃលិន បានឲ្យដឹងថា លោកស្រីអភិបាលខេត្ត តែងតែផ្តល់អាទិភាពខ្ពស់ លើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដែលកំពុងរីករាលដាល គឺជាចំណុចសំខាន់។

លោកស្រី​អភិបាលខេត្ត បានជំរុញឱ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរត្រូវអនុវត្ត ការពង្រឹងការអនុវត្តច្បាប់ និងការបង្ក្រាប ឲ្យបានម៉ឺងម៉ាត់ ត្រូវតាមដាន និងស្រាវជ្រាវ ការកំណត់មុខសញ្ញា និងទីតាំង ដែលសង្ស័យថា មានការបង្កប់នូវល្បែងស៊ីសងអនឡាញ ឬការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime)។ ហើយរាល់បទល្មើសអនឡាញ ដែលរកឃើញ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយមិនត្រូវមានការអន្តរាគមន៍ ឬយោគយល់ឡើយ ដើម្បីរក្សាសន្តិសុខ ក្នុងខេត្ត។

លោកស្រី​អភិបាលខេត្តបញ្ជាក់ថា ការចូលរួមពីអាជ្ញាធរមូលដ្ឋាន អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គឺជាភ្នែកច្រមុះដ៏សំខាន់ គឺត្រូវចុះពិនិត្យតាមដានទីតាំងជួលផ្ទះ សណ្ឋាគារ ឬកន្លែងអាជីវកម្មផ្សេងៗ ដែលអាចផ្តល់ជម្រកដល់ក្រុមឧក្រិដ្ឋជនអនឡាញ។

លោក សែត វិចិត្រ នាយករដ្ឋបាលខេត្ត ក៏បានបញ្ជាក់ដែរថា ក្រៅពីវិធានការក្តៅ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានណែនាំ ឱ្យមានការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំឱ្យចាញ់បោកការអូសទាញ តាមរយៈការងារដែលមានប្រាក់ខែខ្ពស់ខុសធម្មតា ឬការវិនិយោគតាមអនឡាញ ដែលគ្មានប្រភពច្បាស់លាស់។ ជាមួយគ្នានេះ ត្រូវលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ច ប្រសិនបើឃើញសកម្មភាពសង្ស័យណាមួយ នៅក្នុងសហគមន៍មូលដ្ឋាន។ នេះសបញ្ជាក់ ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់លោកស្រីអភិបាលខេត្ត ក្នុងនាមជាថ្នាក់ដឹកនាំ ដែលចង់ឱ្យខេត្តប៉ៃលិន ក្លាយជាតំបន់ប្រកបដោយសុវត្ថិភាព និងគ្មានការគំរាមកំហែង ពីបទល្មើសបច្ចេកវិទ្យាផងដែរ៕
ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.