ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​លោក​អភិបាលខេត្ត​កែប ជំរុញ​ដល់​មន្ទីរ​ជំនាញ ពង្រឹងកម្លាំង​ដើម្បី​ការពារ ទប់ស្កាត់ ថែរក្សា​កុំឲ្យ​មាន​ការរំលោភបំពា​ន ដីព្រៃ​ឧទ្យាន​ជាតិ​បន្តទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ លោក​កែន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ជំរុញ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ពង្រឹងកម្លាំង​ដើម្បី​ការពារ ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់វាត ទន្ទ្រាន​ដី​ព្រៃ​ឧទ្យាន​ជាតិ​បន្តទៀត​។​

​លោក​អភិបាលខេត្ត បាន​លើកឡើង​បែប​នេះ ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​បើកទូលាយ នា​រសៀល​ថ្ងៃ​អង្គារ ១៤​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០១៩​។ ដោយ​កិច្ចប្រជុំ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី និង​មន្ត្រី​ចំណុះ​នៃ​រដ្ឋបាល​ខេត្ត​កែប​។​

​លោក អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា ក្រៅពី​ការរក្សា​ការពា​បរិស្ថាន​ឲ្យមាន​លំនឹង​សម្រាប់​ទប់ទល់​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ មន្ត្រី​ជំនាញ​ត្រូវតែ​ការពារ​ទប់ស្កាត់​កុំឲ្យ​ភ្លើង​ឆេះ​ព្រៃ ដូច​ជា​ការ​ដុត​ព្រៃ ឬ​ការ​បោះចោល​កន្ទុយបារី​ជាដើម ព្រោះ​ពេល​នេះ​ជា​រដូវក្តៅ​ងាយ​ប្រឈម​នឹង​ករណី​ឆាបឆេះ​បំផុត​។​លោក​បាន​បញ្ជាក់ថា ចំពោះ​ការទន្ទ្រាន​ដីព្រៃ​ឧទ្យាន​ជាតិ កន្លងមក​ធ្លាប់​កើតមាន​នៅ​តាម​ចំណុច​មួយចំនួន​នៃ​ខេត្ត​របស់​យើង ប៉ុន្តែ​លោក​មិន​អនុញ្ញាត​ឲ្យ​បុគ្គលខិល​ខូច​រំលោភបំពាន​យក​ធ្វើជា​កម្មសិទ្ធិ​បានឡើយ​។​

​ជាមួយគ្នានេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏បាន​លើកឡើង​ពី​បទល្មើស​ផ្សេងៗ ពិសេស​ករណី​គ្រឿងញៀន​ដែល​កើតមានឡើង​កន្លងមក ដោយ​លោក​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ត្រូវ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យអស់ ដើម្បីឲ្យ​ភូមិសាស្ត្រ​របស់​យើង​គ្មាន​គ្រឿងញៀន​៕
​សេង ណា​រិទ្ធ​

 

r190305h1 r190305h2 r190305h3 r190305h4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.