ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៤​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​លោក  អ៊ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់ លោក លោកស្រី​ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​កងកម្លាំង​ប្រដាប់អាវុធ​ទាំងបី អភិបាលក្រុង ស្រុក និង​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាល​ខេត្ត​កំពត​។​

​ក្នុងឱកាស​បើក​សន្និបាត​ព្រឹក​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត​បា​ន​ឲ្យដឹងថា ដោយ​អនុវត្ត​តាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​ត​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត បាន​បន្ត​ដឹកនាំ​កិច្ចដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ជា​ពិសេស​កំណែទម្រង់​រដ្ឋបាលសា​ធា​រណៈ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ការលើកកម្ពស់​ការអភិវឌ្ឍ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ការពង្រឹង​សមត្ថភាព​មន្ត្រី​រាជការឲ្យ​ប្រកាន់ខ្ជាប់​នូវ​ឥរិយាបទ​ទាំង​បួន គឺ ឆន្ទៈ​ម្ចាស់ការ ភក្តីភាព មនសិកា​វិជ្ជាជីវៈ និង​វប្បធម៌​សាធារណៈ ព្រមទាំង​ពង្រឹង​ការយល់ដឹង​អំពី​គុណ​តម្លៃ និង​គុណ​ផល លុបបំបាត់​ភាព​អសកម្ម​តាមរយៈ​អភិក្រម​ទាំង​៥ គឺ​ឆ្លុះកញ្ចក់ មុជទឹក ដុះ​ក្អែល ព្យាបាល និង​វះកាត់ ព្រមទាំង​ជំរុញ​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ​ឲ្យមាន​ភា​ព​ស្វាហាប់ និង​មាន​ទឹកចិត្ត​បំពេញ​ការងារ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ សំដៅ​ជំរុញ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​គណនេយ្យភា​ព និង​តម្លាភាព​។ ទន្ទឹមនេះ ក៏​មាន​ការ​គិតគូរ​អំពី​ផលប្រយោជន៍​របស់​មន្ត្រី​រាជការ​ប្រកប​ដោយ​ស​ម​ធម៌ ដោយ​ផ្អែក​លើ​សកម្មភាព​ការងារ ជាពិសេស គឺ​ការអនុវត្ត​ស្រប​តាម​នីតិវិធី​នៃ​ការដំឡើង​ថ្នាក់ ឋានន្តរស័ក្តិ​និង​មុខតំណែង តួនាទី​របស់​មន្ត្រីរាជកា​រ ផ្តល់​ការលើកទឹកចិត្ត តាមរយៈ​ការជូន​ប័ណ្ណសរសើរ មេដាយ គ្រឿង​ឥស្សរិយយស និង​ផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត ព្រមទាំង​ការបើក​ផ្តល់​ប្រាក់​បៀវត្ស​ប្រចាំខែ​បាន​ទៀងទាត់​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា ក្នុង​នាម​រដ្ឋបាល​ដែនដី លោក​បាន​យកចិត្តទុកដាក់​បន្ត​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ទទួលបាន​ការជឿទុកចិត្ត និង​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន និង​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ ដែល​ធ្វើឲ្យ​ការអនុវត្ត​គោលនយោបា​យ​នេះ​ទទួលបាន​លទ្ធផល​ល្អ ទាំង​ការប្រជុំ​ផ្សព្វផ្សាយ ការ​ធ្វើ​វេទិកា​សាធារណៈ និង​ចលនា​ប្រជា​ការពារ ធ្វើ​ឲ្យ​បទល្មើស​គ្រប់​ប្រភេទ​នៅ​តាម​មូលដ្ឋាន​មាន​ការថយចុះ សំដៅ​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​ធានា​ដល់​ការអភិវឌ្ឍ​ខេត្ត​។​

​សូមជម្រាបថា ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្ត​កំពត​នេះ ក៏​មាន​ការប្រគល់​រង្វាន់​ដល់​មន្ត្រី​មូលដ្ឋាន​ដែល​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​មាន​ស្នាដៃ​ល្អ ក្រសួងមហាផ្ទៃ​បាន​ផ្តល់ជូន រដ្ឋបាល​ឃុំ សង្កាត់​នូវ​ជ័យលាភី​ប្រភេទ​១ ប្រភេទ​២ និង​ប្រភេទ​៣ ដោយ​ក្នុង​នោះ​ក្រុង​កំពត​ទទួលបាន​ថវិកា ៣.០០០.០០០​រៀល ស្រុក​ទឹកឈូ​ទទួលបាន​១៤.០៥០.០០០​រៀល ស្រុក​កំពង់ត្រាច ទទួលបាន​១១.១៥០.០០០​រៀល ស្រុក​បន្ទាយមាស ទទួលបាន ១៥.០០០.០០០​រៀល ស្រុក​អង្គរជ័យ ទទួលបាន ១០.១០០.០០០​រៀល ស្រុក​ដងទង់ ទទួលបាន ៨.៤០០.០០០​រៀល ស្រុក​ឈូក ទទួលបាន ១៣.៧៥០.០០០​រៀល និង​ស្រុក​ជុំ​គិរី ទទួលបាន ៧.០០០.០០០​រៀល សរុប ៨២.៤៥០.០០០​រៀល​។​

​ដោយឡែក ក្នុងឱកាស​នោះ លោក​អភិបាល​ខេត្ត​កំពត ក៏​បាន​ឧបត្ថម្ភ​ដល់​អ្នកចូលរួម​មកពី​បណ្តា​ក្រុង ស្រុក​ទាំង​៨ ដែល​មាន​ចំនួន ៣៣៥​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៥០.០០០​រៀល​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

r190305f01 r190305f02 r190305f03 r190305f04 r190305f05 r190305f06

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.