ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

​តំណាង​សហគមន៍​ប្តឹង បុរ​ស្នាក់ពី​បទ​លក់​ដី​សហគមន៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

​ខេត្ត​រតនគិរីៈ ៖ នៅ​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​2015​នេះ តំណាង​សហគមន៍​៧​នាក់ មកពី​ភូមិ​ចា​គ្រៀង ឃុំ​កិ​ចុង ស្រុម​បរ​កែវ ខេត្ត​រតនគិរី បាន​មក​ស្នើសុំ​ជួយ​អន្តរា​គម​ពី​អង្គការ​លីកាដូ ដោយ​ប្តឹង ឈ្មោះ​ទីង សួត ភេទ​ប្រុស អាយុ​ប្រ​៥២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ឃុំ​ខាងលើ ប្តឹង​ពី​បទ​លក់​ដី​ព្រៃ​របស់​ស​ហគ​មន៍​ទៅឲ្យ​អធិការ​ស្រុក​បរកែវ និង កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ ។​

​លពី​ថ្ងៃទី​២៦ ខែ​កញ្ញា ២០១៥ ថ្មីៗ​នេះ សហគម​ន៍​បាន​នាំគ្នា​ជាង​១០០​នាក់​ទៅ​ឃាត់ ទីង សួត​មិនអោយ​កាប់បំផ្លាញ​ព្រៃឈើ ហើយ​ចាប់បាន​ភស្តុតាង ដូចជា​កាំបិត​៩ និង​ម៉ាស៊ីន​ត្រង់តឺន័រ​២​គ្រឿង ស្រាប់តែ​ទីង សួត​គំរៀម គំហែង​ថា ចាំ​មើល​ចាប់ពី​ថ្ងៃស្អែក​ទៅ បើ​មាន​អ្នក​ណា​ហ៊ាន​ចូល​កន្លែង​មាន​ទំនាស់​នោះ​ខ្លួន នឹង​កាប់​សម្លាប់​ចោល ហើយ​ទីង សួត បន្ត​ថា​ចាំ​មើល​ពួក​ឯង​អញ​នឹង​ទិញ​កាំភ្លើង​១​ដើម បើ​អ្នកណា​ហ៊ាន​មក​រេ​រាំង​អញៗ​នឹង​បាញ់ចោល​តែម្តង​។

​សហគមន៍​បន្តថា បុគ្គល​ទីង សួន អាង អាជ្ញាធរ​មូលដ្ឋាន និង​លោក​អធិការ​ស្រុក មេព្រៃ  ទើប​ហ៊ាន​លក់​ដី​សហគមន៍ និង​កាប់​បំផ្លាញ​ព្រៃឈើ ។​

​តំណាង​សហគមន៍​ទាំង​៧​នាក់​ក៏​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ជួយ​អន្តរា​គម និង​ទប់ស្កាត់​ផង ព្រម​ទាំង​អ្នកសារព័ត៌មាន​ជាតិ​ជួយ​ផ្សព្វផ្សាយ​ផង​៕

 

2015_10_09c (1) 2015_10_09c (2)

2015_10_09c (4) 2015_10_09c (3)  2015_10_09c (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.