ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី  ==> ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យតៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យតៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនអស់ចិត្តឡើយ បើមិនបានជួបផ្ទាល់ជាមួយលោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានមហាជន ស្គាល់ថាជាមន្ត្រីសកម្ម និងមានសិល្បៈក្នុងការងារ ធ្វើឱ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រក្នុងការងារដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន។

បន្ទាប់ពីបានលើកសរសើរមិនដាច់ពីមាត់អំពីការងារ លោក ប៉ាង លីដា ទាំងក្នុងកិច្ចប្រជុំ និងកម្មវិធីសាធារណៈនានា ទីបំផុតនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ លោក ប៉ាង លីដា បានអញ្ជើញមកទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីជួបសន្ទនាជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅសាលវរជ័យ ដែលជាកន្លែងប្រជុំកិច្ចការសំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិតផ្ទាល់។

វត្តមានលោក ប៉ាង លីដា បានញាំងឱ្យឯកឧត្តមអភិសន្តិបណ្ឌិត មានក្ដីរំភើបក្ដុកក្ដួល ពីព្រោះកន្លងមក ឯកឧត្តមអភិសន្តិបណ្ឌិត បានឃើញ និងស្គាល់មន្ត្រីមូលដ្ឋានរូបនេះ តែតាមរយៈសកម្មភាពដោះស្រាយបញ្ហាផ្សេងៗ ជាអាទិ៍ មូលដៃអាវ មូលជើងខោ ចុះដឹកនាំមន្ត្រីកាយប្រឡាយ ស្ដារលូរំដោះទឹក និងប្រើគ្រប់វិធីសាស្រ្ត ដើម្បីទទូចសុំពលរដ្ឋ សហការរំដោះចិញ្ចើមផ្លូវសាធារណៈជាដើម។

ជាថ្មីម្ដងទៀត ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា បញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន នឹងកាន់តែមានភាពប្រសើរឡើង ប្រសិនបើមានមន្ត្រីដូច លោក ប៉ាង លីដា កាន់តែច្រើន។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានថ្លែងដោយមិនរារែកទៀតថា សកម្មភាពលោក ប៉ាង លីដា បានផ្ដល់មេរៀន និងបទពិសោធជាច្រើនដល់ឯកឧត្តមផ្ទាល់ ជាពិសេសការប្រើពាក្យពេចន៍ និងវិធីសាស្រ្តដោះស្រាយនៅកន្លែងដែលមានបញ្ហាជាក់ស្ដែងផ្ទាល់ជាមួយពលរដ្ឋ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផ្សេងៗទៀត ក៏មានមន្ត្រី រួមទាំងអភិបាលរងនទទួលបន្ទុកការងារសណ្ដាប់ធ្នាប់សាធារណៈនបានកំពុងទទួលដឹកនាំដោះស្រាយបញ្ហានេះជាប្រចាំដែរ។ សម្រាប់ករណីលោក ប៉ាង លីដា ឯកឧត្តម ចាត់ទុកជាបុគ្គលគំរូមួយរូប ដើម្បីជំរុញបន្ថែមទៀតនូវការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី រួមទាំងបំផុសចលនាចូលរួមគាំទ្រពីប្រជាពលរដ្ឋដោយខ្វះមិនបាន។

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍លើកទឹកចិត្ត លោក ប៉ាង លីដា បន្តការងាររបស់ខ្លួន ព្រមទាំងបានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បន្តការគាំទ្រដល់រដ្ឋបាលខណ្ឌ គាំទ្រការងារលោក ប៉ាង លីដា ដើម្បីដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ដែលទីបំផុតការងារនេះផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះផ្ទាល់ ជាក់ស្ដែង ផ្លូវស្អាត ផ្លូវធំ លូហូរទឹកលឿន ប្រឡាយមិនស្ទះ គ្មានការជនលិច បរិស្ថានស្អាត ស្រួលរស់នៅ ស្រួលប្រកបរបរ ដីឡើងថ្លៃជាដើម។

ផ្អែកលើបទពិសោធនៃការអនុវត្តជាក់ស្ដែងរបស់លោក ប៉ាង លីដា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើសុំលោក ដឹកនាំសហការី រៀបចំខ្លឹមសារជំនួយស្មារតី និងរូបភាពជាក់ស្ដែងមួយចំនួន ស្ដីពីគោលការណ៍ដែលបានប្រកាន់ខ្ជាប់ និងសកម្មភាពដែលបានអនុវត្តផ្ទាល់ ដើម្បីធ្វើបទបង្ហាញចែករំលែកជូនទៅកាន់មន្ត្រីពាក់ព័ន្ធ ក្នុងសន្និបាតរបស់រដ្ឋបាលរាជធានីភ្នំពេញ និងជាពិសេសសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ។

លោក ប៉ាង លីដា បានទទួលអនុវត្តតាមការស្នើរបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងបានមានប្រសាសន៍បង្ហាញនូវសេចក្ដីរំភើបរីករាយស្ទើរនឹកស្មានពុំដល់ក្នុងជីវិតការងារ ដែលរូបលោក បានទទួលការលើកទឹកចិត្តពីថ្នាក់ដឹកនាំជាបន្តបន្ទាប់ ដើម្បីបន្តសកម្មភាពក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកអភិបាលខណ្ឌ និងការចូលរួមរបស់មន្ត្រីពាក់ព័ន្ធ។ លោកមានប្រសាសន៍ក្នុងន័យដើមថា”រូបខ្ញុំសម្រាកពុំលក់ឡើយ ដោយហេតុនឹកស្មានពុំដល់សោះ ថាបានមកជួបសន្ទនាផ្ទាល់ជាមួយឯកឧត្តមអភិសន្តិបណ្ឌិត នាថ្ងៃនេះ”។

លោក ប៉ាង លីដា ក៏បានបន្តជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពីទិដ្ឋភាពជាក់ស្ដែងដែលលោកបានអនុវត្ត ដោយគូសបញ្ជាក់ថា ការងារនេះពុំអាចខ្វះបានឡើយនូវឆន្ទៈចេញពីខ្លួនឯងផ្ទាល់ ហើយរឹតតែមិនអាចខ្វះបានឡើយ ការផ្ដល់ទំនុកចិត្ត និងដឹកនាំតម្រង់ទិសពីថ្នាក់ដឹកនាំ រួមទាំងការចូលរួមពីមន្ត្រីជាសេនាធិការ រួមទាំងកម្លាំងប្រជាការពារ និងជាពិសេសទៀតនោះ គឺការចូលរួមសហការចេញពីប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងបញ្ហាត្រូវដោះស្រាយផ្ទាល់។

លោក បានមានប្រសាសន៍ទៀតថា ក្នុងការងារដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ គឺលោកបានប្រកាន់ខ្ជាប់ដោយឥតងាករេឡើយគោលការណ៍អនុវត្តច្បាប់ដោយស្មើភាព មិនទទួលជាដាច់ខាតផលប្រយោជន៍ចេញពីបុគ្គលពាក់ព័ន្ធនឹងការដោះស្រាយបញ្ហា និងការសុំគោលការណ៍ដឹកនាំតម្រង់ទិសជាប្រចាំពីថ្នាក់ដឹកនាំ ជាពិសេសអភិបាលខណ្ឌ ដែលជាមេកើយផ្ទាល់របស់ខ្លួន ទន្ទឹមគ្នានឹងការពន្យល់ប្រជាពលរដ្ឋឱ្យដឹងពីទិដ្ឋភាពច្បាប់ ឱ្យដឹងពីវិធីសាស្រ្តដោះស្រាយ និងលទ្ធផលដែលពួកគាត់ ទទួលបាន ជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.