ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សម្តេច​តេជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ បញ្ចប់​មុខតំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ ២​រូប​ជា​ផ្លូវកា​រហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ ហើយ​នៅ​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩​។ ដោយសារ​អភិបាលរង​ខេត្ត​ទាំង​ពីរ​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ កាលពីពេល​កន្លង​ទៅ​ដែល​ឈាន​ដល់​ការប្រើ​អំពើហិង្សា​មក​លើ​ប្រជាពលរដ្ឋ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​យក​អនុក្រឹត្យ​នេះ ផ្សាយ​នៅឡើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ ដោយ​សរសេរថា «​ថ្ងៃនេះ​ខ្ញុំ​បង្ខំចិត្ត​អនុវត្តន៍​អភិក្រម​ទី​៥ គឺ​ការវះកាត់​ដោយ​ដក​អភិបាលរង​ខេត្ត​ព្រះសីហនុ​ពីររូប​ចេញពី​តំណែង​។ ខ្ញុំ​ត្រូវតែ​យក​គ្រាប់​ក្រួស និង​ខ្សាច់​ចេញពី​ស្បែកជើង ទើប​អាច​ដើរ​ទៅ​មុខ​ទៀត​បាន​។ ខ្ញុំ​គ្មាន​ពេល​និយាយ​ច្រើន​ជាមួយ​មន្ត្រី​ខឹលខូច​ទៀត​ទេ ព្រោះ​ខ្ញុំ​បាន​អប់រំ​ពួកគេ​ច្រើន​ហើយ​។​
​ដល់ពេល​នេះ​ខ្លា​ក៏​ត្រូវ​វាយ ពស់​ក៏ត្រូវ​វាយ កណ្តុរ​ក៏​ត្រូវ​វាយ រុយ​ក៏ត្រូវ​វាយ ឲ្យតែ​បំពាន​លើ​ផលប្រយោជន៍​ប្រជាជន​»​។​

​នៅ​ក្នុង​ប្រជុំ​ជាមួយ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ព្រមាន​ដក​អភិបាលរង​ខេត្ត​ពីរ​នាក់​នេះ និង​មេទ័ព​ខេត្ត​ព្រះសីហនុ​ម្នាក់ទៀត ពាក់ព័ន្ធ​ករណី​ដីធ្លី និង​ករណី​ហិង្សា​ប្រដាប់អាវុធ ពេល​អនុវត្ត​សាលដីកា​តុលាការ ដើម្បី​យក​ដី​ពី​ប្រជាពលរដ្ឋ​។​

​មេទ័ព​ខេត្ត​ព្រះសីហនុ គឺ​លោក​ឧត្តមសេនីយ៍ទោ សាវិន វិបុល ពាក់ព័ន្ធ​ករណី​អនុវត្ត​សាលដីកា​តុលាការ​កំពូល ដើម្បី​រឹបអូស​ដី​ទំហំ​ជាង​៧០​ហិកតា ស្ថិត​នៅ​ចំណុច​ពយ​ម៉ាចូ​វ ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រហូត​ដល់​ផ្ទុះ​អំពើហិង្សា​ប្រដាប់អាវុធ​។​

​ពាក់ព័ន្ធ​ករណី​នេះ​ដែរ កាលពី​ល្ងាច​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បាន​បញ្ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​ចាត់ទុក​សកម្មភាព​បង្ក្រាប​ដោយ​ប្រដាប់អាវុធ មកលើ​ប្រជាពលរដ្ឋ​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​ខេត្ត យក​ដី​ពី​ពួក​គាត់​នៅក្នុង​ខេត្ត​ព្រះសីហនុ ឲ្យទៅ​លោក​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ និង​ភរិយា កាលពី​សប្តាហ៍​មុន​ថា ជា​ទិដ្ឋភាព​អាក្រក់ និង​ហួសហេតុ ធ្វើឲ្យប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា​៕​ដោយ រុន សារ៉េត​

r190301a7 r190301a6 r190301a5 r190301a4 r190301a3 r190301a2 r190301a1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.