ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តជំរុញឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តជំរុញឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ព្រៃវែង) ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានបំផុសគំនិតឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ ដើម្បីចូលរួមក្នុងសកម្មភាពឆ្ពោះទៅរកពិភពលោក ដែលកាន់តែបៃតង មានសុខភាពល្អ និងកាន់តែមានសុខដុមរមនា។ ក្នុងឱកាសប្រារព្ធពិធីដាំដើមឈើអបអរសាទរ «ពិធីបុណ្យរុក្ខទិវា» នៅបរិវេណទួលព័ន្ធតាឡី បឹងស្នេហ៍ ស្ថិតនៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃ២២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា តាមរយៈការបំពេញសេចក្តីត្រូវការរបស់មនុស្ស បានធ្វើឱ្យមានការកាប់ព្រៃឈើជាច្រើន ដើម្បីរៀបចំលំនៅឋាន ការទាញផលជាសេដ្ឋកិច្ច និងការកែលម្អដែនដីនគរូបនីយកម្ម បានគំរាមកំហែងដល់ធនធានធម្មជាតិដែលបង្កហេតុនាំឱ្យអាកាសធាតុប្រែប្រួលយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យបាត់បង់ជីវៈចម្រុះ។

ក្នុងន័យនេះឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ និងស្ដារដើមឈើឡើងវិញ ប្រជាពលរដ្ឋ១នាក់ ត្រូវដាំដើមឈើ១ដើម ជារៀងរាល់ឆ្នាំ មិនថានៅទីកន្លែងណា ឬក្នុងបរិវេណណា ជារួមទាំងនៅសាលារៀន វត្តអារាម ទីប្រជុំជន ក៏ដូចជាកន្លែងធ្វើការជាដើម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រារព្ធពិធីនៅថ្ងៃនេះ គ្រាន់តែជានិម្មិតរូបមួយប៉ុណ្ណោះ ពោលគឺដើម្បីពិភពលោកកាន់តែបង្កើននូវគម្របបៃតងឡើងវិញនោះ ទាមទារជាចាំបាច់ ការចូលរួមពីពលរដ្ឋម្នាក់ៗ និងនៅគ្រប់បណ្ដាប្រទេស លើពិភពលោក ដែលក្នុងនោះ ក៏រួមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងដូចគ្នាដែរ។

ពីវេទិកានេះ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធរឃុំ ស្រុករៀបចំផែនការឱ្យបានច្បាស់លាស់នូវតម្រូវការនៃប្រភេទដំណាំ ឬប្រភេទដើមឈើដែលជាតម្រូវការចាំបាច់ ដោយបញ្ជូនទៅរដ្ឋបាលថ្នាក់ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបូកសរុបជាកញ្ចប់នៃបញ្ហា និងធ្វើការស្នើសុំទៅថ្នាក់ជាតិពិនិត្យមើលពីស្ថានភាពជាក់ស្ដែងពីបញ្ហានៃតំបន់នីមួយៗ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការបញ្ហាបម្រែបម្រួលអាកាសធាតុ។

ឯកឧត្តម ក៏បានណែនាំឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ទៅលើបញ្ហាធនធានធម្មជាតិនេះ ព្រមទាំងចូលរួមថែរក្សា និងសម្រេចឱ្យបាននូវការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម និងបរិស្ថាន ដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

យោងតាមរបាយការណ៍ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ក្នុងឆ្នាំ២០២៥នេះ ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានបណ្ដុះកូនឈើចម្រុះគ្រប់ប្រភេទ ចំនួន១៥.៩៤៥ដើម ក្នុងនោះមាន ដើមក្រញូង បេង នាងនួន ធ្នង់ គគីរ ឈើទាល កកោះ និងប្រភេទឈើហូបផ្លែជាដើម ព្រមទាំងបានចែកចាយកូនឈើនៅតាមបណ្ដាវត្តអារាម សាលារៀន មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋដាំក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់ថ្នាក់ដឹកនាំ សរុប២.២០៣ដើម។

បើតាមលោកប្រធានមន្ទីរ ការប្រារព្ធទិវាដាំដើមឈើនេះ ជាការបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះសុខភាពភពផែនដី និងសុខុមាលភាពនៃមនុស្សជំនាន់ក្រោយ ពីព្រោះដើមឈើមិនមែនគ្រាន់តែជាផ្នែកនៃទេសភាពប៉ុណ្ណោះទេ ពួកវាជាសួត នៃផែនដីរបស់មនុស្សជាតិ ដែលបានផ្តល់អុកស៊ីសែន និងបន្សុទ្ធខ្យល់សម្រាប់មនុស្ស និងសត្វ ហើយលើសពីនេះ ផលនៃដើមឈើ ទាំងមានផ្លែ និងអត់ផ្លែ សុទ្ធតែមានអត្ថប្រយោជន៍ និងសារសំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងតទៅអនាគត។

សូមបញ្ជាក់ថា ក្នុងឱកាសអបអរសាទរបុណ្យ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តព្រៃវែង បានសហការជាមួយសហគមន៍ទួលព័ន្ធតាឡី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រែវែង ខណ្ឌរដ្ឋបាលព្រៃឈើ បានរៀបចំទីតាំងដើម្បីប្រារព្ធដាំដើមឈើចម្រុះគ្រប់ប្រភេទប្រមាណជាង ២.០០០ដើម និងកូនឈើចម្រុះគ្រប់ប្រភេទ១.៥០០ដើម សម្រាប់ដាំជួសបន្ត និងប្រគេនព្រះសង្ឃ លោកគ្រូ អ្នកគ្រូសស បងប្អូនប្រជាពលរដ្ឋ យកទៅដាំនៅតាមវត្តអារាម សាលារៀន និងលំនៅឋាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.