ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​រដ្ឋបាល​ខេត្ត​កែប អបអរសាទរ ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ ក្រោម​ប្រធានបទ​”​ទីក្រុង​ស្អាត​៖​ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​” ឆ្នាំ​២០១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ដឹកនាំ​មន្ត្រីរាជការ​នៃ​រដ្ឋបាល​ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជន​កាយ​រិទ្ធ សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព  លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមអាជីវករ ចូលរួម​អបអរសាទរ ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ ក្រោម​ប្រធានបទ​”​ទីក្រុង​ស្អាត​៖​ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​”​ឆ្នាំ​២០១៩ នៅ​មាត់​ឆ្នេរ​ខេត្ត​កែប​។​

​ក្នុងឱកាស​នោះ​ដែរ លោក កែ​ន សត្ថា អភិបាលខេត្ត ក៏​បាន​អាន​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ខ្លឹមសារ​ថា បច្ចុប្បន្ន​កម្ពុជា​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សាធារណៈ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ និង​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​គួរឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​លើសពី​នេះ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅមុខ កម្ពុជា​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​ដើម្បី​ទទួលបាន​នូវ​ភាព​រីកចម្រើន​សម្រេចបាន​តាម​បំណងប្រាថ្នា​របស់​ខ្លួន​សំដៅ​បន្ត​ការកែលម្អ​ជីវភាព និង​ការរស់នៅ​របស់​ប្រជាជន និង​ការរួមចំណែក​ថែរក្សា​ភពផែនដី​របស់​យើង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។​ក្នុង​នោះ​កម្ពុជា​ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​សំខាន់ៗ​មាន​ជាអាទិ៍​៖​ការបន្ត​កាត់បន្ថយ​ភាពក្រីក្រ ការលើកកម្ពស់​សុខភាព និង​សុខ​មល​ភាព​ប្រជាជន ការគិតគូរ​ពី​ចីរភាព​នៅតាម​បណ្តា​ទីក្រុង ការឆ្លើយតប និង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ជាដើម​។​

​ក្នុង​ស្មារតី​ឆ្លើយតប​ទៅនឹង​ការវិវត្តន៍ និង​និន្នាការ​អភិវឌ្ឍន៍​ថ្មីៗ​នេះ កម្ពុជា​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការដាក់ចេញ និង​អនុវត្ត​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នានា​ដោយ​ឈរ​លើ​មូលដ្ឋាន​សំខាន់ៗ​២ ដែល​ត្រូវ​គិតគូរ​ស្របពេល​គ្នា​គឺ​៖ ការបង្កើន​ឧត្តមភាព​ប្រកួតប្រជែង និង​ការធានា​ចីរភាព​នៃ​ការអភិវឌ្ឍ​។ ឈរ​លើ​មូលដ្ឋាន​នេះ កម្ពុជា​ក៏​បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​”​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​”​ដែល​ជា​យុទ្ធសាស្ត្រ​មួយ​ដ៏​សមស្រប​ក្នុង​ការចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង​និង​នាំ​កម្ពុជា​ឆ្ពោះ​ទៅរក​ភាព​ស្អាត និង​បៃតង​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។​

​សូមជម្រាបថា​៖ ទិវា​ជាតិ​ទីក្រុង​ស្អាត លើក​ទី​៧ ក្រោម​ប្រធានបទ​”​ទីក្រុង​ស្អាត​៖​ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​”​នេះ បាន​ធ្វើឡើង​ដើម្បី​អបអរសាទរ​នូវ​ជ័យលាភី ពានរង្វាន់​ទីក្រុង​ស្អាត ដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រគល់​ដល់​រដ្ឋបាល​ខេត្ត​កែប កាលពី​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ ឆ្នាំ​២០១៩​។ នេះ​ជា​ឆ្នាំ​លើក​ទី​៧​ហើយ ដែល​យើង​បាន​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត ក្រោម​ប្រធានបទ​” ទីក្រុង​ស្អាត ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​”​។​តាមរយៈ​ប្រធានបទ​នេះ​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ថា ប្រជា​ពលរដ្ឋ​គ្រប់រូប​តែង​ប្រាថ្នា​ចង់​រស់​នៅក្នុង​ទីក្រុង​ប្រកប​ដោយ​ភាព​វៃ​ឆ្លាត និង​មាន​”​ភាព​ស្អាត និង​ភាព​បៃតង​”​យកចិត្តទុកដាក់​លើ​កត្តា​អនាម័យ មាន​ការធានា​សន្តិសុខ សុវត្ថិភាព​ពេញលេញ និង​មាន​ការរៀបចំ​សណ្តាប់ធ្នាប់​ល្អ​ប្រសើរ​៕ សេង ណា​រិទ្ធ​

r190227c1 r190227c2 r190227c3 r190227c4 r190227c5 r190227c6 r190227c7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.