ខេត្តបន្ទាយមានជ័យ ៖ លោកផ្កាយ០៣ ប៊ុន សេង ជាមេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការយុទ្ធភូមិភាគទី០៥ ប្រចាំស្រុកអូជ្រៅនិងស្រុកស្វាយចេកនិងប្រចាំច្រករបៀងជាច្រើនហៅច្រកអូបីជាន់ច្រកចំការគច្រកតំបន់០៥និងច្រកតំបន់០២ស្ថិតក្នុងទឹកដីស្រុកស្វាយចេកនិងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលជាប់ខ្សែរព្រំដែនកម្ពុជា-ថៃ ត្រូវបានគេរិះគន់ចំៗថាបានរួមដៃគ្នាជាមួយប្អូនថ្លៃឈ្មោះឡាយចន្ថាដែលត្រូវជាប្អូនថ្លៃបេីកដៃអោយឈ្មួញដឹកទំនិញជាច្រើនប្រភេទ(ទំនិញដាវ)សំរុកនាំចូលមកលក់ក្នុងទឹកដីខ្មែរយ៉ាងពេញបន្ទុក។
យោងតាមប្រភពសម្ងាត់ និងច្បាស់ការមួយបានឲ្យអ្នកសារព័ត៌មាន(យុវជនថ្មី)យើងដឹងថា មួយរយៈកន្លងមកនេះ គឺចាប់តាំងពីលោក ប៊ុន សេង ទៅកាន់ជាមេបញ្ជាការងកងទព័ជើងគោកមកគឺមានការបើកភ្លើងខៀវដើម្បីឲ្យក្រុមឈ្មួញបាននាំចូលនូវទំនិញគេចពន្ធ័ស្ទេីគ្រប់រូបភាព ដូចជាប្រភេទសត្វរស់(ពស់ អណ្ដេីក ជ្រូក គោរ ក្របី)ហេីយមានដូចជាម៉ូតូ ត្រាក់ទ័រ និងរថយន្តប្រភេទចង្កូតស្តាំ ដែលជាប្រភេទរថយន្តត្រូវហាមឃាត់ ឲ្យចូលយ៉ាងគំហុកពីថៃមកកម្ពុជា ដើម្បីទទួលនូវផលប្រយោជន៍ផ្ទាល់ខ្លួន។
ប្រភពបានលើកឡើងថាទំនិញដែលឈ្មួញនាំចូលជាច្រើនបែបរូបភាពខាងលើនេះត្រូវបានគេដឹងថា សុទ្ធសឹងតែជាប្រភេទរថយន្តទំនើបៗ ហេីយថ្លៃៗនិងមានបំពាក់ស្លាកលេខថៃនៅឡើយ លុះមកដល់ដីខ្មែរ ទើបគេចាប់ចែងបញ្ជាទៅលោកនាយឩត្តមសេនីយ៍ឃុនជឿននិងលោកឡាយចន្ថាជាអ្នកដោះស្រាយចាត់ចែងរាប់ក្បាលឈ្មួញយកប្រាក់និងសម្របសម្រួលអោយឈ្មួញជាច្រេីខាងលើនោះដំណេីរកាបានរលូនដេម្បីបញ្ចេញទៅលក់នៅលើទីផ្សារ ដោយភាគច្រើន គឺគេបញ្ចេញទៅកាន់ក្រុងប៉ោយប៉ែតនិងក្រុងសេរីសោភ័ណខេត្តបន្ទាយមានជ័យ។
ដោយគេដឹងថាតម្លៃលើការនាំចូលទំនិញគេចពន្ធ័ដែលលួចនាំចេញតាមច្រករបៀងនេះមានតំលៃថ្លៃសំរាប់ការបង់ប្រាក់ជូនលោកផ្កាយ០៣និងគ្រុមបក្សពួករបស់គាត់រថយន្តចង្កូតស្តាំសម្រាប់តែលោកមេបញ្ជាការងផ្កាយ០៣ប៊ុនសេងគឺប្រហែលចាប់ពី១០ ០០០ បាតដល់ ៣០ ០០០ បាត ទៅតាមប្រភេទ និងស៊េរីរថយន្តមានពេលខ្លះបានកើតទៅជាទំនាស់ក៏មានដែរ ដោយសារតែការទាមទារនូវតម្លៃពីឈ្មួញមិនបានដូចបំណង។
ការគ្រប់គ្រងច្រករបៀងនៅក្នុងតំបន់ខាងលើ ពីសំណាក់លោក ប៊ុនសេងគឺគេបានវាទទី និងលាតសន្ធឹងយ៉ាងឆ្ងាយ ដើម្បីក្តោបក្តាប់នូវបទល្មើសគ្រប់ប្រភេទ ទាំងការនាំម៉ូតូចូល ក៏ដូចជាការនាំឈើគ្រញូងរបស់លោក ( ថន )ដែលឈ្មោះនេះ គឺជាមេឈ្មួញរកស៊ីឈើគ្រញូងពីថៃ មកខ្មែរនៅចន្លោះច្រកចំការគនិងអូរជ្រៅគឺត្រូវបង់ឲ្យលោក ផ្កាយបី ប៊ុនសេង ទាំងអស់តាមរយះលោកផ្កាយ០១ឃុនជឿននិងលោកឡាយចន្ថា។
លោក ប៊ុន សេង មេបញ្ជាការងកងទព័ជើងគោកនិងជាមេបញ្ជាការយុទ្ធភូមិភាគទី០៥មិនអាចសំុការបកស្រាយបានទេពាក់ពន្ធនិងចោទប្រកាន់ខាងលើនេះដោយទូរសព្ទ័ចូលគ្មានអ្នកទទួល? តែបើតាមប្រភពជាច្រើនដែលកំពុងទទួលនូវការកៀបសង្កត់ពីលោកមេបញ្ជាការរូបនេះ នឹងរង់ចាំមើលថា តើថ្នាក់លើនឹងចាត់វិធានការបែបណាទៅលើលោកផ្កា០៣រូបនេះដែលផ្គើននឹងថ្នាក់ដឹកនាំហ៊ាឃុបឃិតជាមួយឈ្មួញបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធ័ចូលមកដីខ្មែរច្រើនរូបភាពបែបនេះ? ៕









