ខេត្តឧត្ដរមានជ័យ ៖ កំពុងល្បីកក្រើកនៅខេត្តឧត្តរមានជ័យចំពោះមន្ត្រីបម្រើការងារនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃបានដាក់មន្ត្រីរបស់ខ្លួនប្រមូលប្រាក់របៀបពុករលួយពីបទល្មើសផ្សេងៗជាថ្នូរ មិនបង្ក្រាបដែលល្បីថាក្នុងមួយខែៗប្រម៉ូលប្រាក់ពុករលួយបានយ៉ាងសន្ធឹកសន្ធាប់។
ជាក់ស្ដែងនៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០១៩ នេះលោកអនុសេនីយ៍ឯក ម៉ា រដ្ឋា ត្រូវបានគេដឹងថាជាមន្ត្រីនគរបាលបម្រើការងារនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំនៅស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ បានដាក់ស្ទាក់រថយន្ត មួយគ្រឿងមានផ្ទុកឈើប្រភេទគគីរស្ថិតនៅភូមិស្រះឈូកឃុំត្រពាំងប្រីយ ស្រុកអន្លុងវែង ដោយធ្វើការទារប្រាក់ជាថ្នូរមិនបង្ក្រាបពេលបានប្រាក់ហើយធ្វើបានធ្វើការដោះលែងវិញ។
ប្រភពបានបង្ហើបឲ្យដឹងថាលោកអនុសេនីយ៍ឯកម៉ា រដ្ឋាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃបានឈរជើងនៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យជាច្រើនឆ្នាំមកហើយ ដែលមេរបស់លោកអោយដាក់មកចាំឃ្លំមើលរថយន្ដដឹកបទល្មើសនិង រាប់ក្បាលរថយន្តដឹកបទល្មើសឈើនិងប្រមូលប្រាក់ពីក្រុមឈ្មួញរកស៊ីឈើរកស៊ីបទល្មើសឈើរបៀបពុករលួយយ៉ាងតិចពី ២ពាន់ ទៅ ៣ពាន់ ដុល្លារក្នុងមួយខែជូនទៅដល់មេរបស់ខ្លួន។លោកអនុសេនីយ៍ឯកម៉ារដ្ឋា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំខេត្តឧត្តរមានជ័យកំពុងរងការចោទថាកំពុងតែបង្កភាពអនាធិបតេយ្យនៅតាមដងផ្លូវនៅស្រុកអន្លង់វែងដោយមានរថយន្តផ្ទាល់ខ្លួនម៉ាកកូរ៉ូឡាពណ៌ខ្មៅ មួយគ្រឿងចាំដេញស្ទាក់រថយន្តដឹកឈើប្រណីតសិប្បកម្មគ្រឿងសង្ហារឹមផ្សេងៗដែលឈ្មួញមិនបានបង់ប្រាក់ឲ្យទៅរូប។
លោកអនុសេនីយ៍ឯក ម៉ា រដ្ឋា បានអោយដឹងថាលោកមិនបានទាប្រាក់ពីរថយន្ដដឹកឈើគគីនោះទេ លោកបើករថយន្ដឆ្លងកាត់ឃើញគេកាក់ក៍ឈប់មើលបន្តិច ហើយបានបើករថយន្ដចេញមកវិញ៕





