ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកស្រី លឹម ផល្លីការ អភិបាលរងនៃគណៈអភិបាលក្រុងសៀមរាប បានចូលរួមក្នុងពិធី សម្ពោធ ដាក់អោយដំណើរការ អគារសិក្សាថ្មី ០១ខ្នង ៥បន្ទប់ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន សៀមរាប ក្រោមអធិបតីភាព ឯកឧត្ដម សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប រួមទាំង លោក សាលា អង់ រីកូ តំណាងម្ចាស់ជំនួយ ដោយមានលោកគ្រូ អ្នកគ្រូ ចំនួន១១៣នាក់ សិស្សានុសិស្សចំនួន៧៤០នាក់ រួមទាំងបងប្អូនប្រជាពលរដ្ឋ ចំនួនចនួន២៥០នាក់ ចូលរួមផងដែរ។
អគារសិក្សា១ខ្នង ៥បន្ទប់ នេះស្ថិតនៅក្នុង បរិវេណវិទ្យាល័យ ហ៊ុន សែន សៀមរាប ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបជាអំណោយដ៏ថ្លៃថ្លារបស់លោក សាលាអង់រីកូ និងប្រជាជនស្វីស ដោយចំណាយអស់ថវិកា៥០៥០០ដុល្លារ សម្រាប់សាងសង់ ។
ឯកឧត្ដម សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាបក្នុងនាមមាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូនិងបងប្អុនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប បានធ្វើការ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកសាលាអង់រីកូ និងប្រជាជនស្វីស ដែលតែងតែរួមចំណែកលើកស្ទួយ អភិវឌ្ឍន៍ប្រទេសកម្ពុជា និងសូមជូនពរ សូមបានសុខភាពល្អ និងជោគជ័យថ្មីៗថែមទៀត ក្នុងសកម្មភាពមនុស្សធម៌ ដ៏ឧត្តុងឧត្តមនេះផងដែរ ។










