ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

នាយឧត្តមសេនីយ៍ ជៀង អំ អញ្ជើញបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្ត របស់គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី

នាយឧត្តមសេនីយ៍ ជៀង អំ អញ្ជើញបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្ត របស់គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(រតនគិរី)៖ នាយឧត្តមសេនីយ៍ ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តរបស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី។

កិច្ចប្រជុំប្រារព្វធ្វើឡើងនៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ដោយមានចូលរួមពីសមាជិកក្រុមការងារចុះមូលដ្ឋានខេត្តរតនគិរី,អនុប្រធានគណបក្សខេត្ត សមាជិក សមាជិកា គណបក្សខេត្ត ក្រុង ស្រុក ឃុំ -សង្កាត់ទាំង៥០ជាច្រើនរូប។

លោក ណាប់ ប៊ុន ហេង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សខេត្ត, លោក ឌុច ចាន់តូ ប្រធានមន្ទីរបក្សខេត្ត អានសេចក្តីសម្រេចចាត់តាំងមន្ត្រីគណបក្សចុះមូលដ្ឋានខេត្តរតនគិរី។

នាយឧត្តមសេនីយ៍ ជៀង អំ បានកោតសរសើរចំពោះក្រុមការងារគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត បំពេញការងារនៅមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពខ្ពស់។

នាយឧត្តមសេនីយ៍ ជៀង អំ បានបន្តថាសូមឱ្យក្រុមការងារចុះមូលដ្ឋានជាប់ជាប្រចាំ,ពង្រឹងគណបក្សឱ្យរឹងមាំ, ពង្រឹងកម្លាំងយុវជនគណបក្សដោយបើកវគ្គរៀនសូត្រ, ត្រូវពង្រឹងរបៀបរបបការងារ, របបប្រជុំត្រឹមត្រូវច្បាស់លាស់, សូមប្រយ័ត្នព័ត៌មានក្លែងក្លាយទាក់ទងនឹងការផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ គឺមានតែប្រភពព័ត៌មានចេញពីរាជរដ្ឋាភិបាល, ក្រសួងការពារជាតិ,ក្រសួងព័ត៌មានទើបអាចយកជាផ្លូវការបាន។

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ នៃខេត្តរតនគិរី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួនបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបានសម្រេចលទ្ធផលការងារជាច្រើនជូនប្រជាពលរដ្ឋ និងគណបក្សក្នុងរយៈពេលកន្លងមក។

ជាមួយគ្នានេះ ប្រធានក្រុមការងារបានផ្តាំផ្ញើដល់មន្ត្រីគណបក្សដែលទើបចាត់តាំងថ្មីត្រូវបន្តរួបរួមគ្នាជាកម្លាំងសរុបក្នុងគោលដៅតែមួយ និងផ្លូវតែមួយដើម្បីបង្ហាញលទ្ធផលជាក់ស្តែងជូនប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ជៀង អំ ក៏បានណែនាំផងដែរដល់មន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់តាមដានមើលសកម្មភាពពលករដែលទើបត្រឡប់មកពីថៃគឺយកព័ត៌មានពីកងទ័ពទៅប្រាប់ភាគីថៃ ពោលគឺលក់ក្បាលឱ្យគេ (ក្បត់ជាតិ)។

នាយឧត្តមសេនីយ៍ ជៀង អំ ក៏បានផ្តាំផ្ញើដល់ក្រុមការងារសហការជាមួយគណៈកម្មាធិការបក្សខេត្តរតនគិរី បង្កើនពង្រឹងសមាជិកគណបក្សទាំងបរិមាណ និងគុណភាព ហើយការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អ ព្រមទាំងជំរុញឱ្យសមាជិកគណបក្សទាំងអស់ត្រូវធ្វើបណ្ណគណបក្សប្រជាជនឱ្យបានគ្រប់ៗគ្នាតាមប្រព័ន្ធ (IT) ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.