ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

ឯកឧត្តម​រដ្ឋមន្ត្រី​វេង​សាខុ​ន​បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​តាមដាន​និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​របស់​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​ក្របខណ្ឌ​វិស័យ​កសិកម្ម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ទីស្តីការក្រសួង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ៦​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​តាមដាន​និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​របស់​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​ក្របខណ្ឌ​វិស័យ​កសិកម្ម និង​ពាក់ព័ន្ធ​វិស័យ​កសិកម្ម ហើយ​និង​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ រួច​ដាក់​ចេញ​នូវ​វិធានការ ឬ​យន្តការ​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា មាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ប្រយោជន៍​ដើម្បី​ធ្វើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យមាន​ការរីកចម្រើន សមស្រប​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល យុទ្ធសាស្ត្រ​និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ សមស្រប​តាម​កំណើនសេដ្ឋកិច្ច កំណើន​ប្រជាជន ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា និង​ជា​ពិសេស​ចូលរួម​ចំណែក​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋា​បាល​នា​ឆ្នាំ​២០៣០​។

​កិច្ចប្រជុំ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​ឯកឧត្តម លោកជំទាវ​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ​ប្រធាន​អង្គភាព​និង​មន្ត្រី​បង្គោល​អនុវត្ត​គម្រោង​។​បន្ទាប់​ពី​មន្ត្រី​បង្គោល​បានធ្វើ​បទ​បង្ហាញជូន​អង្គប្រជុំ​បាន​ជ្រាប​ពី​វឌ្ឍនភាព​របស់​គម្រោង​ដែល​ទាក់ទង​នឹង​ប្រធានបទ​ទី​១- គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍ​កសិកម្ម​ខ្នាតតូច​នៅ​តំបន់​ទន្លេសាប ទី​២- ការអភិវឌ្ឍ​អនុវិស័យ​ជន​ផល ទី​៣- កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដោយ​លើកយក​ចំណុច​សំខាន់ៗ​មក​បកស្រាយ​ដូចជា​កញ្ចប់​ថវិកា​ដែល​ត្រូវ​ចំណាយ ពេល​វា​លា​អនុវត្ត​គម្រោង ខេត្ត​គោលដៅ វិធីសាស្ត្រ​អនុវត្ត​គម្រោង លទ្ធផល​អន្តរកាល លទ្ធផល​រំពឹងទុក បញ្ហា​ប្រឈម ការ​ចោទសួរ និង​ចម្លើយ​របស់​សមាជិក សមាជិកា​និង​ជាពិសេស​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ផ្ទាល់ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​ស្ថាប័ន មន្ត្រី​បង្គោល និង​មន្ត្រី​អនុវត្ត​គម្រោង​ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​អនុវត្ត​គម្រោង​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ហើយ​លោក​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​តា​មរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ​នានា​ដែល​បាន​ជួយឧបត្ថម្ភ គាំទ្រ​គម្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម ហើយ​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ជួយ​ជ្រោមជ្រែង សហការ​ក្នុង​ការអនុវត្ត​គម្រោង​នានា​រហូត​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​។ ឯកឧត្តម​រដ្ឋ​ន្ត្រី​សង្ឃឹម និង​ជឿជាក់​ថា​កិច្ចសហការ​ដ៏​ប្រពៃ​នេះ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​ប្រយោជន៍​ដើម្បី​កំណើនសេដ្ឋកិច្ច ការកែប្រែ​កម្រិតជីវភាព​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាពក្រីក្រ​។​ជា​ក្រឹត្យ ក្រម​សត្យានុម័ត ការអនុវត្ត​គម្រោង​ជាក់ស្តែង​នៅ​មូលដ្ឋាន​តែងតែ​ផលិត​បាន​នូវ​លទ្ធផល​ល្អ ហើយ​ក៏​ប្រទះ​បាន​នូវ​ចំណុច​ខ្វះខាត ដូច្នេះ ដើម្បី​បង្កើន​ចំណុច​ខ្លាំង​ថែម​ទៀត កាត់បន្ថយ​ចំណុចខ្សោយ និង​បន្ត​ធ្វើ​នវានុវត្តន៍​នូវ​រាល់​ផែនការ​សកម្មភាព​អនុវត្ត​គម្រោង​ឲ្យបាន​ទទួលបាន​ជោគជ័យតា​មការ​គ្រោងទុក ។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជូន​អនុសាសន៍​ណែនាំ​សំខាន់ៗ​ដល់​មន្ត្រី​បង្គោល និង​មន្ត្រី​អនុវត្ត​គម្រោង​ជា​បន្តបន្ទាប់​ដូចខាងក្រោម​៖
១-​មន្ត្រី​ដែល​ចូលរួម​រៀបចំ​ដឹកនាំ​និង​អនុវត្ត​គម្រោង​ត្រូវ​ជ្រើសរើស​កម្មវត្ថុ​របស់​គម្រោង​ឲ្យបាន​សមស្រប​តាម​ផែ​ន​ការ​ន​យោ បាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ ២០១៩-២០២៣ និង​កំណើន​សេដ្ឋកិច្ចជាតិ និង​ប្រជាជន​គឺជា​រួមការ​វិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេសជាតិ ហើយ​ត្រូវ​តម្រង់​ឲ្យចំ​គោលដៅ​នៃ​សេចក្តីត្រូវកា​ររបស់​អ្នក​ទទួល​ផល​ពី​គម្រោង​ជាក់ស្តែង ជាពិសេស​លទ្ធផល​រំពឹងទុក​គឺ​ត្រូវ​ឆ្លើយតប​ទៅ​តាម​ឆន្ទៈ និង​សូចនាករណ៍​របស់​រា​ជ​រដ្ឋាភិបាល ៕

 

r190225a1 r190225a2 r190225a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.