កំពង់ធំ៖ នៅយប់ថ្ងៃទី21.2.2019.វេលាម៉ោង11.20នាទីមានគោយន្តកន្ត្រៃដឹកឈើមូលមានចំនួន4គ្រៀងដែលដឹកចេញពីតំបនព្រៃអង្តែនដែលបានបើកាត់មុខស្នាក់ការបរិស្ថានអូតាព្រុំដោយគ្មានការបង្ក្រាប ។ បច្ចុប្បន្នដែនព្រៃអង់តែនដែលជាព្រៃសម្រាប់រង្វាស់ទឹករវាលទំនាបអាស៊ីមូសុងទន្លេមេគង្គ នៃប្រទេស កម្ពុជាក្រោមការឧបត្ថម្ភពី រាជរដ្ឋាភិបាល ជប៉ុននោះ ត្រូវបានទទួលរងការកាប់បំផ្លាញកាន់តែរីករាលដាល ដែលសាធារណជនលើកឡើងថា បើនៅតែបែបនេះ គឺខ្ទេចគ្មានសល់ ជាពិសេស ដើម ឈើធំៗ។
ប្រជាពលរដ្ឋនិយាយថា ខាងក្នុងដែនព្រៃអង់តែននេះ នៅកន្លែងខ្លះត្រូវបានកាប់រុករានយកដីថ្មីៗ ចំណែកកន្លែង ចាស់ខ្លះទៀត ត្រូវបានកាប់ពង្រីកហើយដុតបំផ្លាញ ឯដើម ឈើធំៗដែលពុំសូវមានតម្លៃ នៅជាប់នឹងផ្លូវ ដែលពី មុននៅសេសសល់១ដើមៗនោះ ឥឡូវគឺបង្ហើយអស់ហើយ ចំណែកឯ បរិស្ថានឈ្មោះ ផល ប្រធានស្នាក់ការអូតាព្រុំនិងប្រធានស្នាក់ការអូដៃជ្រៃឈ្មោះ ខេង នៅទីនោះ គិតតែប្រយោជន៍ផ្ទាល់ខ្លួន។
កន្លងមក សមត្ថកិច្ចគងរាជអាវុធហត្ថ ស្រុកសន្ទុក ក៏បានបង្ក្រាបឈើ ហ៊ុបជ្រុងហ៊ុបមូល ជាបន្តបន្ទាប់ ដែលជន ទុច្ចរិត ដឹកជញ្ជូនមកលាក់ទុក នៅមូលដ្ឋានឃុំកំពង់ថ្ម ក្នុងភូមិស្នោខ្លី ហើយសមត្ថកិច្ចក៏ទទួលស្គាល់ថា បទល្មើសនេះ គឺដឹកចេញពីព្រៃអង់តែន
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិត្រពាំងឬស្សីនិងភូមិកំពុបអំបិលក្នុងទឹកដីស្រុកសន្ទុកបានឲ្យដឹងថា ក្នុងមួយយប់ៗគោយន្តកន្ត្រៃដឹកឈើមូលនិងជំនៀរពុះមិនក្រោមពី 30ទៅ40គ្រឿងទេដែនដឹកចេញពីតំបនព្រៃអង់តែន គឺជាព្រៃការពារដោយមន្ត្រីបរិស្ថាន កើតមានខ្លាំងជាងមុនទៅទៀតសកម្មភាពកាប់បំផ្លាញព្រៃអង់តែន គគ្រឹកគគ្រេង រាល់ថ្ងៃយប់ ដូចហែរបុណ្យផ្កាអញ្ចឹង៕










